​ថ្ងៃ​ផ្តាច់ព្រ័ត្រ​,​ព្រះមហាក្សត្រ​យាង​ប្រទាន​រង្វាន់​ជ័យជម្នះ​ដល់​កីឡាករ​អុំទូក​

1154
ចែករម្លែក
  • 62
    Shares

​ដោយៈ​ឆាយា​នាថ​/​ភ្នំពេញៈ​ព្រះករុណា​ព្រះបាទ​សម្ដេច​ព្រះបរមនាថ ន​រោ​ត្ដម សីហមុនី ព្រះមហាក្សត្រ នៃ​ព្រះរាជាណាចក្រ​កម្ពុជា​កាល​ពី​ល្ងាច​ថ្ងៃទី​២៣ ខែវិច្ឆិកា​ឆ្នាំ​២០១៨​ព្រះអង្គ​បាន​យាង​ជា​ព្រះរាជាធិបតី​ដ៏​ខ្ពង់ខ្ពស់​ប្រទាន​រង្វាន់​ដល់​ដល់​កីឡាករ​អុំទូក​ដែល​ទទួលបាន​ជ័យ​ជំ​នៈ​ក្នុងការ​ប្រណាំងទូក​អស់​រយៈពេល​៣​ថ្ងៃ​កន្លងមកនេះ​ក្នុង​បរិយាកាស​សប្បាយរីករាយ​ក្រៃលែង​។

​នៅ​រាត្រី​បញ្ចប់ នៃ​ព្រះ​រាជពិធី បុណ្យអុំទូក បណ្តែតប្រទីប សំពះ​ព្រះ​ខែ និង​អកអំបុក ឆ្នាំ​២០១៨​នេះ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​អញ្ជើញ​ដង្ហែរ​ព្រះករុណា​ព្រះបាទ​សម្ដេច​ព្រះបរមនាថ ន​រោ​ត្ដម សីហមុនី ព្រះមហាក្សត្រ នៃ​ព្រះរាជាណាចក្រ​កម្ពុជា យាង​ទត​ការប្រណាំង​ទូក បណ្តែតប្រទីប អុច​កាំជ្រួច និង​ប្រទាន​រង្វាន់​ដល់​កីឡាករ​អុំទូក​នៅ​ថ្ងៃ​ចុងក្រោយ​នៅមុខ​ព្រះបរមរាជវាំង ដើម្បី​អបអរសាទរ​ព្រះរាជ​ពិធីបុណ្យ​អុំទូក​ឆ្នាំ​២០១៨​នេះ​។

​ព្រះរាជ​ពិធីបុណ្យ​អុំទូក​រយៈពេល​៣​ថ្ងៃនេះ គឺ​បាន​ទាក់ទាញ​បងប្អូន​ប្រជាពលរដ្ឋ​មកពី​គ្រប់ទិសទី​។ ទន្ទឹមនឹង​នេះដែរ​គឺ​បានបង្ហាញ​អោយ​កូនចៅ​ខ្មែរ​យើង​និង​ភ្ញៀវ​ទេសចរណ៍​បរទេស​បាន​ឃើញ​និង​បាន​ស្គាល់​នូវ​វប្ប​ធ​ម៍ ទំនៀមទម្លាប់​នៃ​ពិធីបុណ្យ​ប្រពៃណី​ដ៏​ថ្លៃថ្លា​បំផុត​របស់​ជាតិ​យើង​ផងដែរ​។

​សូម​អរគុណ​ជនរួមជាតិ​ដែល​បាន​ចូលរួម​ថែរក្សា​សន្តិភាព​នៅក្នុង​ប្រទេស​និង​អរគុណ​អាជ្ញា​ធរមាន​សមត្ថកិច្ច​និង​ស្ថាប័ន​ពាក់​ព័​ន្ឋ​គ្រប់លំដាប់​ថ្នាក់​ទាំងអស់​ដែល​បាន​ចូលរួម​ពង្រឹង​សន្តិសុខ​សុវត្ថិភាព និង​សណ្តាប់ធ្នាប់​ទាំង​នៅក្នុង​រាជធានី​ភ្នំពេញ​។​នៅតាម​បណ្តា​ខេត្ត​នានា​ដើម្បី​ប្រជាពលរដ្ឋ និង​ទេសចរណ៍​បរទេស​មាន​ឱកាស​បាន​សប្បាយរីករាយ​នៅក្នុង​ពិធីបុណ្យ​ដ៏​មហោឡា​ប្ញ​ក្ស​នេះ​។

​សម្តេច​តេ​ជោ សូម​ជូនពរ បងប្អូន​ជនរួមជាតិ​ទាំង​ក្នុង និង​ក្រៅប្រទេស​ជួបតែ​សេចក្តីសុខ និង​សំណាងល្អ​គ្រប់ៗ​គ្នា​៕S/​

ថ្ងៃ​ផ្តាច់ព្រ័ត្រ​,​ព្រះមហាក្សត្រ​យាង​ប្រទាន​រង្វាន់​ជ័យជម្នះ​ដល់​កីឡាករ​អុំទូក​