​ទាញ​ដាវ​កាប់​គ្នា​ក្នុង​វិទ្យាល័យ​បណ្ដាលឱ្យ​សិស្ស​ម្នាក់​ដេកពេទ្យ​និង​ម្នាក់​ជាប់​ខ្នោះ​

403

(​ព្រៃវែង​)៖​ព្រោះតែ​អំពើហិង្សា​កាប់​គ្នា​និង​ដាវ​ក្នុង​វិ​ទ្សា​ល័យ​បណ្ដាល​សិស្ស​ម្នាក់​រងរបួស​ធ្ងន់​ត្រូវ​បញ្ជូនទៅ​សង្គ្រោះបន្ទាន់​នៅ​ប្រទេស​វៀតណាម និង​ភាគី​ម្ខាង​ទៀត​ត្រូវ​ឃាត់ខ្លួន​។​ហេតុការណ៍​នេះ​បានកើត​ឡើង​នៅ​នៅ​ចំណុច​វិទ្យាល័យ​រស្មី​សាមគ្គី ក្នុងភូមិ​បង្អែក​ឃុំ​ស្វាយ​ភ្លោះ​ស្រុក​ពាម​ជ​រ៍​ខេត្តព្រៃវែង​កាលពី​ព្រឹក​ថ្ងែ​ទី ១៧ ខែ​វិឆ្ឆិកា ឆ្នាំ​២០១៧ ។​

​ប្រភព​បាន​ឲ្យ​ដឹងថា​ករណី​ហិង្សា​មួយ​នេះ បង្ករ​ដោយ​ជនសង្ស័យ ឈ្មោះ សៅ សុក​ឡុង ភេទ​ប្រុស អាយុ ១៧​ឆ្នាំ មាន​ទីលំនៅ​ភូមិ​តា​ហ៊ុយ ឃុំ​កំពង់ប្រាសាទ ស្រុក​ពាម​ជ​រ៍ ខេត្តព្រៃវែង​មុខរបរ​ជា​សិស្សសាលា មក​ស្នាក់នៅ​ភូមិ​បង្អែក ឃុំ​ស្វាយ​ភ្លោះ ស្រុក​ពាម​ជ​រ៍ ខេត្តព្រៃវែង​។

ពេល​កំពុងមាន​ទំនាស់​បាន​យក​ដាវ​កាប់​មកលើ​ឈ្មោះ សុខុម សុខន ភេទ​ប្រុស អាយុ ១៧​ឆ្នាំ រស់នៅ​ភូមិ​កំពង់ប្រាសាទ ឃុំ​កំពង់ប្រាសាទ ជា​សិស្ស​រៀន​វិទ្យាល័យ​រស្មី​សាមគ្គី​ដូចគ្នា បណ្តាលឱ្យ​រងរបួស​ជា​ទម្ងន់ ។​ក្រោយពេល​កើតហេតុ ជនរងគ្រោះ​បាន​បញ្ជូនទៅ​ព្យាបាល​នៅ​វៀតណាម​។

​ចំពោះ​ជនសង្ស័យ​ឈ្មោះ សៅ សុខ​ឡុង ត្រូវបាន​សមត្ថកិច្ច​នគ​របាល​ស្រុក​ពាម​ជ​រ៍ ឃាត់ខ្លួន​បាន​ភ្លាម​ផងដែរ​និង​បាន​ចាត់ការ​បន្ត​តាម​នីតិវិធី​៕S/​ដោយ​៖​ចាន់ ថន​

ទាញ​ដាវ​កាប់​គ្នា​ក្នុង​វិទ្យាល័យ​បណ្ដាលឱ្យ​សិស្ស​ម្នាក់​ដេកពេទ្យ​និង​ម្នាក់​ជាប់​ខ្នោះ​