​ថ្នាក់ដឹកនាំ​អគ្គ​ស្នងការរង​នគរបាលជាតិ​ចុះ​ពិនិត្យ​សកម្មភាព​ហ្វឹកហ្វឺន​កងកម្លាំង

580
ចែករម្លែក

​ដោយៈ​សៅ​វ៉ាន់ឌី​/​ព្រះ​វិហារៈ​កាលពី​ថ្ងៃទី​២៧​ខែកក្កដា​ឆ្នាំ​២០១៩​នាយ​ឧ​ត្ត​ម​សេនីយ៍​ហ៊ូ​សា​គុណ អគ្គ ស្នងការរង នគរបាលជាតិ និង ជា ប្រធាន នាយកដ្ឋាន កណ្តាល នគរ បាល ព្រំដែន​។​លោក បាន អញ្ជើញ ដឹកនាំ​មន្ត្រីក្រោមឱវាទ​ចុះ ពិនិត្យ សកម្មភាព​សមយុទ្ធ​ហ្វឹក​ហឺ្វ​ន​របស់​នាយ​និង​ពល​នគរបាល​វរ សេនា តូច អន្តរាគមន៍​ពិសេស​ដែល​កំពុងធ្វើការ​ហ្វឹកហ្វឺន​នៅ​ទីបញ្ជាការ​នគរបាលជាតិ​យោធភូមិភាគ​ទី ៤​នៃ​ទិស​ទី​១​ប្រាសាទព្រះវិហារ ។

​ដំណើរ​ចុះ​ពិនិត្យមើល​ការហ្វឹកហាត់​នៃ​សិក្ខាកាម​នាយ​ឧ​ត្ត​ម​សេនីយ៍​ហ៊ូ​សា​គុណ​បាន​ថ្លែង​នូវ​ការកោតសរសើរ លើកទឹកចិត្ត ខ្ពស់ ចំពោះ នាយ និង ពល នគរបាល ដែលជា​សិក្ខាកាម​ទាំងអស់​ពិសេស​នាយ នគរបាល​។ ដែលជា គ្រូបង្វឹក បាន យកចិត្តទុកដាក់​បញ្ចេ​ញ​អស់​លទ្ធភាព​នៅមុខ​ជំនាញ​ដែល​ខ្លួន​មាន ទាំង ប៉ុន្មាន ។​

នាយ ឧ ត្ត ម សេនីយ៍​ហ៊ូ​សា គុណ បានបញ្ជាក់​ឱ្យដឹង ដែរ ថា សិក្ខាកាម ចូលរួម ហ្វឹកហ្វឺន នេះ សរុប ចំនួន ៤៧០ នាក់​។ ហ្វឹកហ្វឺន រយៈពេល ៣ ខែ ដោយ ចែកចេញជា ៥ មុខជំនាញ រួមមាន មុខ ជំនាញ យុទ្ធវិធី ទ័ពព្រៃ យុទ្ធវិធី បាញ់កាំភ្លើង ធំ គាំទ្រ យុទ្ធវិធី ហែល ឆ្លង ឧបសគ្គ មុខជំនាញ យុទ្ធ ក្រម និង មុខជំនាញ យុទ្ធវិធី រារាំង បង្ក្រាប ក្រុម កុបកម្ម ។​

​ជាមួយគ្នា នោះ អគ្គ ស្នងការរង​បាន​ផ្តាំផ្ញើរ​ដល់ សិក្ខាកាម ទាំងអស់ ធ្វើយ៉ាងណា ត្រូវយក ចំណេះវិជ្ជា និង មុខជំនាញ ទៅ​បម្រើ​ជាតិ មាតុ និង បំរើ ប្រជាពលរដ្ឋ​ឱ្យ​សម​ដូច​ពាក្យ​ថា​”​កងកម្លាំងប្រដាប់អាវុធ ប្រសូត្រ ចេញពី ប្រជាពលរដ្ឋ ត្រូវ​បម្រើ​ប្រជាពលរដ្ឋ គ្រប់ កាលៈទេសៈ ដែល កើតមាន ចំពោះមុខ ជានិច្ច​”៕S/​