​ថ្ងៃនេះ​ភ្លៀង​មួយ​មេ​លិច​ផ្សារលើ​ទាំង​ព្រឹក​

747

(​កំពង់ឆ្នាំង​)៖​ព្រឹក​ថ្ងៃទី​២៣​ខែតុលា​ឆ្នាំ​២០១៧​នេះ​ភ្លៀង​បាន​ធ្លាក់​បណ្តាលឱ្យ​ផ្សារលើ​ខេត្តកំពង់ឆ្នាំង​ត្រូវ​ទឹក​ដក់​លិច​ត្រឹមៗ​ច​ង្គ​ង់​បង្ករ​ការលំបាក​ដល់​ប​ង​ប្អូន​អាជីវករ​និង​លក់​មិន​ដាច់​ថែម​ទៀតផង​។​

ក្រុមអាជីវករ​បាន​និយាយ​ឱ្យដឹងថា​ករណី​លិច​ទឹក​បែបនេះ​មិនមែនជា​លើកទីមួយ​ទេ​គឺ​ពេល​មាន​ភ្លៀង​ម្តងៗ​តែងតែ​លិច​បែបនេះ​គ្រាន់តែ​លិច​ជ្រៅ​ឬ​រាក់​ទៅតាម​ភ្លៀង​ខ្លាំង​ភ្លៀង​តិច​ប៉ុណ្ណោះ​។​ក្រុមអាជីវករ​បាន​សំណូមពរ​ដល់​ក្រុមហ៊ុន​ម៉ៅ​ការយក​ភាស៊ី​មន្ត្រី​អាជ្ញាធរ និង មន្ត្រី​ដែល​ពាក់ព័ន្ធ​ត្រូវ​ជួយ​ពិនិត្យមើល​ប្រព័ន្ធ​លូ​ផង​៕S/​ដោយ​៖​សន សក្តា​

​ថ្ងៃនេះ​ភ្លៀង​មួយ​មេ​លិច​ផ្សារលើ​ទាំង​ព្រឹក​