ថ្លៃថ្នូរ ( គុ. ) មានតម្លៃគួរលើកសរសើរ គួររាប់អាន : មនុស្សនេះ ឫកថ្លៃថ្នូរណាស់, របស់នេះថ្លៃថ្នូរណាស់ ។ ន. មនុស្ស, សត្វ, ឬអ្វីៗ ដែលមានតម្លៃគួរសរសើរ គួររាប់អាន ។
ថ្លា ( គុ. ) ដែលជ្រះស្រឡះឥតមន្ទិល : ទឹកថ្លា ។
ថ្លុក ( ន. ) ទីដីក្រហូងដែលដក់ទឹកភ្លៀងក្នុងរដូវវស្សា តែតូចជាងត្រពាំង, ច្រើនកើតដោយសារក្របីដេក, ដោយសារទឹកហូរច្រោះ ឬមានកាប់ដីឲ្យមានជាក្រហូង ។ ថ្លុកជង្ហុក ទីដែលមានក្រហេងក្រហូងខ្លះ មានជង្ហុកខ្លះ ។
ទង្គើ ( ប. ) ពាក្យបរិវារសម្រាប់និយាយផ្សំនឹងពាក្យទង្គិច : ទង្គិចទង្គើ (ម. ព. ទង្គិច) ។
ទស្សន ទ័ស សៈ ន៉ៈ បា.; សំ. ( ន. ) (ទស្សន; ទស៌ន ការឃើញ, ដំណើរយល់ឃើញ; បញ្ញាសាមញ្ញ; លទ្ធិ; ភ្នែក; អាទិមគ្គ គឺសោតាបត្តិមគ្គ ។ ទស្សនកិច្ច (–កិច) ន. (បា.; សំ. ទស៌ន + ក្ឫត្យ) ចក្ខុដែលមានការឃើញជានិច្ច ឬជាមុខការ ។ ទស្សនវិជ្ជា ន. (បា.) វិជ្ជាដែលកើតឡើងដោយទស្សនៈ; វិទ្យាសាស្ត្រចែងអំពីគោលការណ៍សំខាន់ៗ និងបុព្វហេតុផ្សេងៗ ឬអំពីជីវិតនៃមនុស្សនិងសត្វ : ទស្សនវិជ្ជា ជាគុណជាតិវិសេសមួយចំណែក ។ ទស្សនវិទូ ន. (បា.) អ្នកប្រាជ្ញខាងទស្សនវិជ្ជា : ព្រះពុទ្ធ ជាទស្សនវិទូឯកក្នុងលោក ។ ទស្សនវិស័យ (–វិសៃ) ន. (បា. ទស្សនវិសយ) ប្រទេសឬទីឱកាសដែលមើលឃើញ គឺចម្ងាយភ្នែកល្មមមើលឃើញបាន ។
ទ័ល សំ. បា. ( កិ. ) (ទល កិ. “កាត់; ពុះ; ចោះ; ចាក់; ចែក; ទើស; ទាក់; ក្រីក្រ…”; ន. “ស្លកឈើ; ចំណែក”) ទើសផ្លូវ, ទើសដំណើរ : ទ័លផ្លូវ, ទ័លគំនិត, ទ័លទ្រព្យ ។ គុ. ដែលក្រីក្រទ្រព្យ, ខ្សត់ទ្រព្យ : មនុស្សទ័ល អ្នកទ័ល (ច្រើនសរសេរក្លាយជា ទាល់ ដូច្នេះយូរហើយចំពោះការក្រីក្រ គួរសរសេរ ទ័ល វិញ) ។ ទ័លប៉ុច កិ. ទ័លត្រឹមដូចគេចាប់ច្បុច ឬទ័លកើលទើសមិនមានផ្លូវទៅទៀត ។
ធនធាន ធន់- បា. សំ. ( ន. ) (ធន “ទ្រព្យ, សម្បតិ្ត”+ ធាន “ការទ្រទ្រង់” ទ្រព្យរបស់ផ្សេងៗដែលគង់នៅ : គេមានធនធានច្រើន ។
ធញ្ញជាតិ ធ័ញ–ញៈជាត ( ន. ) ជាតិស្រូវ; ស្រូវគ្រប់ ប្រភេទនិងស្រងែ, ពោតជាដើម ហៅថា ធញ្ញជាតិ ទាំងអស់ : តម្លៃធញ្ញជាតិ, ដឹកនាំធញ្ញជាតិ ។
ធរមានប្បញ្ញត្តិ ធៈរៈមាន័ប-ប័ញ-ញ៉ាត់ បា. ( ន. ) (ធរមាន + បញ្ញត្តិ) បញ្ញត្តិដែលកំពុងមាននៅ, ច្បាប់ដែលគេកំពុងប្រតិបត្តិតាម, បទបញ្ញត្តិដែលរាជការដាក់ឲ្យប្រតិបត្តិតាមពុំទាន់លើកលែងចោល : គប្បីប្រតិបត្តិតាមធរមានប្បញ្ញត្តិ ។
ទួរណឺវិស បារ. ( ន. ) (Tournevis) ឈ្មោះគ្រឿងប្រដាប់របស់ជាងមួយប្រភេទធ្វើដោយដែក ដែលមានគល់ស៊កទៅក្នុងដង, ចុងសំប៉ែតសម្រាប់មួលរឹតខ្ចៅផ្សេងៗ ។
ទម្លាប់ ( កិ. ) ធ្វើឲ្យធ្លាប់, ឲ្យថ្នឹក : ទម្លាប់ខ្លួន, ទម្លាប់ចិត្ត, ទម្លាប់ដៃ, ទម្លាប់មាត់ ។ល។ ( ន. ) ការដែលធ្លាប់,
លំអានដែលធ្លាប់តែមានមក : ទម្លាប់ចាស់បុរាណ; ធ្វើតាមទម្លាប់ពីមុនមក; មានទម្លាប់ពីនាយមក ។ល។
ទម្រើស ( កិ. ) ធ្វើឲ្យទ្រើស គឺធ្វើឲ្យបានចិត្ត, ថ្នមជំទួយឲ្យទាល់តែបានចិត្ត : ទម្រើសកូន ។ គុ. កូនទម្រើស កូនដែលម្ដាយអាពុកថ្នមឲ្យទាល់តែទ្រើសចិត្ត ។
ទម្រង់ការ ( ន. ) របៀបធ្វើមង្គលការអាពាហ៍ពិពាហ៍ : ទម្រង់ការព្រះជ័យចេស្ដា របៀបមង្គលការអាពាហ៍ពិពាហ៍ ដែលព្រះបាទសម្ដេចព្រះជ័យចេស្ដា ទ្រង់មានព្រះរាជបញ្ជាឲ្យរៀបរៀង ។
ទន្ទេញ ( កិ. ) ថាដដែលៗ ញយៗ ដើម្បីនឹងឲ្យចាំមាត់ : ទន្ទេញធម៌, ទន្ទេញច្បាប់, ទន្ទេញមេរៀន ។
ទទីសទទាស ( កិ. ឬ កិ. វិ. ) ទាសទៅទាសមកច្រើនដង, ងីសងាសខុសផ្លូវខុសគន្លង : មាណពម្នាក់នោះស្រវឹងស្រា ដើរទទីសទទាសពេញតែផ្លូវ ៕ ដកស្រង់ពីវចនានុក្រមខ្មែរសម្តេចសង្ឃរាជ ជួន ណាត
