​ថ្ងៃ​សែន​ចិន​ភ្លើង​បាន​ឆេះ​ផ្ទះ​ពលរដ្ឋ​អស់ពីរ​ខ្នង​នៅ​ស្រុក​សេ​សាន​

124
ចែករម្លែក

​ដោយ​:​សុខុម​/​ស្ទឹងត្រែង​៖​ផ្ទះ​ប្រជាពលរដ្ឋ​ចំនួន​២​ខ្នង​សង់​ឡើង​អំពី​ឈើ​ដំបូល​ប្រក់​ដែក​ស័ង្កសី​មាន​ទំហំ​ទទឹង​១២​ម៉ែត្រ​បណ្តោយ​៧​ម៉ែត្រ​នៅ​ភូមិ​ស្រែ​ស្រណុក​ឃុំ​ក្បាល​រមាស​ស្រុក​សេ​សាន​ខេត្តស្ទឹងត្រែង​ត្រូវ​អគ្គិភ័យ​ឆាបឆេះ​កាលពី​វេលា​ម៉ោង​១១​ថ្ងៃត្រង់​ទី​២៤​ខែមករា​ឆ្នាំ​២០២០​។

​មន្ត្រីនគរបាល​ប៉ុស្តិ៍​រដ្ឋបាល​ឃុំ​ក្បាល​រមាស​បាន​បញ្ជាក់ថា​មូលហេតុ​ដែលនាំឱ្យ​ភ្លើង​ឆាបឆេះ​ផ្ទះ​ទាំងពីរ​ខ្នង​នេះ​គឺ​ដោយសារ​ម្ចាស់ផ្ទះ​យក​កូន​ទៅ​ពេទ្យ​ហើយ​មិនបាន​ពន្លត់​ភ្លើងចង្ក្រាន​នៅផ្ទះ​បាយ​ទើប​បណ្តាលឱ្យ​មានការ​រាលដាល​ឆ្លង​ឆេះ​ផ្ទះ​អស់យ៉ាង​នេះ​។​ជាមួយ​នោះ​ទ្រព្យសម្បត្តិ​នៅក្នុង​ផ្ទះ​បាន​រង​ការឆេះ​ខ្ទេច​អស់ទាំង​ស្រុង​។​បើទោះបីជា​អាជ្ញាធរ​កងកម្លាំង​សមត្ថកិច្ច​រួមជាមួយ​ប្រជាពលរដ្ឋនៅក្នុង​មូលដ្ឋាន​នោះបាន​ចុះជួយ​ពន្លត់ភ្លើង​នោះ​យ៉ាង​សស្រាក់សស្រាំ​យ៉ាងណាក្តី​។​

​លោក​សុវណ្ណ​ពិ​សេដ្ឋ​អភិបាលស្រុក​សេសា​ន​បាន​និយាយថា​លោក​នឹង​កៀងគរ​សប្បុរសជន​ហើយ​បាន​នាំយក​នូវ​ស្បៀងអាហារ​រួម​នឹង​ថវិកា​មួយចំនួន​ទៅ​ឧបត្ថម្ភ​ដល់​គ្រួសារ​រងគ្រោះ​ដោយ​អគ្គីភ័យ​ឆេះ​ផ្ទះ​នេះ​។​លោក​សុវណ្ណ​ពិ​សេដ្ឋ​បាន​អំពាវនាវ​ដល់​ប្រជាពលរដ្ឋនៅក្នុង​ស្រុក​សេ​សាន​ទាំងអស់​ត្រូវ​បង្កើន​ការប្រុងប្រយ័ត្ន​ខ្ពស់​ជានិច្ច​ចំពោះ​គ្រោះ​អគ្គីភ័យ​ដែល​អាច​កើតឡើង​បាន​នូវ​គ្រប់ពេលវេលា​ព្រោះ​រដូវ​នេះ​ជា​រដូវ​រាំងស្ងួត និង​ជា​រដូវ​ធ្លាក់​ខ្យល់​ទៀតផង​៕S/​