​ថ្មីៗ​ក្លិប​វិសាខា​ចុះកិច្ចសន្យា​នាំ​សមាជិក​ថ្មី​២​រូប​

1258
ចែករម្លែក

ដោយៈ​គ្រី​សម្បត្តិ​/​ភ្នំពេញៈ​ក្លិប​បាល់ទាត់​វិសាខា​មាន​សេចក្ដីសោមនស្ស​រីករាយ​និង​សូម​ជម្រាបជូន​ដំណឹង​ល្អ​ដល់​បងប្អូន​អ្នកគាំទ្រ​ថា ពេលនេះ​ក្លិប​បាន​ចុះកិច្ចសន្យា​ជាមួយ​សមាជិក​ថ្មី ២​រូប​ទៀតហើយ ដើម្បី​ពង្រឹង​ក្រុម​ត្រៀម​រដូវ​កាល​ថ្មី នា​ឆ្នាំ​២០១៩​ខាងមុខ​។ គឺ​កីឡាករ សារី ម៉ាត់​ណូ​រ៉ូ​ទីន និង​កីឡាករ ឆេង ម៉េង បន្ទាប់ពី​ត្រូវបាន​ផ្ទេរ​ពី​ក្លិប​ណាហ្គា​វើ​ល​ជា​ផ្លូវការ​រួចមក ។​

​សារី ម៉ាត់​ណូ​រ៉ូ​ទីន និង ឆេង ម៉េង នឹងត្រូវ​ចូលរួម​ហ្វឹកហាត់ និង​ការប្រកួត​ផ្សេងៗ របស់​ក្លិប​វិសាខា ចាប់ពីពេលនេះ​តទៅ ពិសេស​ជំនួប​មិត្តភាព​អន្ដរជាតិ រវាង​ក្រុម​វិសាខា ប៉ះ​ក្រុម U18 Fukushima របស់​ជប៉ុន​។ ដើម្បី​អបអរសាទរ​ខួប​លើក​ទី ៦៥ នៃ​ទំនាក់ទំនង​ការទូត​កម្ពុជា​-​ជប៉ុន​ស្អែក​នេះ ម៉ាត់​ណូ​រ៉ូ​ទីន នឹងធ្វើ​ការបង្ហាញ​ខ្លួន​លើកដំបូង លើកលែងតែ ឆេង ម៉េង ដោយសារ​ជាប់​ភារកិច្ច​ជាមួយ​ក្រុម​ជម្រើសជាតិ​កម្ពុជា គេ​មិនទាន់​ចូលរួម​ការប្រកួត​នេះ​បានឡើយ ។​

​ឆ្លៀត​ក្នុងឱកាស​នេះ ក្នុងនាម​ថ្នាក់ដឹកនាំ គ្រូបង្វឹក បុគ្គលិក និង​កីឡាករ នៃ​ក្លិប​បាល់ទាត់​វិសាខា សូម​ស្វាគមន៍​យ៉ាង​កក់ក្ដៅ​ចំពោះ​វត្តមាន​របស់​កីឡាករ​ចំណូល​ថ្មី​ទាំងពីរ​។​ជាមួយ​នោះ​ជឿជាក់​យ៉ាង​មុតមាំ​ថា សារី ម៉ាត់​ណូ​រ៉ូ​ទីន និង ឆេង ម៉េង នឹង​ក្លាយជា​ផ្នែក​មួយ​ដ៏​សំខាន់ ដើម្បី​រួមចំណែក​ជួយ​ក្រុម ក្នុងការ​ប្រកួត​ពានរ​ង្វាន់​ផ្សេងៗ នា​រដូវ​កាល​ថ្មី​។ ពិសេស​ការប្រកួត​ក្របខណ្ឌ​លី​គ​កំពូល​កម្ពុជា និង​ពានរង្វាន់​សម្ដេច​តេ​ជោ ហ៊ុន សែន​-Hun Sen Cup នា​ឆ្នាំ​២០១៩ ខាងមុខ​តែម្ដង ៕S/​

​ថ្មីៗ​ក្លិប​វិសាខា​ចុះកិច្ចសន្យា​នាំ​សមាជិក​ថ្មី​២​រូប​