​ថៃ​បញ្ជូន​ពលរដ្ឋ​ខ្មែរ​៣​នាក់​ដែល​ឆ្លងដែន​ខុសច្បាប់​មក​កម្ពុជា​វិញ​

784
ចែករម្លែក

​ដោយៈ​បាយ័ន​/​ឧ​ត្ត​រ​មាន​ជ័​យៈ​កាលពី​វេលា​ម៉ោង​១១​និង​00​នាទី ថ្ងៃទី​១០ ខែកក្កដា ឆ្នាំ​២០១៨ អាជ្ញាធរ​ប្រទេស​ថៃ​បាន​បញ្ជូន​ពលរដ្ឋ​ខ្មែរ​ចំនួន​៣​នាក់​ដែល​ឆ្លងដែន​ទៅរក​ការងារ​ធ្វើ​ដោយ​ខុសច្បាប់ មក​អាជ្ញាធរ​កម្ពុជា​វិញ តាម​ច្រក​អន្តរជាតិ​ជាំ ស្ថិតនៅក្នុង​ស្រុក​អន្លង​វែង ខេត្ត​ឧ​ត្ត​រ​មានជ័យ​។​

​សមត្ថកិច្ច​នគរបាល​ស្រុក​អន្លង់វែង​បាន​និយាយថា​ជន​ទាំង​៣​នាក់​បាន​ឆ្លងដែន​ទៅរក​ការងារ​ធ្វើ​ដោយ​ខុសច្បាប់ ហើយ​ត្រូវបាន​អាជ្ញាធរ​ថៃ​ចាប់ខ្លួន​កាលពី​ថ្ងៃទី​០៧ ខែកក្កដា ឆ្នាំ​២០១៨​កន្លងទៅ​។ ដោយ​ចូល​តាម​ច្រក​ជាំ ហើយ​ត្រូវបាន​ចាប់ខ្លួន​នៅ​ចំណុច​ផ្សា​មឿង​ម៉ៃ ស្ថិតនៅ​ភូមិ​ស្រែ​ប្រិ​យ៍ ឃុំ​ផៃ​ផា​តា​ណា ស្រុក​ភូ​ស៊ី​ង ខេត្ត​ស៊ីសាកេត ប្រទេស​ថៃ ដោយ​ឈម​និង​ខាង​ខ្មែរ ភូមិ​ជាំ ឃុំ​ត្រពាំង​ប្រិ​យ៍ ស្រុក​អន្លង់វែង ខេត្តឧត្ដរមានជ័យ ។​

​សមត្ថកិច្ច​បាន​បន្តថា ជនកម្ពុជា​ទាំង​៣​នាក់​ដែល​ត្រូវ​អាជ្ញាធរ​ថៃ​បញ្ជូន​មកវិញ​គឺមាន​ទី​១ ឈ្មោះ ក្រាយ ច​ន្តា ភេទ​ប្រុស អាយុ​១៩​ឆ្នាំ ,​ទី​២ ឈ្មោះ ឡំ តូច ភេទ​ប្រុស អាយុ ១៨​ឆ្នាំ​និង​ទី​៣ ឈ្មោះ ហេ​ប ហិល ភេទ​ប្រុស អាយុ​២៣​ឆ្នាំ​។​អ្នក​ទាំង​៣​នាក់​រស់នៅ​ភូមិ​រំចេក ឃុំ​អន្លង់វែង ស្រុក​អន្លង់វែង ខេត្ត​ឧ​ត្ត​រ​មានជ័យ​។​​ក្រោយពី​ទទួល​ពី​អាជ្ញាធរ​ថៃ​រួចមក ជន​ទាំង​៣​នាក់​ត្រូវបាន​អាជ្ញាធរ​កម្ពុជា​ធ្វើការ​អប់រំ រួច​ច​អោយ​វិល​ត្រលប់​ទៅ​លំនៅដ្ឋាន​រៀងៗ​ខ្លួន​៕S/

​រូបភាពៈ អាជ្ញាធរ​ថៃ​បញ្ជូន​ពលរដ្ឋ​ខ្មែរ​ចំនួន ៣​នាក់​ដែល​ឆ្លងដែន​ខុសច្បាប់​អោយមក​អាជ្ញាធរ​កម្ពុជា​វិញ​៕​បាយ័ន​