​ទិវា​ជាតិ​ប្រយុទ្ធប្រឆាំង​អំពើ​ជូ​ញ​ដូរ​មនុស្ស​១២​ធ្នូ​លើក​ទី​១២​នៅ​ខេត្តសៀមរាប​

738
ចែករម្លែក

ដោយៈ​បាយ័ន​/​សៀមរាប​៖​នៅ​មហោស្រព​ស្មា​ម​ញញឹម​អង្គរ​ខេត្តសៀមរាប កាលពី​ថ្ងៃទី ១៧ ខែ ធ្នូ ឆ្នាំ​២០១៨​នេះ​មាន​ប្រារព្ធ​ទិវា​ជាតិ​លើក​ទី​១២​ប្រយុទ្ធប្រឆាំង​អំពើ​ជូ​ញ​ដូរ​មនុស្ស​១២​ធ្នូ​ក្រោម​អធិបតីភាព​លោកស្រី​ជូ​ប៊ុន​អេង​រដ្ឋលេខាធិការ​ក្រសួងមហាផ្ទៃ​និង​ជា​អនុប្រធាន​អចិន្ត្រៃយ​គណៈកម្មាធិការ​ជាតិ​ប្រយុទ្ធប្រឆាំង​អំពើ​ជួញដូរ​មនុស្ស ។​

​លោកស្រី​យូ​សុភា​អភិបាលរង​ខេត្ត​និង​ជា​ប្រធាន​លេខាធិការដ្ឋាន​គណៈកម្មាធិកា​រ​ប្រយុទ្ធប្រឆាំង​អំពើ​ជួញដូរ​មនុស្ស​ខេត្តសៀមរាប​បានបញ្ជាក់​ពី​លទ្ធផល​ដែល​អនុវត្តបាន​ក្នុង​ឆ្នាំ​២០១៨​យុទ្ធសាស្ត្រ​ប្រឆាំង​ការជួញដូរ​មនុស្ស ការការពារ ស្តារនីតិសម្បទា សមា​រណកម្ម​និង​មាតុភូមិនិវត្តន៍ ការងារ កិច្ច​យុត្តិធម៌ និង កិច្ចសហប្រតិបត្តិការ ព្រមទាំង​ការងារ​បណ្តុះបណ្តាល លើក កម្ពស់​សមត្ថភាព​ទៀតផង ។​

​បន្ទាប់ពី​ទស្សនា​នូវ​កម្រង​ភាពយន្ត​ឯកសារ ទាក់ទង​ការជួញដូរ កេងប្រវ័ញ្ច និង ធ្វើ​អាជីវកម្ម​ផ្លូវភេទ តាមរយៈ​មេខ្យល់ ក្រុម​អ្នករកស៊ី​រត់ពន្ធ​មនុស្ស និង បាន​ប្រើប្រាស់​គ្រប់​កលល្បិច​បោកប្រាស់ ទៅតាម​គ្រប់​រូបភាព​ហើយ​កុមារ​មួយចំនួន​ត្រូវបាន​ធ្លាក់ខ្លួន​ទៅក្នុង​អំពើ​ពេស្យាចារ​ដោយ​រង​នូវ​អំពើហិង្សា​ក្នុង​គ្រួសារ​ល្បែងស៊ីសង​ឬ​ឪពុកម្តាយ​យកទៅលក់​ដើម្បី​សង់បំណុល​គេ​និង​កុមារ​មួយចំនួន​ត្រូវបាន​បង្ខំ​ឲ្យ​រៀប​អាពាហ៍ពិពាហ៍​ក្លែងក្លាយ ដែល​ត្រូវបាន​គេ​យកទៅលក់ និង កត្តា​មួយចំនួន​ក៏​ធ្វើ​ឲ្យ​ស្ត្រី និង កុមារ​ងាយ​រងគ្រោះ ។

​លោកស្រី​ជូ ប៊ុន​អេង ក៏បាន​លើកឡើងថា ទិវា​ជាតិ​លើក​ទី​១២ ប្រយុទ្ធប្រឆាំង​អំពើ​ជូ​ញ​ដូរ​មនុស្ស​១២​ធ្នូ ក្នុង​គោលបំណង បង្ហាញ​អំពី​ឆ​ន្ទះ​មុះ មុត​របស់​រាជរដ្ឋាភិបាល​កម្ពុជា និង ប្រជាពលរដ្ឋ​គ្រប់រូប​ក្នុងការ រួមគ្នា បង្ការ បង្ក្រាប ផ្តន្ទាទោស សង្គ្រោះ និង ការពារ ដើម្បី​កម្ពុជា​គ្មាន​អំពើ​ជួញដូរ​មនុស្ស​៕S/​