“​ទិវា​ជាតិ នៃ​ការចង់ចាំ​” ២០​ឧសភា ,​សម្តេច​តេ​ជោ​រំលឹក​និង​ដាស់តឿន​

1330
ចែករម្លែក
  • 34
    Shares

ដោយៈ​បូព៌​ព្រឹក្ស​/​ភ្នំពេញៈ​ក្នុង​ផេ​ក​ផ្លូវការ​របស់​សម្តេច​តេ​ជោ​នៅ​ព្រឹក​ថ្ងៃទី​២០​ខែឧសភា​បានសរសេរថា​ថ្ងៃទី ២០ ឧសភា​នេះ គឺជា​“​ទិវា​ជាតិ​នៃ​ការចង់ចាំ​” ដែល​រំលឹក​ដល់​ជនរងគ្រោះ និង​ការឈឺ​ចាប់ពី ឧក្រិដ្ឋកម្ម ដែល​បាន​កើតឡើង​ក្នុង​របប​ប្រល័យពូជសាសន៍​ប៉ុលពត (១៧ មេសា ១៩៧៥ -៦ មករា ១៩៧៩)​។​

បុរសខ្លាំងនៃកម្ពុជា(រូបផរកសម្តេតេជោ)

​សំណេរ​ដោយ​ភ្ជាប់​ជាមួយ​រូបថត​ស​ខ្មៅ​មួយ​សន្លឹក​ដែល​គេ​ស្គាល់​ច្បាស់​ថា​គឺ​សម្តេច​តេ​ជោ​ក្នុង សម្លៀកបំពាក់​ជា​កងទ័ព​ធ្វើដំណើរ​លើ​ស្ពានឈើ​នោះបាន​សរសេរ​បន្តថា​គោលបំណង​នៃ​ទិវា​ជាតិ​នៃ​ការចងចាំ​នេះ​គឺ​បង្កើតឡើង​ដើម្បី​រំលឹក​និង​គោរព​វិញ្ញាណក្ខន្ធ​និង​ធ្វើ​បុណ្យឧទ្ទិសកុសល​ដល់​ជនរងគ្រោះ​ដែល​បាន​ស្លាប់​ជាង​៣​លាន​នាក់​នៅក្នុង​របប​ប៉ុលពត​ដ៏​ឃោរឃៅ​នេះ​។​

​ប្រជាពលរដ្ឋ​កម្ពុជា​ភាគច្រើន​លើសលុប​ជា​បានដឹង​និង​យល់ច្បាស់​អំពី​រឿងរ៉ាវ​សោកនាដកម្ម​ដ៏​ជូរចត់​ដែល​ខ្មែរ​បាន​ឆ្លងកាត់​ជិត​៣​ទសវត្សរ៍​ក្នុង​ភ្នក់ភ្លើងសង្គ្រាម និង​ទឹកភ្នែក​ការកាប់សម្លាប់​បំផ្លិចបំផ្លាញ ការជម្លៀស​ចេញពី​ទីលំនៅ​របស់ខ្លួន​ដោយ​បង្ខំ និង​ការបង្ខំ​ឱ្យធ្វើ​ការ​ដូច​សត្វ​គ្មាន​ពេល​សម្រាក ពេល​គ្មាន​ថ្នាំសង្កូវ​ព្យាបាល គ្មាន​អាហារ​បរិភោគ​ឆ្អែត គ្មាន​សិទ្ធិសេរីភាព គ្មាន​លទ្ធិប្រជា​ធិប​តេយ្យ ហើយ​សូម្បីតែ​សិទ្ធិ​រស់រានមានជីវិត​ដែលជា​សិទ្ធិ​មូលដ្ឋាន​មាន​ពី​កំណើត​របស់​មនុស្ស​ក៏​គ្មាន​ដែរ​។​

​សម្តេច​បន្តថា​សព្វថ្ងៃនេះ​ក្រោយពី​កម្ពុ​ជាមាន​សន្តិភាព​ផុតពី​សង្គ្រាម​គឺ​ពលរដ្ឋ​រស់នៅ​សុខ​ស្រួល​ជាមួយ​ក្រុម​គ្រួសារ​ហើយ​មានការ​ងារ​និង​មុខរបរ​ធ្វើទៅ​តាម​សមត្ថភាព​និង​ចំណង់​ចំណូលចិត្ត​រៀងៗ​ខ្លួន​ជាមួយ​នឹងមាន​ជីវភាព​រស់នៅ​ធូរធារ​សមរម្យ​។​សន្តិភាព​បាន​ផ្តល់ឱកាស​គ្រប់យ៉ាង​ដល់​ពលរដ្ឋ​ក្នុង​ការកសាង​សង្គម​គ្រួសារ​, សហគមន៍ និង​ប្រទេសជាតិ​ឱ្យ​កាន់តែ​រីកចម្រើន​។
​សម្តេច​បញ្ជាក់ថា​សូម​បងប្អូន​ប្រជាពលរដ្ឋ​ចូលរួម​ថែរក្សា​ការពារ​សន្តិភាព​ឱ្យបាន​គង់វង្ស​ជា​រៀងរហូត​។​សូម​ជូន​​ពរ​បងប្អូន​ប្រជាពលរដ្ឋ​ទាំង​ក្នុង និង​ក្រៅប្រទេស​ជួបតែ​សេចក្តីសុខ​ចម្រើន​គ្រប់ៗ​គ្នា​៕​មន​