​ថ្នាក់ដឹកនាំ​នគរបាលជាតិៈ​កុំ​មោទនភាព​ជ្រុល​,​ត្រូវ​ទទួលយក​ការរិះគន់​មក​អភិវឌ្ឍ​ខ្លួន​

812

(​កំពត​)៖​ទោះបី​ទទួលបាន​នូវ​ការកោតសរសើរ​ដំឡើង​ឋានន្តរស័ក្តិ​ឬ​តែងតាំង​តួនាទី​ថ្មី​មន្ត្រី​គ្រប់រូប​មិនគួរ​មាន​មោទនភាព​ជ្រុល​នោះឡើយ​តែ​ត្រូវ​ទទួលយក​ការរិះគន់​ពី​គ្រប់​មជ្ឈដ្ឋាន​ដើម្បី​អភិវឌ្ឍ​ខ្លួន​។​នេះ​ជា​ប្រសាសន៍​របស់​អគ្គស្នងកា​រ​រង​នគរបាលជាតិ​មួយរូប នៅ​សាលប្រជុំ​សាលាខេត្ត​កំពត កាលពី​ថ្ងៃទី​៤ ខែសីហា ឆ្នាំ​២០១៧ នា​ពិធី​ប្រកាស​ផ្ទេរ​ភារកិច្ច តែងតាំង​មុខតំណែង និង​បំពាក់​ឋានន្តរស័ក្តិ​ជូន មន្ត្រីនគរបាល​ជាតិ​នៃ​ស្នងការដ្ឋាន​ខេត្តកំពត​។

​រាយការណ៍​ក្នុង​ពិធី​នេះ លោក​ឧ​ត្ត​ម​សេនីយ៍​ទោ​ម៉ៅ ច័ន្ទ​មធុ​រិ​ទ្ធ ស្នងការ​នគរបាល​ខេត្តកំពត​បានឱ្យដឹងថា​ក្នុង​ខេត្តកំពត សម្រាប់​ឆមាស​ទីមួយ​ឆ្នាំ​២០១៧​បញ្ហា​សន្តិសុខ​មាន​ស្ថានភាព​ល្អប្រសើរ​ទោះបី​កន្លងមក​ករណី​ប្រឈម​ដោយ​អន្លើរៗ​ពី​សកម្មភាព​បង្កចលាចល​សង្គម ក៏ដូចជា​បញ្ហាដីធ្លី ព្រមទាំង​ការ នេសាទ​លើ​ដែនសមុទ្រ​ពី​សំណាក់​ប្រជាជន​វៀតណាម ក៏​កម្លាំង​សមត្ថកិច្ច​គ្រប់​ជាន់ថ្នាក់​នៅតែ​ការពារ និង​រក្សាបាន​នូវ​បរិយាកាស​សន្តិសុខ សុវត្ថិភាព​ល្អប្រសើរ​។
​ជាក់ស្តែង​កម្លាំង​នគរបាល​ខេត្ត​បាន​បង្ក្រាប​ករណី​ប្លន់​ប្រដាប់អាវុធ​លើ​ភូម​សាស្ត្រ​ច្រើន​ខេត្ត រួមមាន ខេត្តកំពត ខេត្ត​ព្រះសីហនុ ខេត្ត​កែប ខេត្តតាកែវ និង​ខេត្តកំពង់ស្ពឺ​ដែល​បានធ្វើ​សកម្មភាព​នា​ចុងឆ្នាំ​២០១៦ និង​ដើមឆ្នាំ​២០១៧​។ លទ្ធផល​ប្រកបដោយ​ភាព​មោទនៈ​ទាំងនេះ​បានកើត​ចេញពី​កិច្ចខិតខំ​បំពេញភារកិច្ច​តាម​តួនាទី និង​ជំនាញ​រៀងៗ​ខ្លួន​ក្នុង​ជួរ​កម្លាំង​នគរបាល​ខេត្តកំពត​ក្នុងការ​អនុវត្តន៍​កម្ម​វិធី​កំណែទម្រង់​កម្លាំង​នគរបាលជាតិ គោលការណ៍​របស់​ក្រសួងមហាផ្ទៃ ថ្នាក់ដឹកនាំ​អគ្គស្នងការ​នគរបាល​ជាតិ ព្រមទាំង​បទបញ្ជា​ពី​លោក​អភិបាលខេត្ត​៕S/​ដោយ​៖​បូកគោ​ ​(​សូម​អាន​បន្ត​ចេញផ្សាយ​លើ​កាសែត​រស្មី​កម្ពុជា​)