​ថ្នាក់ដឹកនាំ​សុំឱ្យ​ពលរដ្ឋ​កុំ​ចាញ់បោក​ការឃោសនា​របស់​ទណ្ឌិត​សមរង្ស៊ី​

277
ចែករម្លែក

ដោយៈ​សៅ​វ៉ាន់ឌី​/​ព្រះ​វិហារៈ​កាលពី​រសៀល​ថ្ងៃទី​២២​ខែតុលា​ឆ្នាំ​២០១៩​លោក​ទេសរដ្ឋមន្ត្រី​មាស​សុភា​បាន​អញ្ជើញ​ចូលរួម​ដឹកនាំ​កិច្ចប្រជុំ​ផ្សព្វផ្សាយ​សេចក្តីណែនាំ​ស្តីពី​ការរៀបចំ​ផែនការ​ការពារ​សុខ​សុវត្ថិភាព​មន្ត្រី​ដឹកនាំ​ថ្នាក់ក្រោម​ជាតិ​នៅ​ខេត្តព្រះវិហារ​។​ក្នុងនោះ​មានការ​ចូលរួម​ពី​លោក​ឡុង​សុវណ្ណ​ប្រធាន​ក្រុមប្រឹក្សា​ខេត្តព្រះវិហារ,លោកប្រាក់សុវណ្ណអភិបាលខេត្តព្រះវិហារព្រមទាំងកងកម្លាំងប្រដាប់អាវុធ​មន្ត្រី​រា​ការ​មកពី​តាម​បណ្តា​មន្ទីរ​អង្គភាព​រដ្ឋបាល​ក្រុង ស្រុក ឃុំ សង្កាត់​ជាច្រើនរូប​ទៀត​។​

​លោក​មាស​សុភា​ទេសរដ្ឋមន្ត្រី​ទទួលបន្ទុក​បេសកកម្ម​ពិសេស​និង​ជា​ប្រធាន​ក្រុមការងារ​ថ្នាក់ជាតិ​ចុះ​មូលដ្ឋាន​ខេត្តព្រះវិហារ​បាន​សុំឱ្យ​ប្រជាពលរដ្ឋ​កុំ​ចាញ់បោក​ការឃោសនា​ប្រកបដោយ​កលល្បិច​ពិសពុល​របស់​ទណ្ឌិត​សមរង្ស៊ី​និង​បក្ខពួក​។​ជំនួស​មកវិញ​ដោយ​ការរក្សា​ភាព​ស្ងៀមស្ងាត់​ដើម្បី​គេច​ផុតពី​ការប្រឈមមុខ​តាមផ្លូវ​ច្បាប់ និង​ដើម្បី​ចូលរួម​ថែរក្សា​ការពារ​សន្តិភាព សន្តិសុខ​របស់​ប្រទេសជាតិ​។​

​លោក​បាន​ណែនាំ​ឱ្យ​ត្រូវ​អប់រំ​ណែនាំ​ក្រុមគ្រួសារ បងប្អូន​ញាតិមិត្ត​ឱ្យបាន​យល់ច្បាស់​អំពី​សកម្មភាព និង​ឧបាយកល​ដ៏​ពិសពុល​និង​គ្រោះថ្នាក់​របស់​ទណ្ឌិត​សមរង្ស៊ី​និង​បក្ខពួក​ព្រមទាំង​ត្រូវ​ចៀសវាង​ឱ្យបាន​ដាច់ខាត ក្នុងការ​ចូលរួម​ក្នុង​សកម្មភាព​នានា​ពាក់ព័ន្ធ និង​ផែនការ​វិលត្រឡប់​រប​ស់​ទណ្ឌិត សម រង្ស៊ី​។​

លោក​ទេសរដ្ឋមន្ត្រី​មាស​សុភា​បាន​ថ្លែង​ទៀតថា​«​ការប្រើ​រចនាសម្ព័ន្ធ​នៃ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​គ្រប់លំដាប់​ថ្នាក់​ដែល​គណបក្ស​នេះ​ត្រូវបាន​តុលាការ​កំពូល​សម្រេច​រំ​លាយ​ចោល​ដើម្បី​ចូលរួម​អនុវត្តន៍​ផែនការ​ខាងលើ​គឺជា​ទង្វើ​ប្រឆាំង​និង​សាលដីកា​របស់​តុលាការ​កំពូល​ផង​ខុស​ទៅ​និង​ច្បាប់​ស្តីពី​គណបក្សនយោបាយ​ផង និង​ខុសច្បាប់​ព្រហ្មទណ្ឌ​ផង​»​។​

​ជាមួយគ្នា​នោះ លោក​ទេសរដ្ឋមន្ត្រី បានប្រកាស​ទៀតថា បងប្អូន​ទៅ​ទទួល​ទណ្ឌិត​សមរង្ស៊ី​និង​បក្ខពួក នា​ថ្ងៃទី​៩​ខែវិច្ឆិកា​ខាងមុខនេះ​មិនមែនជា​គោលដៅ​បំណង​ពិតប្រាកដ​នោះឡើយ​ផ្ទុយទៅវិញ​គឺជា​ឧបាយកល​លួងលោម​បោក​បញ្ឆោត​បងប្អូន​ឱ្យទៅ​ចូលរួម​ដោយ​មិនដឹង​ខ្លួន​ក្នុងការ​អនុវត្ត​ផែន​ការធ្វើ​រដ្ឋប្រហារ ដែល​និង​នាំ​ឲ្យ​បងប្អូន​ប្រឈមមុខ​ច្បាប់​ជា​ធរមាន​៕S/​