​ថ្នាក់ដឹកនាំ​ត្រៀម​ជួយ​ជានិច្ច​ចំពោះ​សិស្ស​និស្សិត​ជួប​បញ្ហាលំបាក​ក្នុងការ​សិក្សា​

407

(​កំពត​)៖​គ្រប់​សិស្ស​និស្សិត​ដែល​ជួប​ការលំបាក​ត្រូវ​លើកយក​បញ្ហា​មក​លាតត្រដាង​ដើម្បី​ថ្នាក់ដឹកនាំ​បាន​ចូលរួម​ដោះស្រាយ​។ នេះ​ជា​ប្រសាសន៍​របស់​ប្រមុខ​ដឹកនាំ​ខេត្តកំពត​កាលពី​ព្រឹក​ថ្ងៃទី​២៧ ខែវិច្ឆិកា ឆ្នាំ​២០១៧​។​

​ក្នុង​ពិធី​បើក​បវេសនកាល​ឆ្នាំ​សិក្សា​២០១៧-២០១៨ របស់​វិទ្យាស្ថាន​ពហុបច្ចេកទេស​ភូមិភាគ​តេ​ជោ​សែន​កំពត អភិបាល​ខេត្តកំពត លោក​ចាន់ ចេស្តា​បាន​មានប្រសាសន៍ថា​គ្រប់​សិស្ស និស្សិត​ដែល​ជួប​បញ្ហា​ក្នុង​ការសិក្សា​ត្រូវ​លាតត្រដាង​ដើម្បី​គណៈ​គ្រប់គ្រង​សាលា ឬ​ថ្នាក់ដឹកនាំ​បាន​ចូលរួម​ដោះស្រាយ​។​

ជា​រឿង​សោកស្តាយ​បំផុត​នៅពេល​សិស្ស​ឬ​និស្សិត​មួយរូប​ដែល​ខិតខំ​បង្កើន​សមត្ថភាព​ដើម្បី​ឈាន​ឆ្ពោះទៅ​អភិវឌ្ឍ​សេដ្ឋកិច្ច​គ្រួសារ​និង​សង្គមជាតិ​បែរជា​ត្រូវ​បង្ខំចិត្ត​បញ្ឈប់​ត្រឹម​ពាក់​កណ្តាលផ្លូវ​ពក​រោះ​តែ​បញ្ហា​សេដ្ឋកិច្ច​គ្រួសារ​នោះ​។​
លោក​អភិបាលខេត្ត​បាន​មានប្រសាសន៍​បន្តថា​ក្រៅពី​ក្រុមគ្រួសារ សិស្ស និស្សិត​ក៏​នៅមាន​គណៈ​គ្រប់គ្រង​សាលា នៅមាន​ថ្នាក់ដឹកនាំ​ដទៃទៀត​អាច​ចូលរួម​ឈឺឆ្អាល​និង​ដោះស្រាយ​ជូន​បាន​។​សំខាន់​ត្រូវ​បើកចំហ​នូវ​ការលំបាក​ដែល​ខ្លួន​កំពុង​ជួបប្រទះ គឺ​មិនត្រូវ​លាក់ទុក​ក្នុង​ខ្លួន ឬ​តែ​ក្នុង​ក្រុមគ្រួសារ​ឱ្យសោះ​។​

​សូមបញ្ជាក់ថា វិទ្យាស្ថាន​ពហុបច្ចេកទេស​ភូមិភាគ​តេ​ជោ​សែន​កំពត​បង្កើតឡើង​ក្នុង​ឆ្នាំ​២០០៩ ដែល​រហូតមកដល់​ប​ច្ចុ​ប្បន្ន គ្រឹះស្ថានសិក្សា​នេះ​បាន និង​កំពុង​បណ្តុះបណ្តាល​សិស្ស​និស្សិត​ប្រមាណ​ជាង​បី​ពាន់​នាក់​។​ក្នុងចំណោម​នោះ​ប្រហែល​ជាង​៥០​ភាគរយ សិស្ស​និស្សិត​ក្រីក្រ​មកពី​បណ្តា​ស្រុក​និង​ខេត្ត​ផ្សេងៗ​ទៀត​សិក្សា​ក្រោម​របប​អាហារូបករណ៍​របស់​ស​ម្តេច​នាយករដ្ឋមន្ត្រី​នៃ​រាជរដ្ឋាភិបាល​កម្ពុជា​៕S/​ដោយ បូកគោ​

​ថ្នាក់ដឹកនាំ​ត្រៀម​ជួយ​ជានិច្ច​ចំពោះ​សិស្ស​និស្សិត​ជួប​បញ្ហាលំបាក​ក្នុងការ​សិក្សា​