​ថ្ងៃទី​១៤​ខែមីនា​សមត្ថកិច្ច​រកឃើញ​យានយន្ដ​ល្មើសច្បាប់​៤៣៣​គ្រឿង​

1030
ចែករម្លែក
  • 31
    Shares

(​ភ្នំពេញ​)៖​ក្នុង​យុទ្ធនាការ​រឹតបន្ដឹង​ច្បាប់​ចរាចរណ៍​ទូទាំងប្រទេស​ថ្ងៃទី​១៤​ខែមីនា​ឆ្នាំ​២០១៨​សមត្ថកិច្ច​ត្រួតពិនិត្យ​យានយន្ដ​ចំនួន ៤.៩៩២​គ្រឿង​។​ក្នុងនោះ​រកឃើញ​យានយន្ដ​ល្មើសច្បាប់​៤៣៣​គ្រឿង​និង​ផាកពិន័យ​២០៥​គ្រឿង​អប់រំ​២២៨​គ្រឿង​។​

​តាម​របាយការណ៍​ផ្លូវការ​របស់​នាយកដ្ឋាន​នគរបាល​ចរាចរណ៍​និង​សណ្ដាប់ធ្នាប់​សាធារណៈ​នៃ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ​បានឱ្យដឹង​ទៀតថា​ចំពោះ​ការត្រួតពិនិត្យ​មួក និង​កញ្ចក់ នៅ​ថ្ងៃទី​១៤ ខែមីនា​នេះ ត្រួតពិនិត្យ​រួម​បាន​ចំ​នួ​១.៧២៧​គ្រឿង អប់រំ​១៣៣​គ្រឿង និង​ផាកពិន័យ​ចំនួន​១២៨​គ្រឿង​។​ដោយឡែក​សម្រាប់​រាជធានី​ភ្នំពេញ​វិញ នៅ​ថ្ងៃទី​១៤ ខែមីនា ឆ្នាំ​២០១៨ សមត្ថកិច្ច​នគរបាល​ចរាចរ​ឃាត់​បាន យានយន្ត​៦៩៤​គ្រឿង​ដែល​ជិះ​បញ្ច្រាស់​,​មិន​ពាក់មួក​សុវត្ថិភាព​,​មិន​ដាក់​កញ្ចក់​,​មិនមាន​ស្លាក​លេខ​។​

​ចំពោះ​លទ្ធផល​នៃ​ការត្រួតពិនិត្យ​រយៈពេល​១៤​ថ្ងៃ ចាប់ពី​ថ្ងៃទី​១ ដល់​ថ្ងៃទី​១៤ ខែមីនា​កម្លាំង​នគរបាល​បាន​ត្រួតពិនិត្យ​យានយន្ត​ចំនួន ៦២.៦៩២​គ្រឿង រកឃើញ​យានយន្ត​ល្មើស ៦.៧៦៤​ម៉ូតូ​៧១​ភាគរយ​។​ក្នុងនោះ​អប់រំ​៣.៩៣៨​គ្រឿង និង​ផាកពិន័យ​២.៨២៦​គ្រឿង ម៉ូតូ​៩៦​ភាគរយ​៕S/

​ថ្ងៃទី​១៤​ខែមីនា​សមត្ថកិច្ច​រកឃើញ​យានយន្ដ​ល្មើសច្បាប់​៤៣៣​គ្រឿង​