​ទាស់សម្តី​គ្នា​បង្ក​ហឹ​ង្សា​ម្នាក់​ដេកពេទ្យ​និង​ម្នាក់ទៀត​ដេក​គុក​នៅ​ស្រុក​ស្នួល​

1076
ចែករម្លែក

​ដោយៈ​សេង​ឃួន​/​ក្រចេះ​៖​ករណី​ហឹ​ង្សា​មួយ​បានកើត​ឡើង​ដោយសារ​ទាស់សម្តី​គ្នា​បណ្ដាល​ឲ្យ​មនុស្ស​ម្នាក់​ដេកពេទ្យ​និង​ម្នាក់ទៀត​ដេក​គុក​។​ករណី​បាន​កើតឡើង​នៅ​ចំណុច​ចម្ការ​សាវម៉ាវ​ស្ថិតក្នុង​ភូមិ​ស្នួល ឃុំ​ស្នួល ស្រុក​ស្នួល ខេត្តក្រចេះ​កាលពី​ល្ងាច​ថ្ងៃទី​៨​ខែកក្កដា​ឆ្នាំ​២០១៨​។​

​មន្ត្រីនគរបាល​ស្រុក​ស្នួល​បានឱ្យដឹងថា​ករណី​ហឹ​ង្សា​នេះ​កើតឡើង​បណ្ដាលមកពី​ទាស់សម្ដី​គ្នា រវាង​ម្ដាយ​ជនដៃដល់​និង​ជនរងគ្រោះ​ឈ្មោះ​ឈុន សំអាត ភេទ​ប្រុស​អាយុ​២៨​ឆ្នាំ រស់នៅ ភូមិ​ជេ​ង​ឃ្លា ឃុំ​២​ធ្នូ ស្រុក​ស្នួល រឿង​ទា​លុយ​ថ្លៃ​ម៉ៅ​ចម្ការ​សាវម៉ាវ​ក៏បាន​ទាស់សម្ដី​គ្នា​បន្តិច​ប​ន្ទួ​ច​។​

​ឈ្មោះ ជិន អូន ភេទ​ស្រី​អាយុ​៤៥​ឆ្នាំ រស់នៅ​ភូមិ​ឃុំ​កើតហេតុ​ខាងលើ​បាន​ទូរស័ព្ទ​ទៅ​កូន​ឈ្មោះ ណុល វ​ណ្ណី​ភេទ​ប្រុស​ថា​អា​អាត​រក​វ៉ៃ​អញ​។​ឈ្មោះ​ណុល​សុខ​លាប​ឈរ​នៅក្បែរនោះ​ក៏បាន​ឮថា​ឈ្មោះ​អាត់​រក​វ៉ៃ​ម្ដាយ​របស់ខ្លួន ក៏​ជិះ​ម៉ូតូ ដោយ​យក​បំពង​ទីប​ទៅជា​មួយ​ផង​។

ពេលទៅដល់​ចំណុចកើតហេតុ ក៏​ធ្វើ​សកម្មភាព យក​បំពង​ទីប​វាយ​ទៅលើ ឈ្មោះ ឈុន សំអាត បណ្ដាល​ឲ្យ​បែកក្បាល​ចំនួន​២​កន្លែង បណ្ដាល​ឲ្យ​ហូរឈាម​។​ជនដៃដល់​ក្រោយពី​ធ្វើ​សកម្មភាព​រួច​ក៏​ជិះ​ម៉ូតូ​ចេញទៅ​បាត់​។​ចំណែក​ជនរងគ្រោះ​ត្រូវចំ​ក្បាល​២​កន្លែង​រងរបួស​យ៉ាង​ធ្ងន់​បញ្ជូនទៅ​មន្ទីរពេទ្យបង្អែក​ស្រុក​ស្នួល​។​

​កម្លាំង​នគរបាល​ស្រុក​ស្នួល​បាន​សហការ​ជាមួយ​កម្លាំង​ប៉ុស្តិ៍​បាន​ចុះ​ទៅដល់​កន្លែងកើតហេតុ​បាន​ឃាត់ខ្លួន​ជនដៃដល់​បណ្ដោះអាសន្ន​នៅ​អធិការនគរបាល​ស្រុក​ស្នួល​ដើម្បី​កសាង​សំណុំរឿង​ទៅ​ការិយាល័យ​ជំនាញ​ខេត្ត​បន្ត​តាម​នីតិវិធី​ច្បាប់​៕S/​

​ទាស់សម្តី​គ្នា​បង្ក​ហឹ​ង្សា​ម្នាក់​ដេកពេទ្យ​និង​ម្នាក់ទៀត​ដេក​គុក​នៅ​ស្រុក​ស្នួល​