​ត​ខ្សែភ្លើង​ខុស​បច្ចេកទេស​បណ្ដាលឱ្យ​ឆក់​ស្លាប់​ម្នាក់​រងរបួស​ធ្ងន់​ម្នាក់​

1211
ចែករម្លែក

​ដោយៈ​សុខ​សុ​ភ័​ណ្ឌ​/​កំពង់ស្ពឺៈ​បុរស​ពីរ​នាក់​ត​ខ្សែរ​ភ្លើង​ឆក់​ត្រី​ខុស​បច្ចេកទេស​បណ្ដាលឱ្យ​ឆក់​ស្លាប់​ម្នាក់​រងរបួស​ធ្ងន់​ម្នាក់​។​ហេតុការណ៍​កើតឡើង​នៅ​ចំណុច​ភូមិ​ព្រៃ​ផ្តៅ​ឃុំ​ត្រពាំង​គង​ស្រុក​សំ​រោងទង​ខេត្តកំពង់ស្ពឺ​កាលពី​ថ្ងៃទី ១៥ ខែ មិថុនា ឆ្នាំ ២០១៨​។​

មន្ត្រីនគរបាល​បានឱ្យដឹងថា​មុនពេល​កើតហេតុ​ជនរងគ្រោះ​ឈ្មោះ ឌួង វ​ណ្ណី ភេទ​ប្រុស អាយុ ៣៤​ឆ្នាំ និង​ឈ្មោះ​គង់​ប៊ុនធឿន​ភេទ​ប្រុស​អាយុ​២៥​ឆ្នាំ​រស់នៅ​ភូមិ​ព្រៃ​ផ្ដៅ​ឃុំ​ត្រពាំង​គង​ស្រុក​សំរោង​ទង​។​បាន​នាំ​ត​ខ្សែភ្លើង​ពី​ផ្ទះ​ចម្ងាយ ៣០​ម៉ែត្រ​ដើម្បី​ឆក់​ត្រី​នៅ​ត្រពាំង​ខាងជើង​ភូមិ​ខាងលើ​។​

​ប្រភព​បន្តថា​កំពុងតែ​ត​ខ្សែភ្លើង​ស្រាប់តែ​ប៉ះចំ​តំណរ​បណ្ដាលឱ្យ​ឆក់​ឈ្មោះ​ឌួង​វ​ណ្ណី​ស្លាប់​នៅនឹងកន្លែង​កើតហេតុ​។​ចំណែក​ឈ្មោះ​គង់​ប៊ុនធឿន​រងរបួស​ត្រូវបាន​ក្រុមគ្រួសារ​បញ្ជូន​យកទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ​។

​ចំពោះ​សាកសព​ត្រូវបាន​ជំនាញ​ពិនិត្យ​និង​ទទួលស្គាល់​ពី​ក្រុមគ្រួសារ​ថា​ពិតជា​បាន​ឆក់​ខ្សែភ្លើង​ស្លាប់​ពិតប្រាកដ​មែន​រួច​ជំនាញ​បានប្រគល់​សព​ជូន​ក្រុមគ្រួសារ​យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​៕S/