​ទាស់សម្តី​ផ្ទុះ​កំហឹង​វាយ​គ្នា​ម្នាក់​ចូល​ពេទ្យ​ម្នាក់​ចូល​ប៉ុស្តិ៍​

911
ចែករម្លែក

​ដោយៈ​ចាន់តូ​/​ភ្នំពេញៈ​សន្តិសុខ​២​នាក់​បានកើត​ទំនាស់​ពាក្យសម្តី​ឈានដល់​ប្រើ​កម្លាំងបាយ វាយតប់​គ្នា​បណ្តាលឱ្យ​ម្នាក់​រងរបួស​ធ្ងន់​ដេក​សន្លប់​ស្តូក​ដឹក​បញ្ជូនទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ ។​ចំណែក​អ្នកឈ្នះ​ត្រូវបាន​ប៉ូលិស​ចាប់ខ្លួន​ចូល​ប៉ុស្តិ៍​នៅខាងមុខ​រោងចក្រ​បឺ​រី​ផ្លូវ​ទំនប់​កប់​ស្រូវ​ភូមិ​ជម្ពូ​វ័ន​សង្កាត់​ចោមចៅ​ទី​៣ ខណ្ឌ​ពោធិ​សែន​ជ័យ​កាលពី​យប់​ថ្ងៃទី​១៨ ខែមិថុនា ឆ្នាំ​២០១៨ ។​

​សមត្ថកិច្ច​បានឱ្យដឹង​ថា​ជនរងគ្រោះ​ចាញ់​ក្នុង​សមរភូមិ​ប្រយុទ្ធ​ជម្លោះ​ឈ្មោះ​ចាន់ វ៉ាន់​ជុក ភេទ​ប្រុស អាយុ​៦០​ឆ្នាំ មុខរបរ សន្តិសុខ ក្រុមហ៊ុន​7YHPS យាម​ប្រចាំ​នៅ​រោងចក្រ បឺ​រី ស្នាក់នៅ​ផ្ទះជួល បុរី​សែន​មនោ​រម្យ ភូមិ​កន្ទោក​ជើង សង្កាត់​កន្ទោក ខណ្ឌ​ពោធិ​សែន​ជ័យ​។​ចំណែក​ភាគី​បង្ក ប៉ូលិស​ឃាត់ខ្លួន ឈ្មោះ ទេព វណ្ណរ័ត្ន ភេទ​ប្រុស អាយុ​២៤​ឆ្នាំ មុខរបរ ជា​សន្តិសុខ ក្រុមហ៊ុន យាម​ជាមួយគ្នា ស្នាក់នៅ​ផ្ទះជួល ភូមិ​ព្រៃ​ស្វាយ សង្កាត់​ចោមចៅ​៣ ខណ្ឌ​ពោធិ​សែន​ជ័យ ។​

​ក្រោយពី​បង្ក​ឲ្យ​មនុស្សម្នា​ក់រង​របួសធ្ងន់​ជនបង្ក​ត្រូវបាន​ចាប់ខ្លួន​នាំមក​សាកសួរ​នៅ​ប៉ុស្តិ៍​ចោមចៅ​៣ ដើម្បី​សាកសួរ​និង​កសាង​សំណុំរឿង​ចាត់ការ​តាម​នីតិវិធី ។​
​តាម​នគរបាល​បានឱ្យដឹងថា ជនរងគ្រោះ រហូតមកដល់​វេលា​ម៉ោង​៧​និង​៥០​នាទី​ព្រឹក ថ្ងៃទី​១៩ ខែមិថុនា ឆ្នាំ​២០១៨ ទៅហើយ​មិនទាន់​ដឹងខ្លួន​ទៀត ក្នុងស្ថានភាព​របួសធ្ងន់​ធ្ង​រ​។ យោងទៅតាម​ដើមបណ្តឹង​ប្តឹង​ឲ្យ​ប៉ូលីស​ចាត់ការ​តាមផ្លូវ​ច្បាប់​ហើយ​ទាមទារ​រក​សំណង​១.៥០០​ដុល្លារ​ទៀត ទើប​សមត្ថកិច្ច​ឃាត់​នាំខ្លួន​បញ្ជូនទៅ​ផ្នែក​ជំនាញ អធិការដ្ឋាន​ខណ្ឌ នៅ​ព្រឹក​ថ្ងៃទី​១៩ ខែមិថុនា​នេះ ៕S/​

​ទាស់សម្តី​ផ្ទុះ​កំហឹង​វាយ​គ្នា​ម្នាក់​ចូល​ពេទ្យ​ម្នាក់​ចូល​ប៉ុស្តិ៍​