​ត្រៀម​ការពារ​សន្តិសុខ​និង​សណ្តាប់ធ្នាប់​សាធារណៈ​ក្នុងឱកាស​បុណ្យអុំទូក​

486
ចែករម្លែក

​ដោយ​គូលែន​/​សៀមរាបៈ​ក្នុង​កិច្ចប្រជុំ​បូកសរុប​លទ្ធផល​ការងារ​ប្រចាំ​សប្តាហ៍ កាលពី​ថ្ងៃទី​១៥ ខែវិច្ឆិកា ឆ្នាំ​២០១៨​លោក​ឧ​ត្ត​ម​សេនីយ៍​ទោ ទិ​ត្យ ណា​រ៉ុង​ស្នងការ​នគរបាល​ខេត្តសៀមរាប បាន​ឲ្យ​ដឹងថា ដើម្បី​ចូលរួម​អបអរសាទរ​ព្រះរាជ​ពិធីបុណ្យ​អុំទូក បណ្ដែតប្រទីប និង​សំពះ​ព្រះ​ខែ អកអំបុក ដែលជា​ទំនៀមទម្លាប់ វប្បធម៌ និង​ប្រពៃណីជាតិ​យើង​។​

​ដើម្បី​ធ្វើ​ឲ្យ​ព្រះរាជ​ពិធីបុណ្យ​នេះ កាន់តែ​មាន​ភាព​អធិកអធម រដ្ឋបាល​ខេត្តសៀមរាប នឹង​រៀបចំ​ការប្រណាំង​អុំទូក​-​ង នៅតាម​បណ្ដោយ​ដងស្ទឹង​សៀមរាប ចន្លោះ​ពី​ស្ពានថ្ម​ព្រះរាជដំណាក់ ដល់​ស្ពានថ្ម​វត្ត​ព្រះរាជ​បូព៌ នា​ថ្ងៃទី​២១ និង​ថ្ងៃទី​២២ ខែវិច្ឆិកា ឆ្នាំ​២០១៨​នេះ ។​

​លោក​ឧ​ត្ត​ម​សេនីយ៍​ទោ ទិ​ត្យ ណា​រ៉ុង មានប្រសាសន៍​ទៀតថា ដើម្បី​ឲ្យ​ដំណើរ​ការរៀបចំ​ការប្រណាំង​អុំទូក​-​ង​នេះ ប្រព្រឹត្តទៅបាន​ល្អប្រសើរ​នោះ ភារកិច្ច​បន្ត​និង​ចំពោះមុខ​នេះ សូម​ឲ្យ​កម្លាំង​នគរបាល​យើង​ទាំងអស់ ចាប់ពី​ថ្នាក់​ខេត្ត​រហូតដល់​ក្រុង​ស្រុក ឃុំ​សង្កាត់ ត្រូវ​បន្ត​ការ​គ្រប់​គ្រង់​កម្លាំង​ក្រោម​ឱវាទ និង ត្រៀមកម្លាំង​ជានិច្ច តាមដាន​ត្រួតពិនិត្យ​រាល់​សភាពការណ៍ ព្រមទាំង​ត្រៀមកម្លាំង​ក្នុងការ​ការពារ ធានា​សន្តិសុខ សុវត្ថិភាព និង​សណ្តាប់ធ្នាប់ ជូន​ថ្នាក់ដឹកនាំ​ប្រតិភូ​ជាតិ អន្តរជាតិ ភ្ញៀវ​ទេសចរណ៍​ជាតិ និង​អន្តរជាតិ ដែល​បាន​អញ្ជើញ​មក​ចូលរួម​ក្នុង​កម្មវិធី​នេះ ៕S/

​ត្រៀម​ការពារ​សន្តិសុខ​និង​សណ្តាប់ធ្នាប់​សាធារណៈ​ក្នុងឱកាស​បុណ្យអុំទូក​