​ទាហាន​ផ្តល់​សេរ៉ូម​ដល់​ពេទ្យ​ព្រះនេត្រព្រះ​

565
ចែករម្លែក

ដោយ​:​ប​.​ជ័យ​/​បន្ទាយមានជ័យ​:​កាលពី​ថ្ងៃទី​២២​ខែមិថុនា​ឆ្នាំ​២០១៩​ទាហាន​បានផ្តល់​សេរ៉ូម​ដល់​មន្ទីរពេទ្យបង្អែក​ស្រុក​ព្រះនេត្រព្រះ​ខេត្តបន្ទាយមានជ័យ​។​លោក​វេជ្ជបណ្ឌិត​កែវ​សុ​ភ័​ក្ត្រា​ប្រធាន​មន្ទីរ​សុខាភិបាល​ខេត្តបន្ទាយមានជ័យ​និង​សហការី​បាន​ចុះទៅ​មន្ទីរ​បង្អែក​ស្រុក​ព្រះនេត្រព្រះ​ដែល​ករណី​គ្រុនឈាម​ចូល​សម្រាក​១១៨​នាក់ ។​

​លោក​បន្តថា​:​ខណ​:​នេះ​លោក​នឹង​សហការី​ពិសេស​តំណាង​មន្ទីរពេទ្យបង្អែក​ស្រុក​ព្រះនេត្រព្រះ​បានទទួល​អំណោយ​ពី​លោក​ឧ​ត្ត​ម​សេនីយ៍​ឯក​ហ៊ុន​ម៉ា​ណែ​ត​មេបញ្ជាការ​កង​ទ​ព័​ជើងគោក​តាមរយ​:​កងពលតូច​ថ្មើរជើង​លេខ​៥១ -​ព្រះនេត្រព្រះ​ផ្តល់ជូន​ដល់​មន្ទីរពេទ្យបង្អែក​ស្រុក​ព្រះនេត្រព្រះ ។​

​លោក​ឧ​ត្ត​ម​សេនីយ៍​វ៉ែន​សាយ​មេ​បញ្ជារ​ការ​កងពលតូច​ថ្មើរជើង​លេខ​៥១​និយាយថា​:​អំណោយ​ជួយឧបត្ថម្ភ​មាន​សេរ៉ូម​៣០០​ដប​។​នេះ​ជាការ​លើកទឹកចិត្ត​ដល់​កិច្ចខិតខំ​ប្រឹងប្រែង​ជួយ​ដល់​កុមារ​មាន​ជ​ងឺ​គ្រុនឈាម​ដែល​បាន​សម្រាក​ចូលមក​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យបង្អែក​ស្រុក​ព្រះ​នេ​ត​ព្រះ​។​ជួយ​ដឹក​បញ្ជូនទៅ​មន្ទីរពេទ្យ​ផ្សេងទៀត​ដែលមាន​លទ្ធភាព​ក្នុងករណី​ហួស​សមត្ថភាព​សង្គ្រោះ​រប​ស់​មន្ទីរពេទ្យ​នេះ​S/

​រូបថត : ទាហាន​ផ្តល់​សេរ៉ូម​ដល់​ពេទ្យ​ស្រុក​ព្រះនេត្រព្រះ​(​រូប​: ប​.​ជ័យ​)​