ដោយ៖វណ្ណៈ/ព្រះសីហនុ៖នគរបាលស្រុកស្ទឹងហាវខេត្តព្រះសីហនុឃាត់ខ្លួនជនសង្ស័យ២នាក់ប្តីប្រពន្ធ ចាប់ យក បាន ថ្នាំ ញៀន ២ កញ្ចប់ ធំ កាលពីរសៀលថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០១៩ ។
លោកវរសេនីយ៍ឯករស់កីអធិការនគរបាលស្រុកស្ទឹងហាវបានឱ្យដឹងថាការបង្ក្រាបបទល្មើសគ្រឿងញៀន១ករណីនេះស្ថិតនៅក្រុមទី១៣ភូមិ៤ឃុំទំនប់រលកស្រុកស្ទឹងហាវខេត្តព្រះសីហនុដោយឃាត់ខ្លួនជនសង្ស័យប្រុសស្រីចំនួន២នាក់។១,ឈ្មោះឆៃសុវណ្ណារ៉ាភេទប្រុសអាយុ២៩ឆ្នាំមានទីលំនៅសង្កាត់លេខ១ ក្រុងព្រះសីហនុ។២,ឈ្មោះម៉េតសុភណ្ឌ័ភេទស្រីអាយុ២៧ឆ្នាំមានទីលំនៅសង្កាត់លេខ១ក្រុងព្រះសីហនុ ។
សមត្ថកិច្ចចាប់យកបានវត្ថុតាងមាន៖១,ម្សៅក្រោមពណ៌សថ្លាសង្ស័យជាសារធាតុញៀនចំនួន២កញ្ចប់ធំ ។២,កញ្ឆារ ១ កញ្ចប់តូច និង ឧបករណ៍ សំរាប់ប្រើប្រាស់ ជក់ គ្រឿងញៀន មួយចំនួន។លោករស់ កី អធិការ នគរបាល ស្រុក ស្ទឹង ហាវ បាន បញ្ជាក់ ថា៖ ជន ទាំង ពីរ នាក់ គឺជា មុខសញ្ញា ចែកចាយ គ្រឿងញៀន ផ្ទាល់ តែម្តង ៕S/