​ថ្នាក់ដឹកនាំ​ក្រសួង​ជួប​ជាមួយ​មន្ដ្រី​នៃ​មន្ទីរ​សាធារណការ​ខេត្ដ​សៀមរាប​

659
ចែករម្លែក

​ដោយ​គូលែន​/​សៀមរាបៈ​កាលពី​ថ្ងៃ​២៨​ខែកញ្ញា​ឆ្នាំ​២០១៨​មន្ត្រី​មន្ទីរ​សាធារណការ​និង​ដឹកជញ្ជូន​ខេត្ដ​សៀមរាប​បានរៀបចំ​ពិធី​សំណេះសំណាល​ជួប​ជាមួយ​លោក​ស៊ុនចាន់ថុល​ទេសរដ្ឋមន្ដ្រី​រដ្ឋមន្ដ្រីក្រសួង​សាធារណការ​និង​ដឹកជញ្ជូន​និង​លោក​ទៀ​សីហា​អភិបាលរង​ខេត្ដ​សៀមរាប​រួម​នឹង​មន្ត្រី​ពាក់ព័ន្ធ​មួយចំនួន​។​

​លោក​គឹម​ប៉ុណ្ណា​ប្រធាន​មន្ទីរ​សាធារណការ​និង​ដឹកជញ្ជូន​ខេត្ដ​សៀមរាប​បាន​ឡើង​ធ្វើ​សេចក្ដីរាយការណ៍​អំពី​ស្ថានភាព​ទូទៅ​របស់​មន្ដ្រីរាជការ និង​លទ្ធផល​ការងារ​របស់​មន្ទីរ​ក​ន្ល​ង​មក រួម​និង​បញ្ហា​ប្រឈម និង​សំណូមពរ​ជូន​ឯកឧត្ដម​ទេសរដ្ឋមន្ដ្រី និង​គណៈអធិបតី​ក្នុង​អង្គពិធី​ក្នុងឱកាស​នោះ ។​

​លោក​ស៊ុនចាន់ថុល​បានបញ្ជាក់​ថា​ពិធី​សំណេះសំណាល​នេះ​ធ្វើឡើង​ក្នុង​គោលបំណង់​បង្កើន​ភាព​ជិតស្និត​រវាង​ថ្នាក់ដឹកនាំ​ក្រសួង​និង​មន្ដ្រីរាជការ​នៃ​មន្ទីរ​សាធារណការ​និង​ដឹកជញ្ជូន​គ្រប់​ខេត្ដ​-​ក្រុង​និង​ដើម្បី​រំលឹក​ដាស់តឿន​មន្ដ្រី​បំរើសេវា​សាធារណៈ​ត្រូវ​បង្កើន​លទ្ធភាព​បំពេញការងារ​ផ្ដល់​សេវាសាធារណៈ​ជូន​ប្រជាពលរដ្ឋ​អោយ​កាន់តែ​ប្រសើរឡើង​បន្ថែមទៀត​។

​ក្នុងឱកាស​នោះ​ផង​ដែល​លោក​ទេសរដ្ឋមន្ដ្រី​ក៏បាន​សុំឱ្យ​មន្ដ្រី​ទាំងអស់​ចូលរួម​ក្នុង​យុទ្ធនាការ ១០០​ថ្ងៃ​របស់លោក​ផងដែរ​៕S/