​ថ្ងៃ​៩​កុម្ភៈ ជំនួប​សងសឹក រវាង K-Cemenr All Star ជាមួយ SCG Muangthong United

395
ចែករម្លែក

​ដោយ​: រ៉ូ​ហ្សា /
​ភ្នំពេញ​: ក្រោម​ពាក្យស្លោក ការប្រកួត​សងសឹក​ប្រចាំឆ្នាំ រវាង​ក្រុម K-Cemenr All Star របស់​កម្ពុជា ជាមួយ​ក្រុម SCG Muangthong United របស់​ប្រទេស​ថៃ នឹងធ្វើ​នៅ​ថ្ងៃទី​៩ កុម្ភៈ ខាងមុខនេះ នា​ពហុ​កីឡដ្ឋាន​ជាតិ​អូឡាំពិក ។ នេះ​ជា​ជំនួប​លើក​ទី​៣​ហើយ រវាង​ក្រុម​ទាំង​២​នេះ ។ សូមបញ្ជាក់ថា ក្រុម​ទាំង​២​នេះ សុទ្ធតែជា​ក្រុម​ជម្រើស​កីឡាករ​ល្អៗ កម្រិត​ជម្រើសជាតិ​ដូចគ្នា ។​

​លោក ម៉ៃ តុលា អគ្គលេខាធិការរង សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា បាន​ឲ្យ​ដឹងថា ព្រឹត្តិការណ៍​បែបនេះ ត្រូវបាន​បង្កើតឡើង តាំងពី​ឆ្នាំ​២០១៦​មកម្ល៉េះ ។ ជំនួប​ដំបូង ក្រុម K-Cemenr All Star របស់​កម្ពុជា ឈ្នះ​ក្រុម SCG Muangthong United របស់​ថៃ ៤ ទល់ ៣ ។ ក្នុងជំនួប​លើក​ទី​២ ឆ្នាំ​២០១៧ ក្រុម K-Cemenr All Star ចាញ់​ក្រុម SCG Muangthong United ០ ទល់​៤ ។​

​ទិដ្ឋភាព​សន្និសីទកាសែត​ សម្រាប់​ការជួប​ប្រកួត​គ្នា​

​សម្រាប់​ជំនួប​លើក​ទី​៣​នេះ លោក ភា សុភ​ក្ត្រា ដែលជា​គ្រូបង្វឹក​របស់​ក្រុម​កម្ពុជា បាន​អះអាងថា ទោះបី​លោក មិន​ហ៊ាន​និយាយ​មុន ពី​លទ្ធផល​ក៏ពិតមែន តែ​លោក​បាន​ប្ដេជ្ញាចិត្ត​ថា នឹង​ដឹកនាំ​ក្រុម ឲ្យ​លេង​បានល្អ និង​លេង​ឲ្យ​អស់ពី​សមត្ថភាព ។​

​លោក ម៉ៃ តុលា បាន​អះអាង​ដែរ​ថា នេះ​ជា​ព្រឹត្តិការណ៍​មួយ ដែល​គាំទ្រ​ថវិកា​ទាំងស្រុង ពី​ក្រុមហ៊ុន SCG ហើយ​ថវិកា​បានមកពី​ការលក់​សំបុត្រ គេ​ប្រគល់ជូន សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុ​ជាមួយ​ផ្នែក ហើយ​ថវិកា​នេះ សហព័ន្ធ នឹង​យកទៅ​ប្រើប្រាស់ សម្រាប់​ការអភិវឌ្ឍ បាល់ទាត់​វ័យក្មេង ។​

​ទិដ្ឋភាព​សន្និសីទកាសែត​ សម្រាប់​ការជួប​ប្រកួត​គ្នា​

​ក្រៅពី​ជួយ​ដល់​បាល់ទាត់​នោះ​ថវិកា​មួយផ្នែក យកទៅ​បរិច្ចាគ ដល់​មណ្ឌល​សុខភាព​ខេត្តកំពត ។ សូមបញ្ជាក់ថា មុន​ការប្រកួត​មួយថ្ងៃ គឺ​ថ្ងៃទី​៨ កុម្ភៈ SCG នឹង​រៀបចំ​កម្មវិធី​មួយ ដែល​ប្រសិទ្ធ​នាម​ថា Kick and Share by SCG ដែលជា​កម្មវិធី​ហ្វឹកហាត់​បាល់ទាត់ សម្រាប់​កុមារ ដែលមាន​កុមារ ចូលរួម​ចំនួន ២០០ នាក់ ។​

​លោក Karn Jantarat ប្រធាន និង​ជានា​យក​ប្រតិបត្តិ​របស់​ក្លិប Muangthong United ដែលជា​ក្លិប​ឈានមុខ​មួយ របស់​ថៃ​មួយ​នេះ បា​បង្ហើប​ឱ្យដឹងថា ការប្រកួត​នេះ ធ្វើ​ឲ្យ​លោក អាច​រកឃើញ​កីឡាករ​ល្អៗ​របស់​កម្ពុជា ដើម្បី​នាំ​ពួកគេ ទៅ​ប្រកប​អាជីព នៅ​លី​គ​ថៃ ជាមួយ​ក្លិប​លី​គ​នានា នៅ​ប្រទេស​ថៃ ៕v