​ត​ខ្សែរ​ភ្លើង​ឆក់​ត្រី មិនប្រយ័ត្ន​ប៉ះចំ​តំណ​បណ្តាល​ឲ្យ​ឆក់​ស្លាប់ ​នៅ​ស្រុក​សំរោង​ទង​

646
ចែករម្លែក

​ដោយ:​សុខ​សុ​ភ័​ណ្ឌ​/​កំពង់ស្ពឺ ​៖ ​បុរស​ម្នាក់​ត​ខ្សែភ្លើង​ដើម្បី​ឆក់​ត្រី​ប៉ះចំ​តំណ​បណ្តាល​ឲ្យ​ឆក់​ស្លាប់​។​ ហេតុ ការណ៍​ នេះ​កើតឡើង​ត្រង់ចំណុច​ត្រពាំង​ខាងក្រោយ​ផ្ទះ​ក្នុងភូមិ​ព្រៃ​ពង្រ​ ឃុំ​សំបូរ ​ស្រុក​សំរោង​ទង​ ខេត្ត កំពង់ស្ពឺ​កាលពី​រសៀល​ថ្ងៃទី​៩ ​ខែធ្នូ ​ឆ្នាំ​២០១៨​។​

​មន្ត្រីនគរបាល​បាន​ឲ្យ​ដឹងថា ​នៅ​មុនពេល​កើតហេតុ​ជនរងគ្រោះ​ឈ្មោះ​ សំ រ៉ា​ន់ ភេទ​ប្រុស អាយុ​៣៧​ឆ្នាំ​រស់នៅ​ភូមិ​ថ្នល់ទទឹង ឃុំ​ដំណាក់​អំពិល ស្រុក​អង្គស្នួល ខេត្តកណ្តាល បាន​ត​ភ្លើង​ចេញពីផ្ទះ​ឈ្មោះ​សឿ ថា ភេទ​ប្រុស អាយុ ៥៤​ឆ្នាំ​នៅ​ភូមិ​ព្រៃ​ពង្រ ឃុំ​សំបូរ ទៅ​ត្រពាំង​ខាងក្រោយ​ផ្ទះ ​ដើម្បី​ឆក់​ត្រី​មក​ដុះ​ក្លែមស្រា​ស្រាប់តែ​កាន់​ប៉ះចំ​តំណ​ឆក់​ស្លាប់​ភ្លាមៗ​តែម្តង​។​

​ប្រភព​បន្តថា ​ក្រោយពី​កើតហេតុ​កម្លាំង​ជំនាញ​បាន​ចុះ​ពិនិត្យ​និង​ទទួលស្គាល់​ពី​ក្រុមគ្រួសារ​ថា ​បុរស​ខាងលើ​ពិតជា​ស្លាប់​ដោយសារ​ឆក់​ខ្សែភ្លើង​ដោយ​ខ្លួនឯង​ពិតប្រាកដ​មែន ដោយមាន​ការចូលរួម​ពី​លោក​មេភូមិ​រួច​ជំនាញ​បានប្រគល់​សព​ជូន​ក្រុមគ្រួសារ​យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​៕​B/

#