​ថ្នាក់ដឹកនាំ​ខេត្តព្រះវិហារ​ចុះ​ពិនិត្យ​សមិទ្ធ​នានា​ក្នុង​វត្ត​មរតក​តេ​ជោ​បុរី​ស្វា​រៈ​

160
ចែករម្លែក

​ដោយៈ​សៅ​វ៉ាន់ឌី​/​ព្រះ​វិហារៈ​កាលពី​ព្រឹក​ថ្ងៃទី​៥​ខែវិច្ឆិការ​ឆ្នាំ​២០១៩​លោក​មាស​សុភា​ទេសរដ្ឋមន្ត្រី​ទទួលបន្ទុក​ពិសេស​ថ្នាក់ជាតិ​ចុះជួយ​ខេត្តព្រះវិហារ​,​លោក​ប្រាក់​សុវណ្ណ​អភិបាលខេត្ត​ព្រះវិហារ​រួម​ដំណើរ​ថ្នាក់ដឹកនាំ​បណ្តា​មន្ទីរ​នានា​ជុំវិញ​ខេត្ត​ជាច្រើនរូប​។​លោក​បាន​អញ្ជើញ​ចុះ​ពិនិត្យ​សមិទ្ធផល​នានា​ក្នុង​វត្ត​មរតក​តេ​ជោ​បុរី​ស្វា​រៈ​(​ហៅ​វត្ត​ស្រះ​ក្តុល​)​ដែល​ស្ថិត​ក្នុងភូមិ​ធម្មជាតិ​ឃុំ​ស្រអែម​ស្រុក​ជាំ​ក្សាន្ត​ខេត្តព្រះវិហារ​។​

​ក្នុងកា​ចុះ​ពិនិត្យ​សមិទ្ធិផល​នានា​ក្នុង​វត្ត​ខាងលើនេះ​លោក​ទេសរដ្ឋមន្ត្រី​ថា​លោក​នឺង​មាន​គម្រោង​ចាក់​ក្រួស​ក្រហម​ក្រាល​ទាំងអស​នៅក្នុង​ទីធ្លា​ក្នុង​វត្ត​ខាងលើនេះ​ឱ្យបាន​មុន​ថ្ងៃ​ដាក់​សម្ពោធ​ឱ្យប្រើ​ប្រាស់​ក្នុង​ឆ្នាំ​ខាងមុខនេះ​។​ជាមួយគ្នានេះដែរ​លោក​ទេសរដ្ឋមន្ត្រី​ក៏បាន​អញ្ជើញ​ពិនិត្យ​ស្តូប​ដំកល់​ព្រះពុទ្ធ​បដិមាករ​ណ៏​ប្រក​នាគ​ក្បាល​៨​។​ដែល​សសរ​ស្តូប​តំកល់​ព្រះ​ពុទ្ធរូប​ខាងលើនេះ​រង​នូវ​កា​ពុកផុយ​ដោយសារតែ​សត្វ​ក​ណ្ឌា​បាន​ស៊ី​បំផ្លាញ​នោះ​។​លោក​ក៏បាន​ស្នើឱ្យ​អគ្គនាយក​អាជ្ញាធរ​ជាតិ​ផ្លាស់​សរសរ​ឈើ​ចេញ​ដោយ​ធ្វើជា​សសរ​ស៊ីម៉ងត៍​ជំនួស​ឈើ​វិញ​៕S/