​ថៃ​បិទ​ច្រកព្រំដែន​មួយរយ​:​ដោយ​សុំ​ក្រុមហ៊ុន​បញ្ឈប់​ការសាងសង់​ឃ្លាំង​ដាក់​សម្ភារៈ​

491
ចែករម្លែក

​ដោយ​៖​អូរ​ស្មាច់​/​ឧ​ត្ត​រ​មានជ័យ​៖​ច្រកទ្វារ​អន្តរជាតិ​ជប់​គគីរ​ឃុំ​ពិល​ស្រុក​បន្ទាយ​អំពិល​ខេត្ត​ឧ​ត្ត​រ​មានជ័យ ឈម​ច្រក​សៃ​តា​ឃូ​ខេត្ត​បុរី​រាំ​(​ថៃ​)​កាលពី​វេលា​ម៉ោង​៨​ព្រឹក​ថ្ងៃទី​២១​ខែមករា​ឆ្នាំ​២០១៩​ភាគី​ថៃ​បាន​បិទ​ច្រក​មិនឱ្យ​ប្រជាពលរដ្ឋ​ទាំងសងខាង ចេញ​-​ចូល​។ មូលហេតុ ដោយ​ភាគី​ថៃ​សុំឱ្យ​ក្រុមហ៊ុន​លឹម ហេង ប​ញ្ឃ​ប់​ការសាងសង់​ឃ្លាំង​ដាក់​សម្ភារៈ​។​ក្នុងនោះ​បានឱ្យ​ដំណើរការ​ឡើងវិញ​នៅវេលា​ម៉ោង​១២:០០​នាទី​ថ្ងៃ​ដដែល ។​

​សមត្ថកិច្ច​កម្ពុជា​ប្រចាំ​ច្រកព្រំដែន​បានឱ្យដឹងថា​ភាគី​ថៃ​បាន​បិទ​ច្រក​មិនឱ្យ​ប្រជាពលរដ្ឋ​ទាំងសងខាង​ចេញ​-​ចូល​មូលហេតុ​ដោយ​ភាគី​ថៃ​សុំឱ្យ​ក្រុមហ៊ុន​លឹម​ហេង​ប​ញ្ឃ​ប់​ការសាងសង់​ឃ្លាំង​ដាក់​សម្ភារៈ​នៅ​ខាងជើង​ចំ​ពីក្រោយ​សណ្ឋាគារ​បី​ជាន់​ជាប់​កាស៊ីណូ​។​ឃ្លាំង​នោះ​មាន​ទំហំ​១២​ម​គុណ​២៤​ម៉ែត្រ​ដើម្បី​រង់ចាំ​ការដោះស្រាយ​គ្នា​សិន ។​

ប្រភព​ខាង​បន្តថា​លុះដល់​វេលា​ម៉ោង​៨​និង​៣០​នាទី ថ្ងៃខែ​ឆ្នាំ​ដដែល មានការ​ជួបប្រជុំ​ដោះស្រាយ អំពី​បញ្ហា​ក្រុមហ៊ុន​លឹម​ហេង​ធ្វើការ​សាងសង់​ឃ្លាំង​ដាក់​សម្ភារៈ​ជាមួយ​ភាគី​ថៃ​នៅ​មាត់​ច្រកទ្វារ​អន្តរជាតិ​ជប់​គគីរ​។​សមាសភាព​ចូលរួម​ភាគី​កម្ពុជា ចំនួន​១០​នាក់​ដឹកនាំ​ដោយ លោក រ៉ែ​ម ផល្លា​វី ប្រធាន​ស្នាក់ការ​ច្រក​ជប់​គគីរ លោក​ក្រាញ់ មេន អភិបាលរង​ស្រុក​បន្ទាយ​អំពិល​។​វរសេនីយទោ ខាត់ វណ្ណា មេបញ្ជាការ​ផ្នែក​សឹក​រង​ស្រុក​បន្ទាយ​អំពិល លោក អនុសេនីយឯក ខាត់ សុខឿន នាយប៉ុស្តិ៍​ជប់​គគីរ​។​

លោក នាង វីរៈ​រតនា ប្រធាន​រដ្ឋបាល​ក្រុមហ៊ុន លឹម ហេង​។​ភាគី​ថៃ ចំនួន​៩​នាក់​ដឹកនាំ​ដោយ​លោក វរសេនីយឯក ស៊ុ​ភព ផា​រ៉ា​ក់​វ៉េ​ត មេបញ្ជាការ​ទិស​ភូមិភាគ​២ លោក​វ​/​ទោ កៀត​តិ​សាក់ ចា​រុក​វ៉ា​ត់ មេបញ្ជាការ​វរ​សេនា​តូច​លេខ​២១​ប្រចាំ​នៅ​ប្រាសាទ​តា​មាន់​លោក​វ​/​ទោ​ភើ​ម​ផុន​ប្រធាន​ទំនាក់ទំនង​ថៃ​-​កម្ពុជា​ប្រចាំ​ច្រក​សៃ​តា​គូ​-​ជប់​គគីរ ។​

​សមត្ថកិច្ច​កម្ពុជា​បញ្ជា​ក់ថា ភាគី​ថៃ បាន​សំណូមពរ សុំឱ្យ​ភាគី​ភាគី​កម្ពុជា (​ក្រុមហ៊ុន លឹម ហឹ​ង​) បញ្ឈប់​ការសាងសង​ឃ្លាំង​ដាក់​សម្ភារៈ នៅ​ខាងជើង​ចំ​ពីក្រោយ​សណ្ឋាគារ​បី​ជាន់​ជាប់​ការ​ស៊ី​ណូ មាន​ទំហំ ១២​ម គុណ​២៤​ម ដែល​ធ្វើឱ្យមាន​ការរាំងស្ទះ​ដល់​ការបើក​ច្រក​។​សុំឱ្យ​ភាគី​កម្ពុជា រុះរើ​ចេញពី​កន្លែង​នោះ​។ ត្រូវ​ផ្លាស់ប្តូរ​ទីកន្លែង​សាងសង់​ឃ្លាំង​ដាក់​សម្ភារៈ​ថ្មី ។​ឯ​ភាគី​កម្ពុជា បាន​ឯកភាព រុះរើ​ផ្លាស់ប្ដូរ​ទីកន្លែង​សង​សង់ ដោយ​ប្តូរ​ពី​កន្លែងចាស់ ទៅ​ទិស​ខាងត្បូង​ប្រវែង ៣០​ម (​ភាគី​ថៃ មក​ពិនិត្យ​ផ្លា​ល់ និង បាន​ឯកភាព​)៕S/​