​ថ្ងៃ​ស្អែ​សម្តេច​តេ​ជោ​អញ្ជើញ​ជួប​កម្មករនិយោជិត ចំនួន​១៥.៦០៦​នាក់​មកពី​ខេត្តកណ្តាល​និង​កំពង់ស្ពឺ​

720
ចែករម្លែក

ដោយៈ​តារា​រិ​ទ្ធ​/​ភ្នំពេញ​៖​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា​នៅ​ព្រឹក​ថ្ងៃទី​២៦ខែធ្នូ ឆ្នាំ​២០១៨​ស្អែក​នេះ​នឹង​អ​ញ្ជើញ​ជួប​សំណេះសំណាល​ជាមួយ​កម្មករនិយោជិត​ប្រមាណ១៥.៦០៦​នាក់​មកពី​រោងចក្រ​សហគ្រាស​ចំនួន​២២ក្នុង​ខេត្តកំពង់ស្ពឺនិង​ខេត្តកណ្តាល​។ ​នេះ​គឺជា​ជំនួប​លើកចុងក្រោយ​ហើយ​សម្រាប់​ឆ្នាំ​២០១៨។ឆ្នាំ​២០១៨​សម្តេច​តេ​ជោ ហ៊ុន សែន បាន​អញ្ជើញ​ជួប​សំណេះសំណាល​ជាមួយ​កម្មករ កម្មការិនី​សរុប​ចំនួន​៣៦​លើក​ដែលមាន​ចំនួន​សរុប​ប្រមាណ ៥៩៦.១១៩​នាក់​។​

ជំនួបសំណេះសំណាលនៅព្រឹកនេះធ្វើឡើងនៅភូមិស្រះពោធិ៍ ឃុំផ្សារដែក ស្រុកពញាឮ ខេត្តកណ្តាល។

​រោងចក្រ​សហគ្រាស​ចំនួន ១៥​នៅក្នុង​ខេត្តកណ្តាល​និង​មាន​កម្មករនិយោជិត​ប្រមាណ ១០.៦៣២​នាក់និងមកពី​ខេត្តកំពង់ស្ពឺ​ចំនួន​៧ មាន​កម្មករ និយោជិត​ប្រមាណ ៤.៩៧៤​នាក់​។ រោងចក្រ សហគ្រាស​ទាំង​២២​នេះ​វិនិយោគ​ដោយ​អ្នកវិនិយោគ​មកពី​ប្រទេស​ចិន​ចំនួន​១៤, កូរ៉េ​ចំនួន​១​និង ខ្មែរ ចំនួន​៧​។​រោងចក្រ​សហគ្រាស​ទាំង ២២ នេះ​មាន​រោងចក្រ​កាត់ដេរ​សម្លៀកបំពាក់​ចំនួន​៧,​ផលិត​ស្បែកជើង​ចំនួន​២, ផលិត​កាបូប​ចំនួន​៤, ផលិត កេស​កា​តុង​ចំនួន​២, ផលិត​ផ្លែ​សន្ទូច​ចំនួន​១, ផលិត​អំពូល​ភ្លើង​ចំនួន​១, ផលិត​នំ​ចំនួន​១, ផលិត​ដប​ទឹក​សុទ្ធ​ចំនួន​១​និង​រោងចក្រ​កិនស្រូវ​ចំនួន​៣ ។ ផលិតផល​ផលិត​នៅ​រោងចក្រ​ទាំងនេះ​ត្រូវបាន​នាំចេញ​ទៅកាន់​ទីផ្សារ​អន្តរជាតិ​និង​ផ្គត់ផ្គង់​ទីផ្សារ​ក្នុងប្រទេស​។​

​បច្ចុប្បន្ន​ខេត្តកណ្តាល​មាន​រោងចក្រសហគ្រាសគ្រឹះស្ថាន​ចំនួន៤៦៤មាន​កម្មករនិយោជិត​សរុប១៥៥.១៣៨ នាក់​ដែលមាន​ប្រាក់​ឈ្នួល​សរុប៣៧២លាន​ដុល្លារ ។ ក្នុងនោះ​រោងចក្រ​កាត់ដេរ​សម្លៀកបំពាក់​និង​ផលិត​ស្បែក​ជើងមាន​ចំនួន​១៧០​មាន​កម្មករនិយោជិត​ចំនួ ន​១៣៧.៦៦៤​នាក់ ដែលមាន​ប្រាក់​ឈ្នួល​សរុប​ជាង ៣៣០​លាន​ដុល្លារ​ក្នុង​មួយឆ្នាំ​។​

​សូមបញ្ជាក់ថា​សម្តេច​តេ​ជោ ហ៊ុន សែន បានដាក់​ចេញដំណើរ​ចុះ​សំណេះសំណាល​ជាមួយ​កម្មករ​កម្មការិនី​តាំងពី​ថ្ងៃទី ២០ ខែសីហា ឆ្នាំ​២០១៧ មកម្ល៉េះ​។​មកដល់​ពេលបច្ចុប្បន្ន​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​បាន​អញ្ជើញ​ជួប​សំណេះសំណាល​ជាមួយ​កម្មករ​កម្មការិនី​សរុប​ចំនួន​៦១​លើក​ដោយ មាន​កម្មករ កម្មការិនី​ចូលរួម​សរុប​ប្រមាណ ៨៧៥.១៧៣​នាក់ ។

​តាមរយៈ​ជំនួប​ជា​បន្តបន្ទាប់​នេះ​សម្តេច​តេ​ជោ ហ៊ុន សែន បានដាក់​ចេញ​នូវ​គោលនយោបាយ​ជា​ផលប្រយោជន៍​ជាច្រើន​សម្រាប់​កម្មករ កម្មការិនី ហើយ​បញ្ហា​មួយចំនួន​ដែល​ប្រឈម​សម្រាប់​ការរស់នៅ​របស់​កម្មករកម្មការិនីក៏​ត្រូវបាន​ដោះស្រាយ​ជា​បន្តបន្ទាប់​ផងដែរ ។ បានធ្វើ​ឲ្យ​ប្រាក់ចំណូល របស់​កម្មករ និយោជិត មានការ​កើនឡើង និង បាន​កាត់បន្ថយ​នូវ​ចំណាយ​ជ្សេ​ង​ជាច្រើន ៕​

សម្តេចតេជោ ហ៊ុន សែន អញ្ជើញចុះពិនិត្យការងាររបស់កម្មករ កម្មការិនី នៅរោងចក្រក្នុងខេត្តកណ្តាលកន្លងមក ។