​ថ្លើមធំ​ហ៊ាន​លួច​ម៉ូតូ​ប៉ូលិស​តែ​ត្រូវ​ដេញតាម​ទាន់​ចាប់បាន​ភ្លាមៗ​

193
ចែករម្លែក

ដោយៈ​ចាន់តូ​/​ភ្នំពេញៈ​ជន​ម្នាក់​ហ៊ាន​លួច​ម៉ូតូ​របស់​មន្ត្រីនគរបាល​ប៉ុស្តិ៍​ចោមចៅ​ទី​២​ខណៈ​ជន​នោះ​កំពុងតែ​បណ្តើរ​ម៉ូតូ​ចេញ​និង​ចាក់សោរ​ម៉ូតូ​ដើម្បី​បញ្ឆេះ​ចេញ​​អ្នករត់​កង់​បី​ឃើញ​ស្រែកប្រាប់​សមត្ថកិច្ច​តាម​ចាប់​ក្របួច​ជាប់​ភ្លាមៗ​។

​ខណៈ​ម្ចាស់​ម៉ូតូ​កំពុង​ឈរ​ការពារ​ក្បូន​ថ្នាក់ដឹកនាំ​នាយករដ្ឋមន្ត្រី​ម៉ាឡេស៊ី​។​ហេតុការណ៍​នេះ​បាន​កើតឡើង​នៅមុខ​ព្រលាន​យន្ត​អន្តរជាតិ​ភ្នំពេញ​ផ្លូវ​សហព័ន្ធរុស្ស៊ី​ស្ថិតក្នុង​ភូមិ​តា​ងួន​សង្កាត់​កា​កាប​ទី​១ ខណ្ឌ​ពោធិ៍​សែន​ជ័យកាលពីព្រឹកថ្ងៃទី២ខែកញ្ញាឆ្នាំ២០១៩ ។

​មន្ត្រីនគរបាល​បានឱ្យដឹងថា ជនសង្ស័យ​មានឈ្មោះ ម៉ា​ត ភា​រ៉ា អាយុ​៣៨​ឆ្នាំ មុខរប​មិន​ពិត​ប្រក​ដ​។​​ម៉ូតូ​ដែល​ចោរលួច​ម៉ាក​PCX​ពណ៌​ស​ពាក់​ស្លាក​លេខ​នគរបាល​1-9889​។​បច្ចុប្បន្ន​ជនសង្ស័យ​ត្រូវបាន​នាំខ្លួន​មកកាន់​ប៉ុស្តិ៍នគរបាល​កា​កាប​ទី​១​ដើម្បី​សួរនាំ​និង​កសាង​សំណុំរឿង​បញ្ជូនបន្ត​ទៅកាន់​ផ្នែក​ជំនាញ​ព្រហ្មទណ្ឌ​នៃ​អធិការដ្ឋាន​ខណ្ឌ​ពោធិ៍​សែន​ជ័យ​ចាត់​ការបន្ត​តាមផ្លូវ​ច្បាប់​៕S/​

#