​ទាស់សម្តី​ជាមួយ​បងប្រុស​ព្រឹក​ឡើង​ប្រទះឃើញ​ចងក​ស្លាប់បាត់​

708
ចែករម្លែក

​ដោយៈ​ចាន់តូ​/​ភ្នំពេញៈ​យុវជន​ម្នាក់ ចិត្តធំ ក្រោយពី​ទាស់សម្តី​ជាមួយ​បងប្រុស​របស់ខ្លួន ទីបំផុត​សម្រេច​ចងក​សម្លាប់ខ្លួន នៅក្នុង​បន្ទប់​ជួល​លេខ​១៣ ជាន់​ទី​២ ភូមិ​ត្រពាំង​ករសាំង សង្កាត់​ត្រពាំង​ក្រសាំង ខណ្ឌ​ពោធិ​សែន​ជ័យ បង្ក​ឲ្យ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​៧​និង​២០​នាទី​ព្រឹក ថ្ងៃទី​២ ខែធ្នូ ឆ្នាំ​២០១៨ ។

​សាកសព​មានឈ្មោះ ឆៃ ឆាន ភេទ​ប្រុស អាយុ​១៨​ឆ្នាំ មុខរបរ កម្មករ​រោងចក្រ ស្នាក់​នៅក្នុង​បន្ទប់​ជួល កើតហេតុ រួមជាមួយ​បងប្រុស​ម្នាក់ទៀត ជា​កម្មករ​រោងចក្រ​ដូចគ្នា មាន​ស្រុកកំណើត​ភូមិ​ត្រាំខ្នា ឃុំ​ត្បែង សរុក​កំពង់ស្វាយ ខេត្តកំពង់ធំ ។​

​តាម​ប្រភព​នៅ​កន្លែងកើតហេតុ បាន​ឲ្យ​ដឹងថា មុន​កើតហេតុ កាលពី​ល្ងាច​ថ្ងៃទី​០១ ខែធ្នូ យុវជន​រូបនេះ ទាស់សម្តី​ជាមួយ​បងប្រុស រួច​ក៏​ចូលក្នុង​បន្ទប់ ខ្ទាស់​ដាក់​គន្លឹះ​បាត់ទៅ ។​រីឯ​បងប្រុស ធ្វើការ​យប់​ផង ក៏​ចេញទៅ​រោងចក្រ​បាត់​។

លុះ​វិល​មកវិញ ទោះជា​ហៅ​ប្អូន​ឲ្យ​បើកទ្វារ តែ​មិន​ឆ្លើយ មិន​បើក​ឲ្យ ដេក​ក្រៅ​បន្ទប់​មួយ​យប់ ព្រឹក​ឡើង​នៅ​ថ្ងៃទី​២​នេះ ហៅ​ឲ្យ​បើកទ្វារ​ទៀត នៅតែ​មិន​ឆ្លើយ រហូតដល់​ម៉ោង​៧​និង​២០​នាទី ទៅហើយ សម្រេច​គាស់​បង្ហើប​បង្អួច ទើប​ភ្ញាក់ផ្អើល ប្អូនប្រុស ចងក​សម្លាប់ខ្លួន​បាត់ទៅហើយ ឆោឡោ រាយការណ៍​ប្រាប់​សមត្ថកិច្ច ។​

​សាកសព ក្រោយពី​សមត្ថកិច្ច​ជំនាញ ធ្វើការ​ពិនិត្យ កោសល្យវិច័យ ឃើញថា​យុវជន​ខាងលើ​ពិតជា​ចងក​សម្លាប់​ខ្លួនឯង រួច​ប្រគល់​ជួន​ក្រុមគ្រួសារ ចាត់ចែង​ដឹកយក​ទៅ​ស្រុក ធ្វើបុណ្យ​ទៅតាម​ប្រពៃណី ៕S/​

​ទាស់សម្តី​ជាមួយ​បងប្រុស​ព្រឹក​ឡើង​ប្រទះឃើញ​ចងក​ស្លាប់បាត់​