​ថៃ​អនុញ្ញាត​ឱ្យពលករ​បរទេស ដែល​ចូលឆ្នាំថ្មី តាម​ច័ន្ទ​គតិដូច​ថៃ បាន​សម្រាក​ឱកាស​ចូលឆ្នាំ​

1258
ចែករម្លែក

ដោយ: ប​.​ជ័យ/​
​បាងកក​-​ថៃ : គណៈរដ្ឋមន្ត្រី នៃ​រាជរដ្ឋាភិបាល​ថៃ បានចេញ​សេចក្តី​អនុញ្ញាត ឱ្យ​ពលករ​បរទេស រួមមាន ពលករ​ភូមា ឡាវ និង​កម្ពុជា អាច​ត្រឡប់​មកលេង ស្រុកកំណើត នៃ​ប្រទេស​ខ្លួន នៅ​ក្នុងឱកាស​បុណ្យចូលឆ្នាំ​ថ្មី ប្រពៃណី តាម​ច័ន្ទ​គតិ (​ដូច​ថៃ​ដែរ​) នាពេល​ខាងមុខនេះ ។​

​គណៈរដ្ឋមន្ត្រី​ថៃ បានចេញ​ប្រកាស កាលពី​ថ្ងៃទី​២៦ មីនា ដោយ​និយាយថា រាជរដ្ឋាភិបាល​ថៃ បាន​ណែនាំ​ឱ្យ​ក្រសួង ស្ថាប័ន​ពាក់ព័ន្ធ និង​ម្ចាស់​សហគ្រាស រោងចក្រ និង​ទីកន្លែង​ធ្វើការ​នានា ត្រូវ​អនុញ្ញាតឱ្យ​ពលករ​បរទេស ចេញចូល​ច្រកព្រំដែន ដោយ​សេរី អត់​គិតថ្លៃ​សេវា អ្វី​ទាំងអស់​។ ហេតុនេះ បងប្អូន​ពលករ ដែលមាន​លិខិតឆ្លងដែន (​ប៉ាស្ព័រ​) បើ​មានបំណង់​ចង់ ទៅលេង​ស្រុកកំណើត មិនចាំបាច់ ទៅសុំ​សន្លឹក​ដើរ​ផ្លូវ​ទេ គ្រាន់តែ​ចេញ​ច្រកព្រំដែន ត្រូវឱ្យ​នគរបាល អន្តោប្រវេសន៍ វាយ​ត្រា រី​អិនទ្រី (Re-Entry) ដើម្បី​រក្សា​សិទ្ធិ​ទិដ្ឋាការ (Visa)​។ ដល់ពេល​បងប្អូន​ចូលមក​វិញ កុំ​ភ្លេច​វ៉ៃ​ចូល ដើម្បី​សុំ​បើក វី​សា យើង​វិញ ទើប​វី​សា​បងប្អូន មិន​ខូច ។​

​ចំពោះ​បងប្អូន ដែលមាន​ប័ត្រ (​ស៊ី​ជ​ម្ភូ​) បើ​បងប្អូន​ចង់ទៅ​លេង ស្រុកកំណើត ត្រូវ​ទៅសុំ​លិខិត​បែបបទ​ដើរ​ផ្លូវ នៅ​ក្រុម​ចាត់​ហា​ងា​ន នៅតាម​ខេត្ត ដែល​បងប្អូន​ធ្វើការ​សិន ទើប​ចេញចូល​ច្រកព្រំដែន​បាន​។​

​គណៈរដ្ឋមន្ត្រី​ថៃ បានអនុញ្ញាត​ឱ្យ​ពលករ​បរទេស ចេញចូល​ច្រកព្រំដែន បាន​ដោយ​ឥតគិតថ្លៃ​សេវា ចាប់ពី​ថ្ងៃទី​៥ រហូតដល់​ថ្ងៃទី​៣០ ខែមេសា ឆ្នាំ​២០១៨៕V

ថៃ​អនុញ្ញាតឱ្យ​ពលករ​បរទេស ​ដែល​ចូលឆ្នាំថ្ មី​តាម​ច័ន្ទ​គតិដូច​ថៃ បាន​សម្រាក​ឱកាស​ចូលឆ្នាំ (​រូប​:ឯកសារ​)