​ថ្ងៃ​សែន​ក្បាលទឹក​ឆេះ​ផ្ទះ​អស់បី​ខ្នង​នៅ​ស្រុក​កំពង់សៀម​

677
ចែករម្លែក

​ដោយ​:​គង់​ហេង​/​កំពង់ចាម​:​ថ្ងៃ​សែន​ក្បាលទឹក​កាលពី​ថ្ងៃទី​២៥​ខែសីហា​ឆ្នាំ​២០១៨​អគ្គិ​ស​ភ័យ​មួយ​បាន​ឆាបឆេះ លំនៅស្ថាន​របស់​ប្រជាពលរដ្ឋ​អស់​ចំនួន បី ខ្នង​។​ផ្ទះ​នោះ​ស្ថិត​ក្នុងភូមិ​ថ្មគោល ឃុំ​រអាង ស្រុក​កំពង់សៀម ខេត្តកំពង់ចាម​។ ប៉ុន្តែ​មិនមាន​មនុស្ស​រងគ្រោះថ្នាក់ ដោយសារ​អគ្គិ​ស​ភ័យ​នេះ​ទេ​។​

​មន្ត្រីនគរបាល​ខេត្តកំពង់ចាម​បាន​ឲ្យ​ដឹងថា ភ្លើង​បាន​ផ្តើម​ឆេះ​ម៉ោង​ប្រមាណ ១ និង​៣០ នាទី​រសៀល​ថ្ងៃទី ២៥ សីហា ចេញពីផ្ទះ​សង់​ពី​ឈើ​ប្រក់​ក្បឿង​ទំហំ​ទទឹង ៨ ម៉ែត្រ និង​បណ្តោយ ១០,២ ម៉ែត្រ​។ បន្ទាប់មក​បាន​ឆាបឆេះ​រាលដាល​ឆ្លងទៅ​ផ្ទះ​សង់​ពី​ឈើ ដំបូល​ក្បឿង​ទទឹង ៧ ម៉ែត្រ និង​បណ្តោយ​១០,២ ម៉ែត្រ​និង​ឆេះ​ដល់​រោង​រថយន្ត​ប្រក់​ស័​ង្គ​សី​ទទឹង ៥ ម៉ែត្រ និង​បណ្តោយ ៧ ម៉ែត្រ​។​

​ប្រភព​ដដែល​បាន​ឲ្យ​ដឹងថា ក្នុងនោះ​ក្រៅពី​ឆេះ​ផ្ទះ​អស់បី​ខ្នង​បាន​ឆេះ​អស់ទ្រព្យ​សម្បត្តិ មាស ប្រាក់ មាន​: ផ្ទះ​ទី​១ ដើមដំបូង​ឆេះ​អស់​ជាង ប្រាំ​លាន រៀល​, ២.៣២០ ដុល្លារ និង​សម្ភារ​:​មួយចំនួន​។ ផ្ទះ​ទី​២ ឆេះ​អស់ ២.០០០ ដុល្លារ , ពីរលាន រៀល , បន្តោង​ខ្សែ​មាស ប្រាំ​ជី ,​ប្លា​ក​ទីន ពីរ​ជី ,​រថយន្ត​បែន​មួយគ្រឿង ,​កុំព្យូទ័រ​ចំនួន​ពីរ​គ្រឿង និង​សម្ភារ​:​មួយចំនួន​។​

​ប្រភព​នោះបាន​បន្តថា ក្នុង​ប្រតិបត្តិការ​ពន្លត់ភ្លើង​ឆេះ​លំនៅស្ថាន​ប្រជាពលរដ្ឋ​ខា​លើ​នោះ គឺ​បាន​ប្រើប្រាស់​រថយន្ត​ចំនួន បួន គ្រឿង​ដែល​បាន​ចំណាយ​ទឹក​អស់​ចំនួន ១០ រថយន្ត​។ ករណី​អគ្គិ​ស​ភ័យ​ខាង​ជំនាញ​បាន​ទាញ​ការ​សន្និដ្ឋានថា ទំនងជា​ផ្តើមចេញពី​ការឆ្លង​ចរន្តអគ្គិសនី​ផ្ទះ​ទី​១ ត្រង់ចំណុច​សែន​កុងម៉ា ដោយ​ម្ចាស់ផ្ទះ​ចាក់សោរ​បិទទ្វារ ជូន​កូន​ទៅ​សាលារៀន​៕S/​