​ត្រៀម​រមណី​ដ្ឋា​ន​ប្រាំបី​កន្លែង​ដើម្បី​ទទួលភ្ញៀវ​ក្នុងឱកាស​បុណ្យចូលឆ្នាំ​ចិន​វៀតណាម​

601
ចែករម្លែក

ដោយ​:​គង់​ហេង​/​កំពង់ចាម​:​ដើម្បី​អបអរសាទរ​ក្នុងឱកាស​បុណ្យចូលឆ្នាំ​ចិន​-​វៀតណាម​ដែល​នឹង​មកដល់​នា​សប្តាហ៍​ក្រោយនេះ​ខេត្តកំពង់ចាម​បាន​ត្រៀម​រៀបចំ​រមណីយដ្ឋាន​ចំនួន​ប្រាំបី​កន្លែង​គឺ​ដើម្បី​ទទួលភ្ញៀវ​ជាតិ​និង​អន្តរជាតិ ដែល​នឹង​មកលេង​កម្សាន្ត​ខេត្ត​ជាប់​ដង​ទន្លេមេគង្គ​និង​ជា​ខេត្ត​ដ៏​ស៊ី​វី​ឡៃ​មួយ​នេះ​។​

​លោក ស៊ាន សុគន្ធ ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្តកំពង់ចាម​បាន​ឲ្យ​ដឹង​នៅ​ថ្ងៃទី ០១ កុម្ភ​: ២០១៩​នេះ​ថា ក្នុងនោះ​រមណីយដ្ឋាន​ចំនួន ប្រាំបី កន្លែង​មាន​: រមណីយដ្ឋាន​ភ្នំ​ជើងព្រៃ ក្នុងស្រុក​ជើងព្រៃ​, រមណី​ដ្ឋា​ន​ទឹកឆារ​,​ទំនប់​តា​កុ​ដ្ឋិ ក្នុងស្រុក​ព្រៃឈរ ,​រមណីយដ្ឋាន​ភ្នំ​ប្រុស​ភ្នំ​ស្រី ,​រមណីយ​នគរ​បា​ជ័យ ,​រមណីយដ្ឋាន​ភ្នំ​ហាន់ជ័យ​,​រមណីយដ្ឋាន​បឹង​ធំ ក្នុងស្រុក​កំពង់សៀម និង​រមណីយដ្ឋាន​នាគ​ខ្មៅ ក្នុងស្រុក​ស្ទឹងត្រង់​។​

​លោក​ប្រធាន​មន្ទីរ​បាន​ឲ្យ​ដឹង​ទៀតថា​ជាមួយ​នោះ​យើង​បាន​ណែនាំ​ដល់​តាម​បណ្តា​រមណីយដ្ឋាន​ទាំងអស់​រៀបចំ​សម្អាត​បរិស្ថាន​តុបតែង​លំអ​ធ្វើ​បែបណា​ដើម្បី​ទាក់ទាញ​ភ្ញៀវ​ឲ្យ​លេង​ទស្សនា​កម្សាន្ត​ឲ្យ​បាន​ច្រើន​។​ពិសេស​បញ្ហា​តម្លៃ​ម្ហូបអាហារ​សូមកុំ​ដំឡើងថ្លៃ​ហួសហេតុ​និង​ជា​ម្ហូបអាហារ​ប្រកបដោយ​អនាម័យ​និង​ធានា​សុវត្ថិភាព​ដល់​អ្នក​បរិ​ភោគ​។​ដោយ​ធ្វើយ៉ាងណា​ឲ្យ​ភ្ញៀវ​ចាប់ចិត្ត​ជក់​អារម្មណ៍​នឹកឃើញ​ចង់​មកលេង​ម្តង​ហើយ​ម្តងទៀត​នោះ​។​

​លោក​ហ៊ៅ​អាន​ហៅ​តា​ម៉ាប់​ប្រធានកិត្តិយស​សមាគម​ចិន​ខេត្តកំពង់ចាម​បានដឹងថា​ខាង​លោក​មាន​ក្រុម​តោ​លោត​ម៉​ង់​សាយ​ចំនួន​ពីរ​ក្រុម​គឺ​មួយក្រុម​មាន​ក្បាល​តោ​ម៉​ង់​ចំនួន​ពីរ​។​ចូលឆ្នាំ​ចិន​ដែលមាន​រយ​:​បី​ថ្ងៃ នឹង​ចាប់ពី​ថ្ងៃទី ៤ ខែកុម្ភ​: ឆ្នាំ​២០១៩ នោះ គឺ​ក្រុម​ម៉​ង់​សាយ​ទាំងពីរ​ក្រុម នៅ​ព្រឹក​ថ្ងៃ​ដំបូង​នេះ ទៅជូន​ពរ​លោក​ហ៊ុន​ណេង​សមាជិក​តំណាងរាស្ត្រ​មណ្ឌល​កំពង់ចាម​។​បន្ទាប់​មកជា​លំដាប់លំដោយ​ទៅតាម​ក្រុមហ៊ុន​ធនាគារ​ផ្សេងៗ​ដែល​ខាង​ម្ចាស់​ឬ​ប្រធាន​បាន​ណាត់​ខាងយើង​ទុក​មុន​ឲ្យ​ទៅ​លោត​នោះ​។​

លោក​ប្រធាន​កិ​ត្ត​យស​បាន​ឲ្យ​ដឹង​ទៀតថា​ជំនឿ​ត​គ្នា​របស់​ជនជាតិ​ពី​បុរាណ​នេះ​គឺ​សំខាន់​អ្នក​ហៅ​ជា​ម្ចាស់ផ្ទះ​គាត់​ចេះ​រៀបចំ​សែនព្រេន​នៅ​ជំនៀងផ្ទះ​ដើម្បី​សុខ​សប្បាយ​ក្នុងផ្ទះ​របស់គាត់​។​ក្នុងនោះ​រៀបចំ​ស្រោមសំបុត្រ​ជា​អាង​ប៉ាវ​ចំនួន ពីរ កន្លែង គឺ​អាង​ប៉ាវ​នៅ​ជំនៀង​ផ្ទះមួយ និង​អាង​ប៉ាវ​ធំ នៅ​ខ្ពស់ គឺជា​អាង​ប៉ាវ​នៅមុខ​ផ្ទះ​។​ដោយ​ក្នុង​អាង​ប៉ាវ​មិនបាន​កំណត់​ចំនួន​ទឹកប្រាក់​ទេ​គឺ​ទៅតាម​សណ្តាន​ចិត្ត​ម្ចាស់ផ្ទះ​។​

​លោកតា​ម៉ាប់​បាន​បន្តថា​តោ​ម៉​ង់​សាយ​ដែលជា​ការគោរព​និង​ជំនឿ​របស់​ជនជាតិ​ចិន​នេះ​គឺ​ក្រៅពី​ពីរ​ក្រុម​នៅក្នុង​ក្រុង​កំពង់ចាម​គឺមាន​ពីរ​តូចៗ​ទៀត​នៅ​ខាង​ស្រុក​ស្ទឹងត្រង់​ប្រចាំ​តាម​សមាគម​។​បច្ចុប្បន្ន​ខេត្តកំពង់ចាម​មាន​សមា​គម​ចំនួន ១០ គឺ​នៅ​គ្រប់​បណ្តា​ស្រុក​ក្រុង ដែលមាន​លោក​ឧកញ៉ា ហេង ឡុង ជា​ប្រធាន​៕S/​