​ថ្មី​ទៀតហើយ​!​ សួង​សុខា​រ៉ានី​ត​បង្អួត​ដងខ្លួន​យ៉ាង​សិច​ស៊ី​ លើ​កោះ​បាលី

600
ចែករម្លែក
  • 43
    Shares

ដោយៈ​បូ​រិ​ន​/​ភ្នំពេញៈ​ថ្មី​ទៀតហើយ ​ភ្ញាក់​លើ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក ដោយ​តារា​សម្តែង​ល្បី​កញ្ញា សួង សុខា​រ៉ានី​ត ​បង្ហោះ​សកម្មភាព​ដំណើរ​កម្សាន្ត​របស់​នាង​លើ​កោះ​បាលី​។​អ្វីដែល​ចាប់អារម្មណ៍​នោះ ​នាង​បង្អួត​សម្រស់​ដងខ្លួន​យ៉ាង​សិច​ស៊ី​។ ប៉ុន្មាន​ថ្ងៃនេះ​ប្រុសៗ​ដែល​លេង​ហ្វេ​ស​ប៊ុ​ក នាំគ្នា​សរសើរ និងចាប់អារម្មណ៍​ចំពោះ​រូបថត​ជាច្រើន​សន្លឹករបស់​តារា​សម្តែង​កញ្ញា សួង សុខា​រ៉ានី​ត ក្នុង​ឈុត​ប៊ី​គី​នី​ហែល​ទឹកនៅ​កោះ​បាលី ។

​រូប​ជាច្រើន​សន្លឹក​សុទ្ធតែ​សិច​ស៊ី​ឡើង​ខ្លាំង​ដៃ​តែម្តង ដែល​បង្ក​ឱ្យ​បរិយាកាស​ឱ្យ​ប្រុសៗ​នាំគ្នា​ពេញចិត្ត និង​ចែកចាយ​បន្ត​ពេញ​ហ្វេ​ស​ប៊ុ​ក ដោយ​សរសើរ​តារា​រូបរាង​ស្លី​ម​ស្អាត ​សម្បុរ​ស​។​ជាពិសេស​បញ្ចេញ​សាច់​ដើមទ្រូង​ឡើង​ពេញៗ​ច្បាស់​តែម្តង​។​

ដំណើរ​កម្សាន្ត​របស់​នា​ង​លើ​កោះ​លី​លើក​នេះ​បានបង្ហាញ​ភាពសប្បាយ​រីករាយ និងមាន​សេចក្តីសុខ​។​នាង​ក៏​មិន​ប្រតិកម្ម​ចំពោះ​អ្នកលេង​ហ្វេ​ស ឬប្រុសៗដែល​បញ្ចេញមតិលើ​រូបថត​នាង​ក្នុង​ឈុត​ហែល​ពណ៌​ទឹកសមុទ្រ​យ៉ាង​ឆើត​ស្រស់​នេះឡើយ​។

​កញ្ញា សួង សុខា​រ៉ានី​ត ត្រូវបាន​ឱ្យដឹងថា នាង​ចេញដំណើរ​កម្សាន្ត​ទៅ​កោះ​បាលី​តាំង​ថ្ងៃទី​៧ ខែមេសា ឆ្នាំ​២០១៩ ហើយ​ប៉ុន្មាន​ថ្ងៃ​ចុង​ក្រោយនេះ​រូបថត​សិច​ស៊ី​របស់​នាង​លើក​នេះកំពុងតែ​ទទួលបាន​ប្រជាប្រិយ​ភាពខ្លាំង​ពី​ប្រុសៗ និង​អ្នកលេង​ហ្វេ​ស​ប៊ុ​ក​។

​សូម​រំលឹកថា​ កញ្ញា​សួង​សុខា​រ៉ានី​ត​ ជា​តារា​សម្តែង​ល្បី​ ត្រូវបាន​មហាជន​ស្គាល់​តាមរយៈ​ការសម្តែង​ក្នុង​រឿង​ភាគច្រើន ឬ​ល្បី​ក្នុង​តួអង្គ​ឆ្នាសឆ្នើម ។ មិន​ត្រឹមតែ​ប៉ុណ្ណោះ​នាង​ក​ក៏​ជាតា​រា​មាន​ទីផ្សារការងា​រ​ច្រើន សូម្បី​ថត​វិ​ឌី​អូ​ចម្រៀង​នាង​មានមុខ​ថត​ឱ្យ​ផលិតកម្ម​ច្រើន ហើយ​កាលពី​ថ្មីៗ​នេះ នាង​ក៏​ល្បី​ក្នុង​ខ្សែភាពយន្ត “​កូនក្រក​” របស់​ផលិតកម្ម Red Picture ៕S/​Ha