​ថៃ​បញ្ជូន​ពលរដ្ឋ​ខ្មែរ​ម្នាក់​តាម​ច្រក​អន្តរជាតិ​ជាំ​បន្ទាប់​ដោះលែង​ពី​ពន្ធនាគារ​

290
ចែករម្លែក
  • 11
    Shares

ដោយ​៖​បាយ័ន​/​ឧ​ត្ត​រ​មាន​ជ័​យៈ​ពលរដ្ឋ​ខ្មែរ​ម្នាក់​ត្រូវបាន​អាជ្ញាធរ​ប្រទេស​ថៃ​បញ្ជូន​មកឱ្យ​ភាគី​កម្ពុជា​តាម​ច្រក​អន្តរជាតិ​ជាំ​ស្រងាំ បន្ទាប់ពី​បុរស​រូប​នោះបាន​ឆ្លងដែន​កាប់​ឈើ​គ្រញូង​ខុសច្បាប់ នៅក្នុង​ទឹកដី​ថៃ ។​ត្រូវ​ភាគី​ថៃ​ចាប់​យកទៅដាក់​ពន្ធនាគា​រ​នៅ​ទីនោះ​រហូតដល់​ថ្ងៃទី​២៨​ខែមីនា​ឆ្នាំ​២០១៩​នេះ​ទើប​ដោះលែង​ឱ្យមាន​សេរីភាព​ពី​ពន្ធនាគារ​នៃ​ខេត្ត​ស៊ីសាកេត​ប្រទេស​ថៃ​។​ការប្រគល់​និង​ទទួល​នេះ​បានធ្វើ​ឡើង​នៅ​ច្រក​អន្តរជាតិ​ជាំ​ស្រងាំ ក្នុង​ទឹកដី​ស្រុក​អន្លង់វែង ខេត្ត​ឧ​ត្ត​រ​មានជ័យ​កាលពី​រសៀល​ថ្ងៃទី​២៨ ខែមីនា ឆ្នាំ​២០១៩​។​

សមត្ថកិច្ច​នគរបាល​ប្រចាំ​ច្រក​អន្តរជាតិ​ជាំ​ស្រងាំ​បាន​និយាយថា​ពលរដ្ឋ​ខ្មែរ​ម្នាក់​នោះ​ឈ្មោៈ ចួន រឿន ភេទ​ប្រុស​អាយុ​៣៧​ឆ្នាំ​រស់នៅ​ភូមិ​ម្កាក់​ឃុំ​ថម​ល្អ​ស្រុក​សំរោង​ទង​ខេត្តកំពង់ស្ពឺ​។​សមត្ថកិច្ច​បាន​បន្តថា​ជន​ឈ្មោះ​ចួន​រឿន​ត្រូវបាន​ចាប់ខ្លួន​កាល​ថ្ងៃទី​២​ខែមេសា​ឆ្នាំ​២០១៦​កន្លងទៅនេះ​ពីបទ​ឆ្លងដែន​កាប់​ឈើ​គ្រញូង​ខុសច្បាប់​ចូល​តាម​ច្រក​អូរ​ស្វាយ​ហើយ​យកទៅដាក់​ពន្ធនាគារ​នៅ​ស្រុក​ខាន់​តា​ឡាក់​ខេត្ត​ស៊ីសាកេត​ប្រទេស​ថៃ​រហូតមក​ដល់ពេលនេះ​ទើបបាន​ធ្វើការ​ដោះលែង​ឱ្យ​មាន​សេរីភាព​វិញ​ហើយ​បញ្ជូនមក​ស្រុកកំណើត​តែម្តង​៕S/

​រូបភាពៈ​ថៃ​បញ្ជូន​ប្រជាពលរដ្ឋ​ខ្មែរ​ចំនួន​១​នាក់​តាម​ច្រក​អន្តរជាតិ​ជាំ​បន្ទាប់ពី​ដោះលែង​ពី​ពន្ធនាគារ​៕​បាយ័ន​