​ថៃ​ប្រគល់​ពលរដ្ឋ​ខ្មែរ​រួច​ពី​ទោស​៦​នាក់មក​កម្ពុជា​វិញ​នៅ​ច្រក​អន្តរជាតិ​ជាំ​

211
ចែករម្លែក

ដោយ​អូរ​ស្មាច់​/​ឧ​ត្ត​រ​មាន​ជ័​យៈ​អាជ្ញាធរ​ថៃ​បាន​បញ្ជូន​ពលរដ្ឋ​ខ្មែរ​រួច​ផុតពី​ទោស​ចំនួន​៦​នាក់​តាម​ច្រក​អន្តរជាតិ​ជាំ​ស្រុក​អន្លង់វែង​កាលពី​រសៀល​ថ្ងៃទី​២៤​ខែសីហា​ឆ្នាំ​២០១៩​។​ពលរដ្ឋ​ទាំងនេះ​ត្រូវបាន​ទាហាន​ថៃ​ចាប់ខ្លួន​កាលពី​ថ្ងៃទី​៩​ខែមេសា​ឆ្នាំ​២០១៧​កន្លងទៅ​ពីបទ​ឆ្លងដែន​កាប់​ឈើ​គ្រញូង​ក្នុង​ដី​ថៃ​។​ពួកគេ​ចូល​តាម​ច្រក​អូរ​ស្វាយ ឃុំ​អូរ​ស្វាយ ស្រុក​ត្រពាំង​ប្រាសាទ ជាប់គុក​នៅ​ខេត្ត​ស៊ីសាកេត​(​ថៃ​)​។​

​សមត្ថកិច្ច​បានឱ្យដឹង​ថា ពលរដ្ឋ​ទាំងនោះ មានឈ្មោះ​១- ឈ្មោះ សង់ នង ភេទ​ប្រុស អាយុ​៣៤ ឆ្នាំ រស់នៅ​ភូមិ​ពាម​រូង ឃុំ​ដំបូក​រូង ស្រុក​ភ្នំស្រួច ខេត្តកំពង់ស្ពឺ​។​២-​ឈ្មោះ ចឹក សា​ឡួ​ត ភេទ​ប្រុស ៣៣​ឆ្នាំ រស់នៅ​ភូមិ​ក្រ​ងោក ឃុំ​ស្ទឹង​កាច់ ស្រុក​សាលា​ក្រៅ ខេត្ត​ប៉ៃលិន​។​៣- ឈ្មោះ រិ​ន ធឹ​ម ភេទ​ប្រុស ២៥​ឆ្នាំ រស់នៅ​ភូមិ​ទួល ឃុំ​របើក ស្រុក​ឈូ ខេត្តកំពត​។​

៤-​ឈ្មោះ ឡុ​កគ​ប​ភេទ​ប្រុស​៤០​ឆ្នាំ​រស់នៅ​ភូមិ​មានជ័យ ឃុំ​ដំបូក​រូង ខេត្តកំពង់ស្ពឺ​។​៥- ឈ្មោះ ស៊ិ​ម សៅ ភេទ​ប្រុស ៣៤​ឆ្នាំ រស់នៅ​ភូមិ​មានជ័យ ឃុំ​ដំបូក​រូង ខេត្តកំពង់ស្ពឺ​។​៦- ឈ្មោះ សុខ ខុម​ភេទ​ប្រុស​៣៦​ឆ្នាំ​រស់នៅ​ភូមិ​តា​លោ​ឃុំ​តា​លោ​ស្រុក​តា​លោ​សែន​ជ័យ ខេត្តពោធិសាត់ ៕S/​

#