​ត្រៀម​រៀបចំ​ទិវា​ជាតិ​ទីក្រុង​ស្អាត​លើក​ទី​៧​ក្រោម​ប្រធានបទ​”​ទីក្រុង​ស្អាត​-​ទីក្រុង​ផ្តល់​ភាពកក់ក្តៅ​”

313
ចែករម្លែក
  • 10
    Shares

ដោយ​៖​មូល​សម្បត្តិ​/​ភ្នំពេញ​៖​គណ​:​កម្ម​ការ​ជាតិ​វាយតម្លៃ​ទីក្រុង​ស្អាត​កាលពី​ថ្ងៃទី​១១​ខែកុម្ភ​:​បាន​ប្រជុំ​មួយ​ដើម្បី​ពិនិត្យ​ការងារ​ប្រឡងប្រណាំង​ធុរៈកិច្ច​បៃតង​ក្នុង​វិស័យ​ទេសចរណ៍​លើក​ទី​៣​ដើម្បី​ទទួល​ជ័យលាភី​ធុរកិច្ច​បៃតង​ពីស​ម្តេច​តេ​ជោ​ហ៊ុនសែន​ដែល​នឹងធ្វើ​ឡើង​នៅ​ថ្ងៃទី​២៥​ខែកុម្ភ​:​ឆ្នាំ​២០១៩​ខាងមុខ​។​

​លោក​រដ្ឋមន្ត្រី​ថោង​ខុន​ប្រធាន​គណ​:​កម្ម​ការ​ជាតិ​វាយតម្លៃ​ទីក្រុង​ស្អាត​បាន​មានប្រសាសន៍​ក្រោយពី​ប្រកាស​ឱ្យ​ធុរកិច្ច​ជន​ដាក់ពាក្យ​ជាច្រើន​រយ​បេក្ខភាព​យើង​ឃើញថា​មាន​ចំនួន​លើសពី​ការ​ស្មាន​។​បេក្ខភាព​ជាប់​ទទួលបាន​ជ័យលាភី​ក៏មាន​ចំនួន​ច្រើន​លើស​វគ្គ​មុនៗ​មាន​រហូតដល់​៦២​ជ័យលាភី​ដែល​ត្រូវ​ទទួលយក​ពីស​ម្តេច​ផ្ទាល់​។​ក្នុងនោះ​មាន​ផ្នែក​សណ្ឋាគារ​៣២​។​

​រមណីយដ្ឋាន​ទេសចរណ៍​៩​។​ភោ​ជ្ជ​នី​យ​ដ្ឋា​ន​៩​។​សហគមន៍​ទេសចរណ៍​៤​។​SME1​។​កីឡា​ទេសចរណ៍​២​។​ក្នុងចំណោម​អ្នក​ដាក់​បេក្ខភាព​ដាក់ពាក្យ​១៤២​។​បញ្ហា​ប្រជុំ​ថ្ងៃនេះ​គឺ​ចង់​ដោះស្រាយ​ទៅលើ​ថា​តើ​ត្រូវ​រៀប​រង្វាន់​ជ័យលាភី​សម្តេច​តេ​ជោ​ពេល​ទទួល​ពីស​ម្តេច​ផ្ទាល់​ទាំង​៦២​របស់​ធុរកិច្ច​ជន​មិនអាច​ទៅរួច​ទេ ដោយសារ​ច្រើនពេក​សម្តេច​មិន​ប្រគល់​បាន​ច្រើន​ដោយ​យើង​គិត​ទៅលើ​សុភាព​របស់​សម្តេច​។​

​ក៏ប៉ុន្តែ​ធុរកិច្ច​ជន​ដែល​បានទទួល​ជ័យលាភី​ពីស​ម្តេច​ផ្ទាល់​គឺ​គេ​ចង់បាន​រូបថត​សម្តេច​ដែល​តំណាង​ជ័យលាភី​យកទៅ​តាំង​ទុក​ស្នាដៃ​កិត្តិនាម​និង​កិត្តិយស​ខ្លាំងក្លា​សំរាប់​បំរើអោយ​ភ្ញៀវទេសចរ​និង​អតិថិជន​ក្នុ​សេវាកម្ម​ទេសចរណ៍​កាន់​តែមាន​ទំនុកចិត្ត​ថែមទៀត​។​តើ​គណ​:​កម្ម​ការ​យើង​គួរ​រក​វិធី​ដោះស្រាយ​របៀប​ម៉ិច​ដើម្បី​សម្រួល​ការងារ​នេះ​អោយ​រលូន​និង​ជោគជ័យ​។​
អង្គប្រជុំ​ក៏បាន​ដាក់​បន្ថែម​ការងា​រ​ថ្មី​សំរាប់​អនុវត្ត​បន្ត​ក្នុង​ចលនា​ប្រឡងប្រណាំង​ក្នុងន័យ​ចូលរួម​ធ្វើអោយ​ទីក្រុង​ស្អាត​ទីក្រុង​ផ្តល់នូវ​ភាពកក់ក្តៅ​ដែល​ធ្លាប់ធ្វើ​ពីរដង​កន្លងមកហើយ​។​គណ​:​កម្ម​ការ​កំពុងតែ​កសាង​សេចក្តីព្រាង​ស្តង់ដារ​”​ប្រព័ន្ធ​ចំណាត់ថ្នាក់​វិថី​លក់​ម្ហូបអាហារ​តាម​ដងផ្លូវ​និង​សេវាកម្ម​របស់​តូប​លក់​ម្ហូបអាហារ​តាម​ដងផ្លូវ​”​។

​ធ្វើ​សេចក្តីព្រាង​សារាចរ​ណែនាំ​ស្តីពី​ការ​”​ប្រគំ​តន្ត្រី​ទេសចរណ៍​”​សម្រាប់​ចលនា​ប្រឡងប្រណាំង​ទៅ​បណ្តា​ឆ្នាំ​ខា​មុខ​។​អង្គប្រជុំ​នឹង​សំរាច់​ធ្វើការ​ទំនាក់ទំនង​ការងារ​នេះ​ជាមួយ​ខុ​ទ្ទ​ការ​ល័យ​សម្តេច​ថែមទៀត ដើម្បី​ជោគជ័យ​សង្គមជាតិ​យើង​ទាំងមូល​៕S/