​ថ្ងៃ​សម្រាក​ប្រមូលផ្តុំ​គ្នា​ជក់​គ្រឿងញៀន​នគរបាល​ប៉ុស្ដិ៍​កា​កាប​១​ក្របួច​បាន​ជនសង្ស័យ​៩​នាក់​

1484
ចែករម្លែក

​ដោយៈ​ចាន់តូ​/​ភ្នំពេញ​៖​ជនសង្ស័យ​ចំនួន​៩​នាក់​ត្រូវបាន​កម្លាំង​នគរបាល​ប៉ុស្តិ៍​កា​កាប​១ ដឹកនាំ​ផ្ទាល់​ដោយ​លោក ប៉ាល់ យុ​ត្ថា នាយប៉ុស្ដិ៍​កា​កាប​១ ក្រោម​បញ្ជា​លោក វរ​សេនី​ឯក​យឹម សារ៉ាន់ អធិការ​ខណ្ឌ​ពោធិ​សែន​ជ័យ រួមសហការ​ជាមួយ​កម្លាំង​បករ​ជាការ​ពារ​ភូមិ ចុះទៅ​ក្របួច​បាន ។ខណៈដែល​កំពុង​ប្រមូល​ផ្តុំគ្នា​ប្រើប្រាស់​គ្រឿងញៀន​ក្នុង​បន្ទប់​ជួល កាលពី​វេលា​ម៉ោង​១​និង​៤៥​នាទី​រសៀល ថ្ងៃទី​១៨ ខែ​មិនា ឆ្នាំ​២០១៨ ស្ថិតនៅ​ក្នុងភូមិ​ចំការឪឡឹក​១ សង្កាត់​កា​កាប​១ ខណ្ឌ​ពោធិ​សែន​ជ័យ រាជធានី​ភ្នំពេញ ។​

​តាម​ប្រជាពលរដ្ឋ​ក្នុង​មូលដ្ឋាន​បាន​លើកឡើងថា ក្នុងភូមិ​របស់គាត់​តែងតែមាន​ក្រុម​អ្នក​សេព ប្រើប្រាស់​គ្រឿងញៀន សុ​ឹ​ង​តែ​រាល់ថ្ងៃ​ទៅហើយ ក្រុម​អ្នកប្រើប្រាស់​និយម​ជក់​គ្រឿងញៀន​ទាំងនោះ តែងតែ​ប្រមូលផ្តុំ​គ្នា​ជក់​គ្រឿងញៀន អាច​បង្ក​ជា​បទល្មើស​មួយ​បង្ក​អសន្តិសុខ​ក្នុង​មូលដ្ឋាន ហើយ​ពួកគាត់​មានការ​សាទរ ចំពោះ​សមត្ថកិច្ច ចាត់វិធានការ បង្ក្រាប ទប់ស្កាត់​ក្រុម​អ្នក​ទាំងនោះ​ទាន់ពេលវេលា ។​

​តាម​សមត្ថកិច្ច​បាន​ឲ្យ​ដឹងថា បន្ទាប់ពី​មាន​សេចក្ដី​រាយ​ការ​ពី​ប្រជាពលរដ្ឋ​នៅ​ទីតាំង​ខាងលើ មាន​ជនសង្ស័យ​មួយក្រុម​សំងំ​សេព​គ្រឿងញៀន បង្ក​ភាព​រញ៉េរញ៉ៃ ដោយមាន​ការសហការ​ណ៍​ល្អ​ជាមួយ​បងប្អូន​ប្រជាពលរដ្ឋ​ក្នុង​មូលដ្ឋាន ជុំវិញ​សភាព​ការ ភូមិ​-​ឃុំ​មាន​សុ​វត្តិភាព ទើប​នៅ​រសៀល​ថ្ងៃទី​១៨ ខែ​មិនា កម្លាំង​ប៉ុស្តិ៍​កា​កាប​១ រួមជាមួយ​កម្លាំង​ប្រជា​ការពារ​ភូមិ ចុះទៅពិនិត្យ​ដល់ទី​តាំង​ដែល​ក្រុម​អ្នកញៀន​ផ្តុំគ្នា​ជក់ ហើយ​ឃាត់ខ្លួន​បាន​៩​នាក់ សម្ភារៈ​ពាក់ព័ន្ធ​មួយចំនួនទៀត ចំណែក​ថ្នាំញៀន​ត្រូវបាន​ក្រុម​ជនសង្ស័យ​ប្រើប្រាស់​អស់ហើយ ។​

​ក្រោយពី​ឃាត់ខ្លួន​បាន​ជនសង្ស័យ​សមត្ថកិច្ច​នាំ​ទៅ​សាកសួរ​នៅ​ប៉ុស្តិ៍​កា​កាប​១ ដើម្បី​កសាង​សំណុំរឿង​បញ្ជូនទៅ​ផ្នែក​ជំនាញ គ្រឿងញៀន​នៃ​អធិកា​ដ្ឋា​ន​ខណ្ឌ​ពោធិ៍​សែន​ជ័យ​ចាត់ការ​បន្តទៅ​តាម​នីតិ​វិធី ៕S/

​ថ្ងៃ​សម្រាក​ប្រមូលផ្តុំ​គ្នា​ជក់​គ្រឿងញៀន​នគរបាល​ប៉ុស្ដិ៍​កា​កាប​១​ក្របួច​បាន​ជនសង្ស័យ​៩​នាក់​