​ត្រួតពិនិត្យ​ពាក្យសុំ​ប្រកាស​ទទួលស្គាល់​និង​ប័ណ្ណ​ស្នាក់នៅ​អចិន្ត្រៃយ៍​ជនបរទេស​អន្តោ​ប្រវេ​សន្ត​

415
ចែករម្លែក
  • 14
    Shares

ដោយ​:​ភ្នំ​ស្វាយ​/​បន្ទាយមានជ័យ​.:​មន្ត្រីជាន់ខ្ពស់​អន្តោប្រវេសន៍​នៃ​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍​ក្រសួងមហាផ្ទៃ​បាន​ប្រជុំ​ត្រូវ​ត្រួតពិនិត្យ​ពាក្យសុំ​ប្រកាស​ទទួលស្គាល់​និង​ប័ណ្ណ​ស្នាក់នៅ​អចិន្ត្រៃយ៍​ជនបរទេស​អន្តោ​ប្រវេ​សន្ត​នៅ​ខេត្តបន្ទាយមានជ័យ ។​

​លោក​ឧ​ត្ត​ម​សេនីយ៍​ទោ​សោម​សុគន្ធ​អនុប្រធាន​អចិន្ត្រៃយ៍​គណៈកម្មការ​គ្រប់គ្រង​ជនបរទេស​អន្តោប្រវេសន៍​បាន​ថ្លែង​កាលពី​ថ្ងៃទី​១៨​ខែមីនា​ឆ្នាំ​២០១៩​នៅ​សាលប្រជុំ​សាលាខេត្ត​បន្ទាយមានជ័យ​ថា : ការគ្រប់គ្រង​អន្តោប្រវេសន៍​និង​ជនបរទេស​ស្នាក់នៅ​រយៈពេល​វែង​។

ដូចជា​តាម​អង្គការ សមាគម ក្រុមហ៊ុន​វិនិយោគ​មាន​ចំនួន​១.៦៧៥​នាក់​ស្រី​២៧៧​នាក់​។​មាន​ជនជាតិ​ចិន​មាន​ចំនួន​៨០២​នាក់​ស្រី​១១៥​នាក់ ។ នេះ​មិន​បូ​កប​ញ្ជូ​ល​តួលេខ​ជនបរទេស​នៅក្នុង​កាស៊ីណូ​នានា​នៅ​ក្រុង​ប៉ោយប៉ែត​ឡើយ ។​ជនបរទេស​ស្នាក់នៅ​រយៈពេល​ខ្លី​(​ភ្ញៀវទេសចរ​បុគ្គលិក​បម្រើ​ការងារ​តាម​អង្គការ​សង្គម​ស៊ីវិល​មាន​ចំនួន​៣.២១០​នាក់​ស្រី​១.៣៤២​នាក់​មាន​ចំនួន​១៤​សញ្ញា​តិ​។​

​លោកនាយ​ឧ​ត្ត​ម​សេនីយ៍​ឃុន​សំបូរ​អគ្គនាយករង​អន្តោប្រវេសន៍​នៃ​ក្រសួងមហាផ្ទៃ​បាន​ថ្លែងថា : នេះ​ជាការ​ងារ​គ្រប់គ្រង​ជន​អន្តោ​ប្រវេ​សន្ត​និង​ផ្សព្វផ្សាយ​ការពន្យា​ឱសានវាទ​នៃ​ការទទួល​ពាក្យសុំ​ប្រកាស់​ទទួលស្គាល់​និង​ប័ណ្ណ​ស្នាក់នៅ​អចិន្ត្រៃយ៍​ជនបរទេស​អន្តោ​ប្រវេ​សន្ត​នៅ​កម្ពុជា​។​

​លោក លី សារី អភិបាលរង​ខេត្តបន្ទាយមានជ័យ​អោយដឹងថា : យោង​នីតិ​បិ​ធី គឺ​ជន​ណា​ដែល​នៅ​បន្តកាន់កាប់​ប្រើប្រាស់​ឯកសារ​រដ្ឋបាល​កម្ពុជា​មិន​ប្រក្រតី​ឬ​បុគ្គល​ណា​ឃុ​ប ឃិត​លួចលាក់​ក្លែងបន្លំ​ឬ​បន្ត​ផ្តល់​ឯកសារ​រដ្ឋបាល​កម្ពុជា​មិន​ប្រក្រតី​អោយ​ជនបរទេស​កាន់កាប់​ប្រើប្រាស់​ត្រូវ​ផ្តន្ទាទោស​តាមច្បាប់​ជា​ធរមាន​៕S/

​រូបថត : លោកនាយ​ឧ​ត្ត​ម​សេនីយ៍​ឃុន សំបូរ ,​លោក លី សារី ក្នុង​ត្រួតពិនិត្យ​ពាក្យសុំ​ប្រកាស​ទទួលស្គាល់​និង​ប័ណ្ណ​ស្នាក់នៅ​អចិន្ត្រៃយ៍​ជនបរទេស​អន្តោ​ប្រវេ​សន្ត​ក្នុង​ខេត្តបន្ទាយមានជ័យ​(​រូប​: ភ្នំ​ស្វាយ )​