​ថ្ងៃទី​៧​នៃ​យុទ្ធនាការ​ឃោសនាបោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​អាណត្តិ​ទី​៣​ឆ្នាំ​២០១៩

390
ចែករម្លែក

​ដោយៈ​មុនី​រ័ត្ន​/​ថ្ងៃនេះ ទី​២៣ ខែឧសភា ឆ្នាំ​២០១៩ ត្រូវជា​ថ្ងៃទី​៧ នៃ​ការឃោសនា​រក​សំឡេង ឆ្នោត មាន គណបក្ស​ន​យោ បាយ ចំនួន ៦ បានធ្វើ​សកម្មភាព​ឃោសនា​នៅតាម​មណ្ឌល​រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ដូចខាងក្រោម​៖

១. គណបក្ស​ប្រជាជន​កម្ពុជា បានធ្វើ​សកម្មភាព​ហែ​ក្បួន​ឃោសនា នៅ​ខេត្តស្ទឹងត្រែង ដោយ​ហែ​ចេញ ពី​ទីរួមស្រុក​ទាំង ៦ ឆ្ពោះទៅកាន់​ទីស្នាក់ការ​គ​ណ​បក្ស​ខេត្ត​។​ជួបប្រជុំ​ជាមួយ​សមាជិក សមាជិកា​បក្ស បេក្ខជន​ឈរឈ្មោះ អង្គ​បោះឆ្នោត និង​ចាក់​មេក្រូ​ផ្សព្វផ្សាយ​គោលនយោបាយ​នៅតាម​ទីស្នាក់ការ បក្ស​ក្នុង​រាជធានី ខេត្ត ចំនួន ១៧ រួមមាន​៖

​រាជធានី​ភ្នំពេញ ខេត្តស្វាយរៀង មណ្ឌលគិរី ពោធិ៍សាត់ ព្រះវិហារ តាកែវ រតនគិរី ត្បូងឃ្មុំ សៀមរាប ឧ​ត្ត​រ​មានជ័យ ព្រះសីហនុ ប៉ៃលិន កំពង់ស្ពឺ បាត់ដំបង កំពង់ឆ្នាំង ក្រចេះ និង​ខេត្តព្រៃវែង ដោយមាន​អ្នកចូលរួម​សរុប ៤,៤២១​នាក់ រថយន្ត ១១៧​គ្រឿង និង​ម៉ូតូ ៧២​គ្រឿង​។​

២. គណបក្ស​សញ្ជាតិ​កម្ពុជា ធ្វើ​សកម្មភាព​ជួបជុំ​ជាមួយ​អង្គ​បោះឆ្នោត​នៅ​ទីស្នាក់ការ​បក្ស​ខេត្តតាកែវ ដោយមាន​អ្នកចូលរួម​សរុប​១៨​នាក់​។​៣.​គណបក្ស​យុវជន​កម្ពុជា​បានធ្វើ​សកម្ម​ភាពចុះ​ផ្សព្វផ្សាយ​គោលនយោបាយ ក្នុង​ខេត្ត​ព្រះសីហនុ ដោយមាន​អ្នកចូលរួម​សរុប ៦​នាក់​។​៤. គណបក្ស ឆន្ទៈ​ខ្មែរ បានធ្វើ​សកម្មភាព​ចែក​ខិត្តប័ណ្ណ និង​ចាក់​មេក្រូ​ចល័ត នៅ​រាជធានី​ភ្នំពេញ ដោយមាន​អ្នកចូលរួម​សរុប ១០​នាក់ រថយន្ត ១​គ្រឿង និង​ម៉ូតូ ៧​គ្រឿង​។​

៥. គណបក្ស​ហ្វ៊ុនស៊ិនប៉ិច បានធ្វើ​សកម្មភាព​ជួបជុំ​សមាជិក​ក្រុមប្រឹក្សា​សង្កាត់​ស្នោរ ខណ្ឌទួលគោក រាជធានី​ភ្នំពេញ​។​៦. គណបក្ស​ខ្មែរ​រួបរួម​ជាតិ បានធ្វើ​សកម្មភាព​ជួប​សមាជិក សមាជិកា​និង​អង្គ​បោះឆ្នោត ផ្សព្វផ្សាយ គោលនយោបាយ នៅ​ស្រុក​ស្នួល ខេត្តក្រចេះ ដោយមាន​អ្នកចូលរួម​សរុប ១៥​នាក់​។​

ដោយឡែក​គណបក្ស​ខ្មែរ​សាធារណរដ្ឋ មិនមាន​សកម្មភាព​ឃោសនា​ជា​សាធារណៈ​ទេ​។​ជារួម​បរិយាកាស​សន្តិសុខ សុវត្ថិភាព និង​សណ្តាប់ធ្នាប់​សាធារណៈ នាឱកាស​ឃោសនាបោះឆ្នោត របស់​គណបក្សនយោបាយ​នៅ​ថ្ងៃទី​៧​នេះ​ត្រូវបាន​ធានា​ហើយ​ការឃោសនា​បាន​ប្រព្រឹត្ត​ទៅដោយ​រលូន​គ្មាន​អំពើហិង្សា នៅ​ក្របខ័ណ្ឌ​ទូទាំងប្រទេស​៕S/​