​ត្រៀម​បម្រុង​ឱ្យ​សង្ក្រាន្ត​នៅ​ខេត្តបន្ទាយមានជ័យ​ឆ្នាំនេះ​មាន​លក្ខណៈ​ធំ​និង​សប្បាយ​ជាង​ឆ្នាំមុន​

124
ចែករម្លែក
  • 31
    Shares

ដោយ​៖​ប​.​ជ័យ​/​បន្ទាយមានជ័យ​៖​ដើម្បីឱ្យ​សង្ក្រាន្ត​ឆ្នាំ​ថ្មី​ប្រពៃណី​ខ្មែរ​ឆ្នាំចរ​នៅ​ខេត្តបន្ទាយមានជ័យ​ឆ្នាំ នេះ​បាន​ប្រព្រឹត្តទៅ​មាន​លក្ខណៈ​ធំ​ជាង​សប្បាយ​ជាង​អស្ចារ្យ​ជាង​ឆ្នាំមុនៗ​រដ្ឋបាលខេត្ត​បន្ទាយមានជ័យ​បាន​ប្រជុំ​ធំ​ម្តងទៀត ដើម្បី​ត្រៀម​បម្រុង​និង​បែងចែក​ការទទួលខុសត្រូវ​ឱ្យមាន​កម្មវិធី​កម្សាន្ត ទស្សនីយភាព​ជាច្រើន​ប​ង្ក​ភាពសប្បាយ​រីករាយ​ជូន​ដល់​បងប្អូន​ប្រជាពលរដ្ឋ​និង​ភ្ញៀវ ។​

​លោក​សួន បវរ អភិបាលខេត្ត​បន្ទាយមានជ័យ​ថ្លែងថា​: ក្នុង​កិច្ចប្រជុំ ថ្ងៃទី​១៥ ខែ​មិនា ឆ្នាំ​២០១៩​ថា : ស​ង្ក្រា​ន​បុណ្យចូលឆ្នាំថ្មី​ឆ្នាំកុរ​ខាងមុខនេះ​(​ពីថ្ងៃ​ទី​១៣​ដល់​១៨​មេសា​)​រដ្ឋបាលខេត្ត​បន្ទាយមានជ័យ​និង​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​ឬ​ស​.​ស​.​យ​.​កបាន​ត្រៀម​កន្លែង​លេង​សប្បាយ​ក្នុង​ឪ​កាស​បុណ្យចូលឆ្នាំថ្មី​នេះ​ដល់​ទៅ​៣​កន្លែង​។​១​នៅ​សួន​មានជ័យ​នា​ក្រុង​សិរីសោភ័ណ​។​២​នៅ​ប្រាសាទបន្ទាយឆ្មារ​ស្រុក​ថ្មពួក​និង​ទី​៣​នៅ​ក្រុង​ប៉ោយប៉ែត​។​

​ជាងនេះទៅទៀត​នៅ​ទី​វត្ត​អារាម​នានា​ក៏មាន​រៀបចំ​ឲ្យ​ជា​ពលរដ្ឋ​មកលេង​សប្បាយ​ឲ្យ​ធំ​ជាង​ឆ្នាំមុនៗ​ដែរ​។​ក្នុងនោះ​មាន​ល្បែង​ប្រជាប្រិយ៍​តន្ត្រី​បូរាណ​រាំ​ការប្រគុំ​តន្ត្រី​ខ្នាត​យក្ស​ទស្សនីយ៍ភាព​នានា​។​លោក​អភិបាល​ក៏​ស្នើឱ្យ​កម្លាំង​សមត្ថកិច្ច​ទាំងអស់​ពាក់ព័ន្ធ​ត្រូវ​ថែរក្សា​សណ្តាប់ធ្នាប់​សន្តិសុខ​របៀប​រៀបរយ​ឱ្យបាន​ល្អ​៕S/


រូបថត​៖​ត្រៀម​បម្រុង​អោយ​សង្ក្រាន្ត​នៅ​ខេត្តបន្ទាយមានជ័យ​ឆ្នាំនេះ​មាន​លក្ខណៈ​ធំ​និង​សប្បាយ​ជាង​ឆ្នាំមុន​, ​(​រូប​:​ភ្នំ​ស្វាយ​)​