​ថ្ងៃ​ឈប់សម្រាក​បុណ្យចម្រើនព្រះជន្ម​ទេសចរ​កម្សាន្ត​បួន​ទីតាំង​ខេត្ត​ឧ​ត្ត​រ​មានជ័យ​

1341
ចែករម្លែក

ដោយ​អូរ​ស្មាច់​/​ឧ​ត្ត​រ​មាន​ជ័​យៈ​តំបន់​រមណីយដ្ឋាន​មួយ​និង​តំបន់​ព្រំដែន​បី​ទីតាំង​ក្នុង​ខេត្ត​ឧ​ត្ត​រ​មានជ័យ ភ្ញៀវទេសចរ​បានធ្វើ​ដំណើ​រ​ទៅ​កម្សាន្ត​នូវ​ថ្ងៃ​ឈប់សម្រាក​នា​ព្រះ​រាជពិធី​បុណ្យចម្រើនព្រះជន្ម​ព្រះករុណា​ព្រះបាទ សម្តេចព្រះ​បរមនាថ​ន​រោ​ត្ត​ម​សីហមុនី​ព្រះមហាក្សត្រ​នៃព្រះរាជា​ណា​ច​កម្ពុជា​។​

​អ្នកស្រី​ធិ​ន​នី​មន្នី​រស្មី​ប្រធាន​មន្ទីរ​ទេសចរ​ខេត្ត​ឧ​ត្ត​រ​មានជ័យ​បានឱ្យដឹងថា​រមណីយដ្ឋាន​ចំនួន​មួយ​និង​តំបន់​ព្រំដែន​ចំនួន​បី​ទីតាំង​ក្នុងភូមិ​សាស្ត្រ​នៃ​ខេត្ត​ឧ​ត្ត​រ​មានជ័យ គឺ​តំបន់​រមណីយ​ដ្ឋា​ន​ប្រវត្តិសាស្ត្រ ផ្ទះ​តា​ម៉ុក​(​ស្រុក​អន្លង់វែង​)​និង​ព្រំដែន​​ប្រាសាទ​តា​មាន់​,​តំបន់​ប្រាសាទ​តា​ក្របី​(​ស្រុក​បន្ទាយ​អំពិល​)​និង​​ច្រក​អូរ​ស្មាច់​(​ក្រុង​សំរោង​)​​មាន​ភ្ញៀវទេសចរ​ជាតិនិងអន្តរជាតិបានធ្វើ​ដំណើរ​​កម្សាន្ត​នា​ព្រះ​រាជពិធី​បុណ្យចម្រើនព្រះជន្ម​ព្រះករុណា​។គិតពី​ថ្ងៃទី​១១​ដល់​១៥ខែឧសភា​មាន​ភ្ញៀវជាតិ​ចំនួន​២.៥១៤​នាក់គឺកើនឡើងបួនភាគរយ​បើ​ធៀប​ឆ្នាំ​២០១៨​មាន​ត្រឹម​ចំនួន​២.៤០៩​នាក់​។​ចំណែក​ភ្ញៀវ​អន្តរជាតិ​មាន​ចំនួន​៣០​នាក់​ធៀប​ឆ្នាំ​២០១៨​មាន​ចំនួន​១៣​នាក់​​។​

ក្រៅពី​តំបន់​ទាំងនេះ​ក៏​នៅមាន​តំបន់​ផ្សេងៗ​ទៀត​មាន​ភ្ញៀវទេសចរ​បានធ្វើ​ដំណើរ​ទៅ​កម្សាន្ត​នៅ​ទីនោះ​ដែរ​តែមាន​ចំនួន​តិចតួច​។​រួមមាន​តំបន់​ដី​រលុះ​ធំ​,​តំបន់​ទឹកធ្លាក់​រួត​ចំប៉ី​,​និង​តំបន់​មាន​ប្រភពទឹក​ភ្នំ​អា​តោ​(​ស្រុក​ចុងកាល់​)​។

​អ្នកស្រី​បញ្ជាក់ថា​ខេត្ត​ឧ​ត្ត​រ​មានជ័យ​មាន​តំបន់​រមណីយដ្ឋាន​គឺ​បែប​តំបន់​រមណីយដ្ឋាន​ប្រវត្តិសាស្ត្រ​,​តំបន់​រមណីយដ្ឋាន​បែប​ធម្មជាតិ​និង​តំបន់​រមណីយដ្ឋាន​បុរាណវិទ្យា​។​តំបន់​ទាំងនោះ​បច្ចុប្បន្ន​បានដាក់​បញ្ចូល​នៅក្នុង​សៀវភៅ​មគ្គុទេ្ទសក៍​ទេសចរ​របស់​ខេត្ត​៕S/​សរន