​ត្រួតពិនិត្យ​អាវុធ​ជាតិ​ផ្ទះ​ឃាត់ខ្លួន​ជន​២​នាក់​និង​គ្រឿងញៀន​

804
ចែករម្លែក

​ដោយៈ​សាវ​រក្ស​/​ភ្នំ​ពេញៈកម្លាំង​នគរបាល​ខណ្ឌមានជ័យ​បាន​សហការ​ជាមួយ​កម្លាំង​សាលាខណ្ឌ​មានជ័យ និង​កម្លាំង​កងរាជអាវុធហត្ថ​ខណ្ឌមានជ័យ​ធ្វើការ​ត្រួតពិនិត្យ​អាវុធ​ជាតិ​ផ្ទះ​និង​ជាតិ​អាល់កុល​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​២ នាក់​និង​ថ្នាំញៀន​៧​កញ្ចប់​។​ការឃាត់ខ្លួន​បានធ្វើ​ឡើង​នៅ​ចំណុច​មុខ​ឃ្លាំង​ដែក ផ្លូវ​លេខ​២៧១ សង្កាត់​ចាក់អង្រែលើ ខណ្ឌមានជ័យ​កាលពី​យប់​ថ្ងៃទី​១២ ខែ មិថុនា ឆ្នាំ ២០១៨ ។​

​លោក​តេង ស៊ី​ណូ អធិការនគរបាល​ខ​ណ្ឌ​មានជ័យ​បាន​ឲ្យ​ដឹងថា ការឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​២​នាក់ ពីបទ​រក្សាទុក​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន ដែលមាន​ឈ្មោះ​១-​ឈ្មោះ ស៊ីម រតនា ភេទ ប្រុស អាយុ ២៤ ឆ្នាំ​។​២-​ឈ្មោះ រ៉ា រិទ្ធី​សែន ភេទ ប្រុស អាយុ ២៥ ឆ្នាំ​។​

​លោក​បាន​បន្តថា វត្ថុតាង​ដកហូត​បានរួម​មាន​ក្រាម​ពណ៍​ស​ថ្លា (​សង្ស័យ​ជា​គ្រឿងញៀន​) ចំនួន​៧ កញ្ចប់​ថង់​តូច ,​ទូរស័ព្ទដៃ​ចំនួន​២​គ្រឿង និង ម៉ូតូ​១​គ្រឿង​ម៉ាក​សេ​១២៥ ពណ៍​ខ្មៅ ពាក់​ស្លាក​លេខ កំពត 1H 3729 ។​បច្ចុប្បន្ន​ជនសង្ស័យ​ដែល​ឃាត់ខ្លួន​យកទៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌមានជ័យ ដើម្បី​កសាង​សំណុំរឿង​ចាត់​តាម​នីតិវិធី ៕S/

​ត្រួតពិនិត្យ​អាវុធ​ជាតិ​ផ្ទះ​ឃាត់ខ្លួន​ជន​២​នាក់​និង​គ្រឿងញៀន​