​ទិវា​កីឡា​អាស៊ាន ធ្វើ​នៅ​ខេត្តពោធិ៍សាត់ ថ្ងៃនេះ​

237
ចែករម្លែក

ដោយ​៖ រ៉ូ​ហ្សា /
​ពោធិ៍សាត់ ៖
នៅ​ថ្ងៃទី​៣ សីហា នេះ ព្រឹត្តិការណ៍​កីឡា​អាស៊ាន ប្រារព្វ​ធ្វើឡើង នៅ​ខេត្តពោធិ៍សាត់ ។​

​លោក ហ៊ុន សាមុត ប្រធាន​នាយកដ្ឋាន​អប់រំ​កាយ និង​កីឡា បាន​មានប្រសាសន៍ថា គោលបំណង ក្នុងការ​រៀបចំ ព្រឹត្តិការណ៍​ទិវា​កីឡា​អាស៊ាន គឺ​បំផុស​ឲ្យ​ប្រជាជន​អាស៊ាន ចូលរួម​ហាត់ប្រាណ និង​លេង​កីឡា ដើម្បី​សុខភាព ព្រមទាំង​ជា​សារ ដល់​ប្រជាជាតិ​អាស៊ាន អំពី​សារប្រយោជន៍ នៃ​ការហាត់​ប្រាណ និង​ការលេង​កីឡា​។

លោក ហ៊ុន សាមុត ប្រធាន​នាយកដ្ឋាន​អប់រំ​កាយ និង​កីឡា

​​លោក​បាន​បន្តថា ព្រឹត្តិការណ៍​ទិវា​កីឡា​អាស៊ាន និង​អាស៊ាន​ហាត់ប្រាណ បង្ហាញ​ពិភពលោក ឲ្យ​ដឹងថា អាស៊ាន គឺជា​សហគមន៍​តែមួយ ពីព្រោះ​អាស៊ាន ធ្វើដំណើរ​រួមគ្នា ដើម្បី​ការអភិវឌ្ឍ​វិស័យ​កីឡា​។ វិស័យ​អប់រំ​កាយ និង​កីឡា បានរួម​ចំណែក លើកកម្ពស់​សុខភាព និង​សុខុមាលភាព​សិស្ស និស្សិត ប្រជាជន​គ្រប់រូប និង​កាត់បន្ថយ​ភាព​អសកម្ម​ផ្សេងៗ ក្នុងសង្គម ជាអាទិ៍​ការប្រើប្រាស់ គ្រឿងញៀន​។​

​បច្ចុប្បន្ននេះ វិស័យ​កីឡា មានការ​រីកចម្រើន គួរឱ្យកត់សម្គាល់ ហើយ​ទទួលបាន នូវ​ការចាប់អារម្មណ៍ ចូលរួម​គាំទ្រ​យ៉ាងច្រើន ពី​យុវជន ហើយ​លទ្ធផល នៃ​ការប្រកួត ជា​លក្ខណៈ​អន្តរជាតិ មានការ​ប្រែប្រួល ជា​វិជ្ជមាន ទទួលបាន​ការអបអ​រ​សាទរ ពី​មហាជន រហូតដល់​ថ្នាក់ដឹកនាំ រាជរដ្ឋាភិបាល​៕v

ប្រជុំ​មុនពេល​រៀបចំ​ព្រឹត្តិការណ៍ កីឡា​អាស៊ាន​