​ទិវា​នៃ​ក្តី​ស្រឡាញ់​នាំគ្នា​បរិច្ចាគ​ឈាម​ដើម្បី​សង្គ្រោះ​ជីវិត​មនុស្ស​

300
ចែករម្លែក
  • 17
    Shares

ស្វាយរៀង​៖​នៅ​សាកលវិទ្យាល័យ​ស្វាយរៀង​កាលពី​ថ្ងៃ​នៅ​ថ្ងៃទី​១៤​ខែកុម្ភៈ​ឆ្នាំ​២០១៩​បាន​សហការ​ជាមួយ​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​ខេត្ត​និង​មន្ទីរពេទ្យ​ខេត្តស្វាយរៀង​។​រៀបចំ​កម្មវិធី​បរិច្ចាគ​ឈាម​ក្នុង​ទិវា​នៃ​ក្តី​ស្រឡាញ់​ក្រោម​ប្រធានបទ​”​បរិច្ចាគ​ឈាម​ដើម្បី​សង្គ្រោះ​ជីវិត​រួមគ្នា​បរិច្ចាគ​ឈាម​ដើម្បី​ប្រជាជន​យើង​”។
​អញ្ជើញ​ចូលរួម​ក្នុង​កម្ម​វិធិ​នេះ​មាន​លោក ទុំ សារា​វុ​ធ​សាកលវិទ្យាធិការ​នៃ​សកល​វិទ្យាល័យ​ស្វាយរៀង និង​ជា​អនុប្រធាន សស​យក​.​ខេត្ត ព្រះសង្ឃ លោក លោកស្រី ព្រឹទ្ធបុរស គ្រប់​មហាវិទ្យាល័យ ។លោក ចាន់​ដា​រ៉ា​ប្រធាន​មន្ទីរពេទ្យបង្អែក​ខេត្ត​លោកគ្រូ​អ្នកគ្រូ​ពេទ្យ​បង្អែក​ខេត្ត​និង​យុវជន​.​ស​.​ស​.​យ​.​ក​.​ខេត្ត និស្សិត​សាកលវិទ្យាល័យ​ស្វាយរៀង​បាន​ចូលរួម​បរិច្ចាគ​ឈាម​សរុប​ចំនួន​៩០​នាក់​ស្មើ​៩០​ប្លោក​ឈាម ។​

​បើតាម​ការ​ឱ្យដឹងពី​លោក​វេជ្ជបណ្ឌិត​ចាន់​តារា​ប្រធាន​មន្ទីរពេទ្យ​ខេត្ត​បាន​បញ្ជាក់ថា​ការបង្កើតឱ្យមាន​ការបរិច្ចាគ​នៅថ្ងៃនេះ​ក្នុង​គោលបំណង​ស្វែងរក​សមាជិក​ដែលមាន​ចិត្ត​សប្បុរសធម៌​មក​រួមចំណែក​ក្នុង​សកម្មភាព​បរិច្ចាគ​ឈាម​។​ក៏ដូចជា​ចែករំលែក​នូវ​ក្តី​ស្រលាញ់​ក្នុង​ថ្ងៃ​១៤​កុម្ភៈ​ហើយក៏​ជា​ចលនា​បង្កើត​ធនាគា​ឈាម​រស់​សម្រាប់​ត្រៀម​ជួយសង្គ្រោះ​បន្ទាន់ៗ​នៅពេល​ត្រូវការ​ចាំបាច់​ដែល​តំរូវឱ្យ​យើង​មក​បំពេញ​ភារៈ​នៅពេលនេះ​។​

ក្នុងនាម​ប្រធាន​មន្ទីរពេទ្យ​ខេត្ត សូម​អំពាវនាវ​ដល់​ប​ង​ប្អូន​ប្រជាពលរដ្ឋ​ទាំងអស់ បន្ត​ចូលរួម ជាមួយ​សកម្មភាព​មនុ​ស្ស​ធម៌ ដោយ​ការបរិច្ចាគ​ឈាម ដើម្បី​ការងារ​សង្គម នឹង​ការជួយ​ផ្តល់​ជីវិត​ថ្មី ដល់​មនុស្សជាតិ​ដែល​ជួប​គ្រោះថ្នាក់​សង្គម​ផ្សេងៗ​ហើយ​ត្រូវការ​ឈាម ៕S/