​ថ្នាក់ដឹកនាំ​ចុះ​ពិនិត្យ​ទីតាំង​ដាំ​ដើមឈើ​នៅ​សួនច្បារ​មុខ​អង្គរវត្ត​

277
ចែករម្លែក

ដោយ​បា​យ័​/​សៀមរាបៈ​កាលពី​ព្រឹក​ថ្ងៃទី​៥​ខែតុលា​ឆ្នាំ​២០១៩​រដ្ឋលេខាធិការ​ក្រសួងបរិស្ថាន​លោក​សៅ សុភាព​អគ្គនាយក​អាជ្ញាធរ​ជាតិ​អប្សរា លោក ហង់ ពៅ និង​អភិបាលរង​ខេត្តសៀមរាប លោក​ង៉ាន់ ភិ​រុណ​បាន​ចុះ​ពិនិត្យមើល​ទីតាំង​សួន​មុខ​ប្រាសាទអង្គរវត្ត​ដែល​នឹងត្រូវ​ដាំ​ដើមឈើ​អនុស្សាវរីយ៍​នៅ​ថ្ងៃទី​៨​ខែតុលា​ឆ្នាំ​២០១៩​ខាងមុខ​។​

​ដើម្បី​បង្ហាញ​ពី​ការតាំង​ចិត្ត​អំពី​បរិស្ថាន​រដ្ឋមន្ត្រី​បរិស្ថាន​អាស៊ាន​និង​ប្រទេស​ដៃគូ​នឹង​អញ្ជើញ​ជា​កិត្តិយស​ចូលរួម​ពិធី​ដាំ​កូនឈើ​ជា​និមិត្តរូប​នៅ​សួនច្បារ​មុខ​ប្រាសាទអង្គរវត្ត​។​ដែល​សួន​នេះ​ត្រូវបាន​អាជ្ញាធរ​ជាតិ​អប្សរា​រៀបចំ​កែលម្អ​បរិស្ថាន​និង​សោភ័ណភាព​ស្រស់បំព្រង​ដើម្បី​លើក​តម្លៃ​អង្គរ​ឱ្យ​ស័ក្ដិ​សមជា​រមណីយដ្ឋាន​បេតិកភណ្ឌ​ពិភពលោក​។

​គួរ​បញ្ជាក់ថា​កម្ពុជា​នឹង​ធ្វើជា​ម្ចាស់ផ្ទះ​កិច្ចប្រជុំ​លើក​ទី​១៥​រដ្ឋមន្ត្រី​បរិស្ថាន​អាស៊ាន​ក្នុងនោះ​ក៏មាន​កិច្ចប្រជុំ​លើក​ទី​១៦​នៃ​រដ្ឋមន្ត្រី​បរិស្ថាន​អាស៊ាន​បូក​៣(​ចិន​ជប៉ុន​និង​កូរ៉េ​)​ដែល​ផ្តោត​សំខាន់​លើ​កិច្ច​សហ​ប្រតិបត្តិការ​លើ​វិស័យ​បរិស្ថាន​និង​កិច្ចប្រជុំ​លើក​ទី​១៥​នៃ​សន្និសីទ​ភាគី​កិច្ចព្រមព្រៀង​អាស៊ាន​ស្ដីពី​ការបំពុល​ផ្សែង​អ័ព្ទ​ឆ្លងដែន​៕S/

​រូប​ថ​តៈ​ក្រសួងបរិស្ថាន​និង​អគ្គនាយក​អាជ្ញាធរ​ជាតិ​អប្សរា​ចុះ​ពិនិត្យ​ទីតាំង​ដាំ​ដើមឈើ​នៅ​សួនច្បារ​មុខ​អង្គរវត្ត​(​អប្សរា​)​