​ទម្លាយ​មូលហេតុ​ដែល​យកតែ​ទាហាន​សហការ​ទៅ​បង្ក្រាប​បទល្មើស​នេសាទ​

768
ចែករម្លែក

​ដោយ​:​ប​.​ជ័យ​/​បន្ទាយមានជ័យ​:​មន្ត្រី​អាជ្ញាធរ​និង​ជំនាញ​ជលផល​បាន​ទម្លាយ​មូលហេតុ​ដែល​យកតែ​ទាហាន​សហការ​ទៅ​បង្ក្រាប​បទល្មើស​នេសាទ​នៅ​ចំណុច​អាង​ឈូក​និង​ចំការ​ផ្ល​ង​ឃុំ​ប្រាសាទ​ស្រុក​ព្រះនេត្រព្រះ​ខេត្តបន្ទាយមានជ័យ​កាលពី​ថ្មី​នេះ​។​

​លោក​ឃូ​ពៅ​អភិបាលស្រុក​ព្រះនេត្រព្រះ​ប្រាប់​កាសែត​ស្មី​កម្ពុជា​កាលពី​ថ្ងៃទី​២​ខែតុលា​ថា​:”​ដោយ​ខាង​រដ្ឋបាល​ជលផល​និង​រដ្ឋបាល​អាជ្ញាធរ​ស្រុក​ជ្រាបថា​គម្រោង​ចុះបង្ក្រាប​បទល្មើស​នេសាទ​នឹងត្រូវ​បែកការណ៍​បើ​ស្នើ​កម្លាំង​នគរបាល​ប៉ុស្តិ៍​រដ្ឋបាល​នគរបាល​ស្រុក​ព្រះនេត្រព្រះ​និង​កងរាជអាវុធហត្ថ​ស្រុក​ព្រះនេត្រព្រះ​។​

ចឹ​ង​ហើយ​គណ​:​បញ្ជាការ​កងឯកភាព​រដ្ឋបាល​ស្រុក​ក៏​សំណូមពរ​សហការ​ជាមួយ​កម្លាំង​កងពលតូច​ថ្មើរជើង​លេខ​៥១ វិញ ” ។​​លោក​ឃូ​ពៅ​បាន​បន្តថា​ពេល​ចុះបង្ក្រាប​នោះ បើ​កុំ​តែ​កម្លាំង​ទាហាន​ច្រើន កុំ​អី​ក្រុម​ជនល្មើស​នេសាទ នឹង​ព័ទ្ធ​ធ្វើ​ស៊ី​ក្រុមការងារ​យើង​វិញ​ហើយ​។

​ទោះយ៉ាងណា​លោក​ឃូ​ពៅ​ចៀសវាង​និយាយថា​:​ក្នុងចំណោម​កម្លាំង​នគរបាល​និង​កងរាជអាវុធហត្ថ​នៃ​អ​ង្ញ​ក​ភាព​ខាងលើ​មាន​ខ្មោច​ក្នុង​ដែ​លឃុ​ប​ឃឹ​ត​ឬ​មាន​សាច់ញាតិ​តែម្តង​។​ដែល​បាន​ប្រព្រឹត្ត​បទល្មើស​នេសាទ​ដា​ក់ឡុក​រាប់ពាន់​ម៉ែត្រ​នៅ​រដូវ​បិទ​នេសាទ​នេះ ។

​ដោយ​លោក​គ្រាន់តែ​និយាយថា​:”​ខ្លាច​បែកការណ៍​ទើប​ស្រុក​និង​ជលផល​បង្ខំចិត្ត​សុំ​ប្រើ​ទាហាន​ជំនួស​មន្ត្រី​ក្នុង​ក្របខណ្ឌ​នគរបាល​យុត្តិធម៌​១​ពេលនេះ​។​

ចំណែក​លោក​ឧ​ត្ត​ម​សេនិយ៍​ទោ​សេង​ធា​រិ​ន​មេបញ្ជាការរង​យោធភូមិភាគ​ទី​៥​និង​ជា​មេបញ្ជាការ​កងពលតូច​ថ្មើ​ជើង​លេខ​៥១​បាន​និយាយថា​:”​សំណូមពរ​ពី​លោក​អភិបាលស្រុក​កម្លាំង​កង​ពល​តូច​ថ្មើរជើង​លេខ​៥១​បាន​សហការ​ជាមួយ​សមត្ថកិច្ច​ជំនាញ​ជលផល​បង្ក្រាប​ប​ទ​ល្មើស​នេសាទ​នៅ​ស្រុក​ព្រះនេត្រព្រះ​។​

​ក្នុងនោះ​ក៏​សូម​អ​ធ្យា​ស្រ​យ័​ផងដែរ​ដល់​បងប្អូន​ទាំងអស់​ដែលមាន​ការប៉ះពាល់​យើង​ត្រូវតែ​អនុវត្ត​ច្បាប់​”​។​សូម​រំលឹកថា​លោក​ឃូ​ពៅ​អភិបាល​និង​ជា​ប្រធាន​គណ​:​បញ្ជាការ​ឯកភាព​រដ្ឋ​បាល​ស្រុក​ព្រះនេត្រព្រះ មន្ត្រី​និង​កម្លាំង​ទ័ព​កងពលតូច​ថ្មើរជើង​លេខ​៥១ ដឹកនាំ​ដោយ ឧ​ត្ត​ម​សេនីយ៍​ត្រី ជុំ សេដ្ឋា មេបញ្ជាការរង​តំណាង​លោក​ឧ​ត្ត​ម​សេនីយ៍​ទោ សេង ធា​រិ​ន មេបញ្ជាការ និង​កងកម្លាំង ៤៣ នាក់​បាន​ចុះបង្ក្រាប​បទល្មើស​នេសាទ ខុសច្បាប់​នៅ​តំបន់​ទំនាប​បឹង​ទន្លេសាប ។​

​ផ្នែក​រដ្ឋបាល​ជលផល​ដឹកនាំ​ដោយ​លោក​សួន​សុ​ម៉ៅ​ប្រធាន​និង​ក្រុមការងារ​ឃុំ​បាន​ជិះ​កាណូត​១៦​គ្រឿង​ទៅ​បង្ក្រាប​បទល្មើស​នេសាទ​ក្នុង​រដូវ​និ​ទ​នេសាទ​នៅ​ចំណុច​អាង​ឈូក និង​ចំការ​ផ្ល​ង ឃុំ ប្រាសាទ ស្រុក​ព្រះនេត្រព្រះ​ខេត្តបន្ទាយមានជ័យ​កាលពី​ថ្ងៃទី​២៩​ខែកញ្ញា​ឆ្នាំ​២០១៨​។​សមត្ថកិច្ច​រឹបអូស​ស្បៃ​អួន​និង​ឡុ​កបាន​រាប់ពាន់​ម៉ែត្រ​ស្មើ​រាប់រយ​គីឡូក្រាម​។​

​សូមបញ្ជាក់ថា​ទីតាំង​ខាងលើ​ជា​សំបុក​បទល្មើស​នេសាទ​គ្រប់​រដូវ​ហើយ​មិន​ងាយ​បំបែក​បានទេ​ព្រោះ​ជនល្មើស​មាន​ពលរដ្ឋ​ពលរដ្ឋ​ជា​គ្រួសារ​និង​សាច់ញាតិ​មន្ត្រី​អាជ្ញាធរ​មូលដ្ឋាន​មន្ត្រីនករបាល​មន្ត្រី​កងរាជអាវុធហត្ថ​៕S/

​ទម្លាយ​មូលហេតុ​ដែល​យកតែ​ទាហាន​សហការ​ទៅ​បង្ក្រាប​បទល្មើស​នេសាទ​