​ថ្នាក់ដឹកនាំ​ក្រសួង​ការងារ​កាន់បិណ្ឌ​ទី​១៣​នៅ​វត្ត​លង្កា​ព្រះ​កុ​សុមា​រាម​

616
ចែករម្លែក

​ដោយ​៖​ដេប៉ូ​ភ្នំពេញ​៖​រដ្ឋមន្ត្រីក្រសួង​ការងារ​និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ​លោក​អ៊ិត​សំហេង​ព្រមទាំង​ថ្នាក់ដឹកនាំ​និង​មន្ត្រីរាជការ​នៃ​ក្រសួង​ការងារ​និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​នៅ​ថ្ងៃទី​២៦​ខែកញ្ញា​ឆ្នាំ​២០១៩​នេះ​បាន​អញ្ជើញ​ក្នុង​ពិធីរាប់បាត្រ​កាន់បិណ្ឌ​ក្នុង​ថ្ងៃ​កាន់បិណ្ឌ​ទី​១៣​នៅ​វត្ត​លង្កា​ស្ថិតក្នុង​សង្កាត់​បឹង​កេងកង​១ ខណ្ឌ​បឹង​កេងកង​រាជធានី​ភ្នំពេញ​។​

​នាឱកាស​នេះដែរ​លោក​រដ្ឋមន្ត្រី​បាន​នាំយក​នូវ​ទេយ្យវត្ថុ​និង​បច្ច័យ​ដែល​បានមកពី​ការចូលរួម​ពី​ថ្នាក់ដឹកនាំ និង​មន្ត្រីរាជការ​គ្រប់លំដាប់​ថ្នាក់ និង​ពី​ក្រុមគ្រួសារ​លោក​ផ្ទាល់​ប្រគេន​ដល់​សម្ដេចព្រះ​ចៅអធិការ វត្ត​លង្កា​ព្រះ​កុ​សុមា​រាម​។​ដែលមាន​បច្ច័យ​ចំនួន​១២​លាន​រៀល រួម​នឹង​ក្រុមការងារ​ខណ្ឌ​បឹង​កេងកង និង​សង្កាត់​បឹង​កេងកង​១​បច្ច័យ​ចំនួន​១៤​លាន​២​សែន​រៀល​សរុប​បច្ច័យ​ទាំងអស់​ចំនួន​២៦​លាន​២​សែន​រៀល​។​

ក្នុង​ពិធី​នេះដែរ​លោក​រដ្ឋមន្ត្រីក្រសួង​ការងារ​ក៏បាន​ឧទ្ទិស​នូវ​មគ្គផល​កុសលផល​បុណ្យ​ដែល​បាន​រួបរួមគ្នា​កសាង​នៅថ្ងៃនេះ​ជូន​ចំពោះ​បុព្វការី​ជន​វីរៈជន​និង​ញាតិ​ការ​ទាំងអស់​ដែល​បាន​ចែក​ឋាន​ទៅកាន់​លោក​ខាងមុខ​។​សូម​បានទទួល​នូវ​មគ្គផល​កុសលផល​បុណ្យ​នេះ​និង​បួងសួង​សូម​ដល់​ដួង​វិ​ញ្ញា​ក្ខ​ន្ធ​អស់លោក​ទាំងអស់​បាន​ឈោង​ឆាប់​កំណើត​ទៅកាន់​ទីឋាន​បរ​ម​សុខ​។​លោក​ក៏បាន​ឱ្យ​ពរជ័យ​ដល់​យើងខ្ញុំ​ទាំងអស់​ទទួលបាន​នូវ​ពរជ័យ​ទាំង​៥​ប្រការ​កុំបី​ឃ្លៀងឃ្លាត​ឡើយ​៕S/

​លោក​អ៊ិត​សំហេង​រដ្ឋមន្ត្រីក្រសួង​ការងារ​និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ​ព្រមទាំង​ថ្នាក់ដឹកនាំ​និង​មន្ត្រីរាជការ​នៃ​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ អញ្ជើញ​ក្នុង​ពិធី កាន់បិណ្ឌ ទី​១៣ នៅ​វត្ត​លង្កា រាជធានី​ភ្នំពេញ​