​ថ្ងៃស្អែក​សម្តេច​តេ​ជោ ហ៊ុន សែន ជួប​សំណេះសំណាល​ជាមួយ​កម្មករនិយោជិត​ប្រមាណ​១៧.៩១២​នាក់​នៅ​ខេត្តកណ្តាល

918
ចែករម្លែក

​ភ្នំពេញ​៖​នៅ​ព្រឹក​ថ្ងៃទី​២៨ខែវិច្ឆិកា​ស្អែក​នេះ​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា​នឹង​អញ្ជើញ​ជួប​សំ ណេះសំណាល​ជាមួយ​កម្មករ និយោជិត សរុប​ប្រមាណ ១៧.៩១២​នាក់ មកពី​រោងចក្រ​សហគ្រាស​ចំនួន​១២ នៅក្នុង​ខេត្តកណ្តាល ។ កិច្ច​សំណេះសំណាល​នេះ​នឹង ធ្វើឡើង​នៅ​ភូមិ​ក្រាំង​ស្បូវ ឃុំ​ព្រះពុទ្ធ ស្រុក​កណ្តាលស្ទឹង ខេត្តកណ្តាល​។​

​រោងចក្រ​សហគ្រាស​ទាំង​១២ ត្រូវបាន​វិនិយោគ​ដោយ​អ្នកវិនិយោគ​មកពី​ប្រទេស​ចិន​ចំនួន​១០​និង​ខ្មែរ​ចំនួន​២ ។ រោងចក្រ​ទាំងនេះ​មាន​រោង ចក្រ​កាត់ដេរ​សម្លៀកបំពាក់​ចំនួន​៥,​ផលិត​ស្បែកជើង​ចំនួន​១,​ផលិត​បាត​ស្បែកជើង​ចំនួន​១,​បោះពុម្ព​លើ​សម្លៀកបំពាក់​ចំនួន​២,​ផលិត​ដែ​សំណង់​ចំនួន​១​និង​ផលិត​បារី​ចំនួន​២​។ ផលិតផល​ផលិត​ចេញពី​រោងចក្រ​ទាំងនេះ​ត្រូវបាន​នាំចេញ​ទៅកាន់​ទីផ្សារ​អន្តរជាតិ​និង​ផ្គត់ផ្គង់​នៅ ទីផ្សារ​ក្នុងប្រទេស​ផងដែរ ។

​បច្ចុប្បន្ន​ខេត្តកណ្តាល​មាន​រោងចក្រ​សហគ្រាស គ្រឹះស្ថាន​ចំនួន​៤៦៤ មាន​កម្មករនិយោជិត​ចំនួន ១៥៥.១៣៨​នាក់ ដែលមាន​ប្រាក់​ឈ្នួល សរុប​ប្រមាណ​៣៧២​លាន​ដុល្លារ ។ ក្នុងនោះ​រោងចក្រ​កាត់ដេរ​សម្លៀកបំពាក់​និង​ផលិត​ស្បែក ជើង​ចំនួន១៧០ មាន​កម្មករនិយោជិត​ចំនួន ១៣៧.៦៦៤​នាក់ ដែលមាន​ប្រាក់​ឈ្នួល​សរុប​ជាង ៣៣០ លាន​ដុល្លារ​ ក្នុង​មួយឆ្នាំ​។​

​សូមបញ្ជាក់ថា​ដើម្បី​ជំរុញ​វិស័យ​ឧស្សាហកម្ម​ឲ្យ​មាន​សន្ទុះ​ទៅមុខ​កាន់តែ​ខ្លាំងក្លា​នោះ​សម្តេច​តេ​ជោ ហ៊ុន សែន បានចាប់ផ្តើម​ចុះ​ជួប​សំណេះ សំ​ណា​ល​ដោយផ្ទាល់​ជាមួយ​កម្មករ​កម្មការិនី​តាំងពី​ថ្ងៃទី ២០​ខែសីហា​ឆ្នាំ​២០១៧​។ រយៈពេល​ជាង​មួយ​ឆ្នាំនេះ​សម្តេច​តេ​ជោ ហ៊ុន សែន​បានអញ្ជើញ​ជួប​ជាមួយ​កម្មករ និយោជិតសរុប​ចំនួន៥៩ លើក​ដែលមាន ​អ្នកចូលរួម​សរុប៨៤១.៩៤៦​នាក់។សម្រាប់​ខេត្តកណ្តាល​វិញ​សម្តេចតេ​ជោ ហ៊ុន សែន បាន​អញ្ជើញ​ជួប​សំណេះសំណា ល​ចំនួន ៨ លើក​ហើយ​គិត​ទាំង​ថ្ងៃទី​២៨ ខែវិច្ឆិកា ឆ្នាំ​២០១៨​ស្អែក​នេះ ៕