​ថៃ​បញ្ជូន​ពលរដ្ឋ​ខ្មែរ​២​នាក់មក​ស្រុកកំណើត​វិញ​បន្ទាប់ពី​ដោះលែង​ពី​ពន្ធនាគារ​

320
ចែករម្លែក

ដោយ​បាយ័ន​/​ឧ​ត្ត​រ​មានជ័យ​:​អាជ្ញាធរ​ថៃ​បាន​បញ្ជូន​ប្រជាពលរដ្ឋ​ខ្មែរ​ចំនួន​២​នាក់មក​ស្រុកកំណើត​វិញ​បន្ទាប់ពី​ដោះលែង​ពី​ពន្ធនាគារ​ពីបទ​ឆ្លងដែន​ដោយ​ខុសច្បាប់​ចូល​កាប់​ឈើ​គ្រញូង​ក្នុង​ទឹកដី​ថៃ​។​ករណី​បញ្ជូន​ប្រជាពលរដ្ឋ​ខ្មែរ​មក​ស្រុកកំណើត​វិញ​នេះ​បាន​ធ្វើឡើង​កាលពី​វេលា​ម៉ោង​១៦​និង​៣០​នាទី ថ្ងៃទី​៧ ខែធ្នូ ឆ្នាំ​២០១៩​នេះ ស្ថិតនៅ​ច្រក​អន្តរជាតិ​ជាំ​ស្រងាំ ក្នុង​ទឹកដី​ស្រុក​អន្លង់វែង​ខេត្ត​ឧ​ត្ត​រ​មានជ័យ​។​

​សមត្ថកិច្ច​នគរបាល​ប្រចាំ​ច្រក​អន្តរជាតិ​ជាំ​ស្រងាំ​បាន​និយាយថា​ប្រជាពលរដ្ឋ​ខ្មែរ​ចំនួន​២​នាក់​ដែល​ត្រូវបាន​អាជ្ញាធរ​ថៃ​បាន​បញ្ជូនមក​ស្រុកកំណើត​វិញ គឺមាន​ឈ្មោះ ហ៊​ន ចាន់​វិចិត្រ​ភេទ​ប្រុស​អាយុ ៣០ ឆ្នាំ​រស់នៅ​ភូមិ​ត្រ​យ៉ង់​ឃុំ​ត្រ​យ៉ង់​ស្រុក​គូលែន​ខេត្តព្រះវិហារ​។​ម្នាក់ទៀត​ឈ្មោះ​យឹម​សុខ​ណៃ​ភេទ​ប្រុស អាយុ ២៨ ឆ្នាំ​រស់នៅ​ភូមិ​ចំការចេក ឃុំ​ស្លែង​ស្ពាន ស្រុក​ស្រីស្នំ ខេត្តសៀមរាប​។​

​សមត្ថកិច្ច​បាន​បន្តថា​អ្នក​ទាំងពីរ​ចាប់ខ្លួន​ថ្ងៃទី​១៨​ខែកញ្ញា​ឆ្នាំ​២០១៨​កន្លងមកនេះ​ពីបទ​ឆ្លងដែន​កាប់​ឈើ​ក្រញូង​ដោយ​ចូល​តាម​ច្រក​ទឹក​ជប់​ហើយ​ត្រូវបាន​បញ្ជូន​ខ្លួន​យកទៅដាក់​ពន្ធនាគារ​នៅ​ស្រុក​ខាន់​តា​ឡាក់​ខេត្ត​ស៊ីសាកេត​ប្រទេស​ថៃ​ចាប់តាំងពី​ថ្ងៃនោះ​រហូតដល់​ថ្ងៃទី​០៧​ខែធ្នូ​នេះ​ទើប​ដោះលែង​ហើយ​បញ្ជូនមក​ស្រុកកំណើត​វិញ​៕S/

រូបភាព​: ថៃ​បញ្ជូន ប្រជាពលរដ្ឋ​ខ្មែរ​ចំនួន​០២​នាក់ មក​ស្រុកកំណើត​វិញ បន្ទាប់ពី​ដោះលែង​ពី​ពន្ធនាគារ​៕​បាយ័ន​