​ទទួលស្គាល់​សមាសភាព​ថ្មី​នៃ​គណៈកម្មាធិការ​អនុសាខា​កាកបាទក្រហមកម្ពុជា​

90
ចែករម្លែក

​ដោយ​៖​ភ្នំ​ស្វាយ​/​បន្ទាយមានជ័យ​ពិធី​ប្រកាស​ទទួលស្គាល់​សមាសភាព​ប្រធាន​អនុប្រធាន​និង​កិត្តិយស អនុសាខា​កាកបាទក្រហមកម្ពុជា​ក្រុង​សិរីសោភ័ណ​ចំនួន​១៣​រូប កាលពី​ថ្ងៃទី​២៣ ខែមករា ឆ្នាំ ២០២០ ។​
​លោក​អ៊ុ​រាត្រី​ប្រធាន​កណៈក​ម្មា​ធិ​ការ​សាខា​កាកបាទក្រហម​ខេត្តបន្ទាយមានជ័យ​បាន​ថ្លែងអំណរគុណ និង កោតសរសើរ ចំពោះ​អស់លោក​លោកស្រី ក្រុម​ប្រតិបត្តិការ​សាខា​អនុសាខា​កាកបាទក្រហម សមាជិក​សមាជិកា​ក្រុម​យុវ​ជ​អ្នកស្ម័័គ្រចិត្ត​ដែល​បាន​យកចិត្តទុកដាក់​និង​ប្រឹងប្រែង​អស់ពី​កម្លាំងកាយ​ចិត្ត បំពេញ​បេសកម្ម របស់ខ្លួន​ដោយ​សេចក្តីក្លាហាន​។​

​ដោយ​ស្ម័គ្រចិត្ត​ប្រកបដោយ​ឆន្ទៈ​បម្រើអោយ​សកម្មភាព​ពិតៗ​និង​សមជា​ជំនួយការ​អាជ្ញាធរ​សាធារណៈ ក្នុងការ​ឆ្លើយតប​ទៅនឹង​គ្រោះមហន្តរាយ​ផ្សេងៗ និង​ជា​ក្តីសង្ឃឹម របស់​ជនរងគ្រោះ​ងាយ​រងគ្រោះ ស្រី្ត​មេម៉ាយ​ទីទាល់ក្រ​គ្មាន​ទីពឹង និង​កុមា​កំព្រារ ។​ល​។

​លោក អ៊ុ រាត្រី បាន​មានប្រសាសន៍​បន្តថា​៖​ក្នុងនាម​សាខា​កាកបាទក្រហមកម្ពុជា​ខេត្តបន្ទាយមានជ័យ និង​ក្នុងនាម​គ្រួសារ​ងាយ​រងគ្រោះ​ទាំងអស់​សូម​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​បំផុត​ចំពោះ​រាជរដ្ឋាភិបាល​អាជ្ញាធរ​គ្រប់លំដាប់​ថ្នាក់​អង្កា​ជាតិ​អន្តរជាតិ​សប្បុរស់ជន​ទាំង​ក្នុង​និង​ក្រៅ​ខេត្ត​ដែល​បាន​នឹង​កំពុង​ជួយ​ជ្រោមជ្រែង​គាំទ្រ​ដល់​សកម្មភាព​របស់​សាខា​កាកបាទក្រហមកម្ពុជា​ខេត្តបន្ទាយមានជ័យ​ក្នុងការ​អនុវត្ត​ផែនការ​យុទ្ធសាស្ត្រ​របស់​កាកបាទ​ក្រហម​កម្ពុជា ២០២០- ២០២១​។

​ចុងក្រោយ​លោក​ក៏បាន​ធ្វើការ​ផ្តាំផ្ញើ​ដល់​សមាជិក​អនុសាខា​យុវជន​និង​អ្នកស្ម័គ្រចិត្ត​ទាំងអស់​ត្រូវមាន​ការយ​ល់​ដឹង និង​គោរព​គោលការណ៍​គ្រឹះ​ទាំង ៧ របស់​ចលនា​កាកបាទក្រហម គឺ ភាព​មនុស្សធម៌ ភាពមិនលំអៀង អ​ព្យា​ក្រឹ​ត្តភាព ឯករាជ្យភាព សេវាកម្ម​ស្ម័គ្រចិត្ត និង​សកល​ភាព​៕S/

​រូបថត​៖​លោក​អ៊ុ​រាត្រី​ប្រគល់​សេចក្តីសម្រេច​ទទួលស្គាល់​សមាសភាព​ថ្មី​នៃ​អនុសាខា​កាកបាទក្រហមកម្ពុជា​ក្រុង​សិរីសោភ័ណ (​រ​រូប ៖ ភ្នំ​ស្វាយ )​