​ត្រៀម​ប្រើ​ធម៌​ក្តៅ​ទៅលើ​អ្នករស់នៅ​អនាធិបតេយ្យ​ក្នុង​ឧទ្យាន​ជាតិ​គិរី​រម្យ​

349
ចែករម្លែក
  • 22
    Shares

ដោយៈ​មូល​សម្បត្តិ​/​ភ្នំពេញ​:​ឧទ្យាន​ជាតិ​គិរី​រម្យ​នាឱកាស​បុណ្យចូលឆ្នាំ​ឆ្នាំនេះ​ប្លែក​ជាង​ចូលឆ្នាំ​មុនៗ​គឺ​គ្រាន់តែ​ចូល​ពី​ផ្លូវជាតិ​លេខ​៤​ភ្លាម​គឺ​ដី​ហុយ​។​កំណាត់​ផ្លូវ​ខ្លះ​មាន​ក្រាល​កៅស៊ូ​កំណាត់​ផ្លូវ​ខ្លះ​ជា​ផ្លូវដី​សុទ្ធ​មិនដឹង​ជា​សមត្ថកិច្ច​ណា​ឬ​ក្រុមហ៊ុន​ណា​ជា​អ្នក​ធ្វើឱ្យ​ច្បាស់លាស់​នោះទេ​។​

ឧទ្យាន​ជាតិ​គីរីរម្យ​ឆ្នាំនេះ​អត់​មាន​ទឹកជ្រោះ​ឬ​ទឹកឈូ​សម្រាប់​ឱ្យ​ភ្ញៀវ​បាន​ចុះ​មុជ​លេង​ទេ​។​ភ្ញៀវ​រាប់ពាន់​រាប់ម៉ឺន​នាក់​ទៅលេង​ក្នុង​ឧទ្យាន​ជាតិ​មានការ​ស៊យ​ធំ​ដោយ​អត់​ទឹក​មុជ​បាន​ត្រឹម​មើល​ព្រៃឈើ​តែ​ក្តៅ​ខ្លាំង​ជួល​តូប​គេ​ហូបបាយ​ហើយ​វិល​មក​ផ្ទះ​វិញ​ទាំង​បែកញើស​។​ឧទ្យាន​ជាតិ​មួយ​នេះ​គេ​ប្រទះឃើញ​ឆ្នាំនេះ​កើតមាន​សំណង់​ជា​ផ្ទះ​ឈើ​តូប​លក់ដូរ​ច្រើន​គ្រប់​ទីកន្លែង​ពេញ​ក្នុងព្រៃ​លើស​ឆ្នាំមុនៗ​អាច​ចង់​ក្លាយជា​ភូមិដ្ឋាន​រស់នៅក្នុង​ឧទ្យាន​ជាតិ​មួយ​នេះ​តាមបែប​អនាធិបតេយ្យ​។​

លោក​អែម​សុគន្ធ​ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្តកំពង់ស្ពឺ​បានឱ្យ​រស្មី​កម្ពុជា​ដឹង​នៅថ្ងៃនេះ​ថា​អ្នក​មក​នៅក្នុង​ឧទ្យាន​ជាតិ​ទាំង​ប៉ុន្មាន​នេះ​គឺ​សុទ្ធតែជា​អ្នក​ចំណាកស្រុក​មកពី​ខេត្ត​នានា​ចូលមក​រស់នៅ​បង្កើត​មុខរបរ​យ៉ាង​អនាធិបតេយ្យ​ពាសពេញ​ក្នុង​ឧទ្យាន​ជាតិ​។​លោក​ប្រធាន​មន្ទីរ​ថា​យើង​កំពុង​ស្រង់​ស្ថិតិ​ឱ្យអស់ ត្រៀម​ដេញចេញ​នៅពេល​ឆាប់ៗ​ខាងមុខនេះ​។​សំណង់​ជា​តូប​លក់ដូរ​និង​ជា​លំនៅស្ថាន​ឃើញ​មាន​ប្រមាណ​ជាង​៤០០​តូប​ដែល​កំពុង​រស់នៅក្នុង​ឧទ្យាន​ជាតិ​។​

​ពួក​អ្នក​អ​នា​ធិ​តេ​យ្យ​ទាំងនេះ​ត្រូវបាន​លោក​អែម​សុគន្ធ​ថា​ធ្វើឱ្យប៉ះពាល់​ដល់​ក្រុមហ៊ុន​វិនិយោគ​ចំនួន​២​ដែល​បាន​ច្បាប់​ពី​ក្រសួង​។​គឺ​ក្រុមហ៊ុន​សុខ​គង់​មាន​ទំហំ​ដី​៦.០០០​ហិតា​។​ក្រុមហ៊ុន​ATA​និង​ក្រុមហ៊ុន​AT២​មាន​ទំហំ​ដី​២.០០០​ហិកតា​។​ពួក​អនាធិបតេយ្យ​ទាំងនេះ​ធ្វើឱ្យ​រំខាន​និង​យឺតយ៉ាវ​ដល់​ការអភិវឌ្ឍន៍​របស់​ក្រុមហ៊ុន​ទាំងនេះ​។​ដូច្នេះ​ត្រូវតែ​ប្រើ​ធម៌​ក្តៅ​ទើប​ដោះស្រាយ​ចេញ​។​

បច្ចុប្បន្ន​មាន​ក្រុមហ៊ុន​ជប៉ុន​មួយ​បាន​នឹង​កំពុង​វិនិយោគ​ធ្វើ​រមណីយដ្ឋាន​អេកូ​ធម្មជាតិ​ឱ្យ​ទេសចរ​មកលេង​កម្សាន្ត​ស្នាក់នៅ​ហូបចុក​ក្រោម​ជំនោរ​ដើម​ស្រល់​យ៉ាង​ត្រជាក់​ស្រូបយក​ខ្យល់អាកាស​បរិសុទ្ធ​និង​សុវត្ថិភាព​ទៀតផង​៕S/​